Sunday, June 21, 2015

មូលហេតុនាំឲ្យគេង យល់សប្តិ

មូលហេតុនាំឲ្យគេង យល់សប្តិ



MSP-0807
ការយល់សប្តិរបស់យើងមានអ្វីមួយ ដែលទាក់ទងនឹងអារម្មណ៍ របស់យើង ដូចជាអារម្មណ៍ភ័យខ្លាច ការចងចាំ ការប្រាថ្នា សេចក្តីត្រូវការ និងសតិអារម្មណ៍។ ប៉ុន្តែនៅខណៈនោះ មានអ្វីមួយនៅខាងក្រៅ អាចជះឥទ្ធិពលនូវអ្វី ដែលយើងយល់សប្តិ។
ដោយឡែក ប្រសិនបើមនុស្សម្នាក់ហេវហត់អស់កម្លាំង ឬត្រជាក់ ការយល់សប្តិរបស់គេប្រហែល ជាបូករួមជាមួយនឹង អារម្មណ៍ទាំងនេះ។ ហើយប្រសិនបើ កម្រាលពូក ឬភួយរបូតចេញពី ខ្លួនប្រាណរបស់អ្នក អ្នកប្រហែលជា យល់សប្តិឃើញាថា អ្នកកំពុងតែនៅលើផ្ទាំង ទឹកកកអណ្តែត។ ជាមួយគ្នានេះដែរមនុស្សមួយចំនួន ដែលត្រូវបានហៅថា អ្នកជំនាញខាងមនោវិភាគ ដែលធ្វើការស្រាវជ្រាវ ជាពិសេសអំពីមូលហេតុ ដែលធ្វើឲ្យមនុស្សយើងយល់សប្តិ បានមានការជឿជាក់ថា ការយល់សប្តិ គឺជាការសម្តែងឡើង អំពីបំណងប្រាថ្នា ដែលមិនមែនជាការពិត។ ម្យ៉ាងវិញទៀត ការយល់សប្តិ គឺជាវិធីដែលបំពេញ សេចក្តីប្រាថ្នារបស់អ្នក។
គួរបញ្ជាក់ដែរថា គំនិតរវើរវាយ ក៏ជារូបភាពមួយនៃការយល់សប្តិ តែវាកើតឡើងខណៈពេលដែលយើងភ្ញាក់។ ការយល់សប្តិនៅពេល យប់កើតឡើងនៅពេលយើងគេងលក់។ ហើយនេះគឺជាការខុសគ្នាតែមួយគត់រវាងគំនិតរវើរវាយ និង ការយល់សប្តិ៕

No comments:

Post a Comment