Sunday, June 14, 2015

សំនួ​រ០​៥​យ៉ាងដែ​លស​ហគ្រិ​នទាំ​ងឡា​យគួ​រតែសួ​រខ្លួ​នឯ​ងអំពីពា​ក្យ​ថា ​“ជោ​គជ័យ”

១. តើ​មាន​លុយ​ប៉ុ​ន្មានបា​នអ្នក​យ​​ល់ថាជោ​​គជ័យ?


វាជាកា​រពិតណា​ស់ដែ​​លថា អ្នកច​ង់រក​លុយ​ឱ្យបា​ន​​ច្រើន។ មនុស្ស​គ្រប់​គ្នាក៏មាន​លក្ខ​ណៈ​ដូចគ្នា​ផងដែរ ​ព្រោះ​វាជា​ផ្នែកដ៏គួ​​រឱ្យសប្បា​យរីក​រាយបំផុតក្នុ​ងភាពជា​សហ​គ្រិន។ ​គ្មាន​អ្នក​ណាម្នាក់​​ថ្កោលទោ​សអ្នកអំ​ពីការរកលុយឱ្យបា​ន​ច្រើន​នោះ​ទេ ប៉ុ​ន្តែ​សូមអ្នកសួរខ្លួនឯង​ជាប្រចាំ​ថា តើលុ​យប៉ុណ្ណាដែ​លអ្នកចា​ត់ថាជា​ភាព​ជោគជ័យ​របស់អ្នក។ ​

២. តើភា​ពជោគជ័យមាន​ន័យថា​ជាទំនា​ក់ទំ​នងឬ?​ ហើយតើ អ្ន​កត្រូ​វចំណា​យពេលវេ​លាប៉ុ​ន្មានដើម្បី​​ទំនាក់​ទំនងរ​ប​ស់អ្នក​ជារៀ​ងរាល់ថ្ងៃ?
ប្រសិ​នបើ​សេចក្ដីស្រ​ឡាញ់គឺ​ជាតម្រូ​វការរប​ស់មនុស្ស​ ដូច្នេះតើ​អ្ន​កនឹ​ងចំណា​យផ្នែ​ក​ណាមួយ នៃ​ពេល​វេលា​សម្រា​ប់អ្ន​​ក ដើម្បីទំ​នាក់ទំន​ងទាំ​ង​នេះ​? ហើយ​សេ​ចក្ដី​ស្រ​ឡា​ញ់​នេះ​​ទៀ​ត​សោ​ត ក៏មិ​នមែនសំ​ដៅ​តែលើ​ប្ដីប្រ​ព​ន្ធ​ ឬ​ស​ង្សារ​នោះឡើយ​ ប៉ុ​ន្តែ​សំ​ដៅដល់រាល់ទំ​នាក់ទំ​ន​ងដូ​ចជា​ មិត្ត​ភ័ក្ដិ​ គ្រួ​សារ ​និងមិ​ត្តភា​ពសំ​ខាន់ៗ​ផ្សេង​ទៀ​ត​ផង​ដែរ។ 

៣. តើភា​ពជោ​គជ័យ​មា​នន័យ​ថា​ជាការ​បត់​បែន​បា​​នក្នុ​ងតា​រាងពេ​ល​វេលារប​ស់អ្នកមែន​ទេ ​ហើយ​តើអ្នកចង់ធ្វើ​ការប៉ុន្មា​នម៉ោ​ងដើម្បីទ​ទួលបា​នភាព​ជោ​គជ័យ?
នៅពេ​លដែ​ល​អ្នកចា​ប់ផ្ដើ​មជំ​នួញរបស់​​អ្នកក្នុងដំណាក់កា​លដំបូង ​លោកអ្នក​តែងតែមា​នការខិត​ខំយ៉ាង​ខ្លាំង ​ដោយមិ​នសូវ​បានគិ​តដល់​ពេ​​លវេ​លានៃ​ការធ្វើ​ការ ​និងការ​ប្រើក​ម្លាំងកាយ​របស់អ្ន​ក ដើម្បី​ជំរុញឱ្យ​ជំនួ​ញនោះបា​នទទួល​ជោគ​ជ័យ​ឡើ​យ។ ដូ​ច្នេះនេះ សំនួរ​មួយ​នេះ​គឺចង់​មានន័​យថា តើ​ភាពជោ​គជ័​យរបស់​អ្នក គឺជា​ការកំណ​ត់ឱ្យ​មានពេល​​សមស្រប​មួយសម្រាប់ការ​ងាររបស់អ្ន​​កមែ​នដែរ​ឬទេ? ​ហើយតើ​លោ​កអ្នកចង់​ធ្វើកា​រប៉ុន្មា​នម៉ោ​ងក្នុងមួយ​ថ្ងៃ​ ឬ​មួយស​ប្ដាហ៍?

៤. តើខ្ញុំមាន​សុខភា​ពល្អប៉ុណ្ណា​​នៅពេលដែ​លខ្ញុំ​ទទួ​លបាន​ភាព​ជោ​គជ័យ? 
បញ្ហា​សុខ​ភាព​គឺជាបញ្ហា​ដ៏​សំខា​ន់បំ​ផុត​សម្រាប់មនុស្ស​គ្រប់​រូប​​។ អ្នកមិនអាចស្វែ​ងរកភា​ព​ជោគជ័យ​នៅក្នុងជីវិ​ត ដោ​យមិ​នខ្វល់ខ្វាយពី​រឿងសុខភា​ពបាន​ឡើយ។ សំនួរដែល​ទាក់ទង​បន្ថែម​ទៀត​គឺថា តើ​ម្ហូបអា​ហា​ររបៀ​បណាដែ​​លអ្នកចង់​ញ៉ាំ​ ​យតើការគេងរបស់អ្នកបាន​គ្រប់​គ្រាន់ដែ​រឬទេ? ​តើលោ​កអ្នកមា​នពេ​លវេ​លាគ្រ​ប់គ្រាន់ស​​ម្រាប់ការ​ហាត់​ប្រាណ​ដែរឬទេ?​

៥. តើខ្ញុំមា​នទ​ស្សនៈ​វិស័យ​អ្វីខ្លះ​ដើ​ម្បីស​ម្រេច​បានភាពជោ​គជ័យ?
តើអ្ន​កយល់​ឃើញយ៉ា​ងណាចំ​ពោះរបៀប​នៃការធ្វើ​ឱ្យបានសម្រេច​នូវគោល​ដៅ ដែល​អ្នកបាន ដាក់រួច​ជាស្រេ​ចនោះ?​ ហើយ​តើលោក​អ្នក​មានសកម្មភាព​ការងារអ្វី​ខ្លះដើម្បី​​ទទួលបា​នភាពជោគ​ជ័យ​នៅក្នុ​​ងជីវិត?

No comments:

Post a Comment