Sunday, June 14, 2015

ជំនាញ និង​លក្ខណៈសម្បត្តិ​អ្វីខ្លះ​ដែល​អ្នក​គួរ​មាន​ដើម្បី​ក្លាយ​ជា​អ្នក​វាយ​តម្លៃ​អចលនទ្រព្យ​?









ស្រប​ពេលដែល​កំណើន​តម្លៃ​ដី​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា​ កំពុង​ហក់​ឡើង​យ៉ាង​ខ្លាំង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ យើង​សង្កេត​ឃើញ​ថា មាន​មនុស្ស​មិន​តិច​​ទេ ដែល​បាន​ចាប់អារម្មណ៍​វិនិយោគ និង​ប្រកប​របប​ក្នុង​អាជីព​នេះ តាមរយៈ​ការ​រៀន​ធ្វើជា​អ្នក​ជំនាញ​ខាង​អចលនទ្រព្យ ពី​កា​រ​បណ្ដុះបណ្ដាល​ផ្សេងៗ​ពី​ក្រៅ​ប្រទេស  ឬក៏​រៀន​តៗ​គ្នា ពី​ក្រុមហ៊ុន​ជំនាញ​មួយ​ចំនួន​ក្នុងស្រុក ដើម្បី​ចាប់​យក​ឱកាស​កើប​លុយ​។​

ចង់ដឹងថា ដើម្បី​ក្លាយ​ជា​​អ្នក​វាយតម្លៃ​អចលនទ្រព្យ តើ​អ្នក​គួរ​សិក្សា​ជំនាញ និង​លក្ខណៈសម្បត្តិ​ណាខ្លះ​? លោក ច្រឹ​ក សុខ​លីម នាយករង​នៃ​ក្រុមហ៊ុន Vtrust property នឹង​រៀបរាប់​ចំណុច​សំខាន់ៗ​ត្រួសៗ​ដូច​ខាង​ក្រោម​៖

​ត្រូវ​មាន​ចំណេះដឹង​ហិរញ្ញវត្ថុ ពោលគឺ យ៉ាងហោចណាស់ អ្នក​ដែល​ចង់​ក្លាយជា​អ្នកវាយតម្លៃ​អចលនទ្រព្យ គួរតែ​បានបញ្ចប់​បរិ​ញ្ញ​ប​ត្រ​ផ្នែក​គណនេយ្យ ឬក៏​ផ្នែក​គ្រប់​គ្រង់ ដើម្បី​សម្រួល​ដល់​ការយល់ដឹង ឲ្យ​កាន់តែ​ស៊ីជម្រៅ​ទៅនឹង​វិស័យនេះ​។​

​គោលការណ៍​ផ្លូវច្បាប់ ពោល​គឺ​ថ្វីត្បិតតែ​​អ្នកជា​អ្នក​ប្រកប​របប​ខាង​អចលនទ្រព្យ ប៉ុន្តែ​អ្នក​ក៏​គួរ​ស្វែងយល់​ឲ្យ​បាន​ខ្លះ​ៗ​ដែរ នូវ​ច្បាប់​ទម្លាប់ ជាពិសេស​គឺ ច្បាប់​នៃ​ការ​សាងសង ព្រោះ​ជៀស​មិន​ផុត​ការទិញ​លក់ ដាច់ខាត​ត្រូវតែ​ស្ថិត​ក្រោម​ច្បាប់​ដែល​បាន​កំណត់​។

មូលដ្ឋាន​បច្ចេកទេស ពោល​គឺ បើ​ចង់​ក្លាយ​ជា​អ្នក​វាយតម្លៃ​អចលនទ្រព្យ​ជំនាញ​មួយ​រូប ការ​យល់​ដឹង​ពី​ផ្នែក​បច្ចេកទេស គឺជា​រឿង​សំខាន់ ព្រោះ​វា​ជា​កត្តារួម​ផ្សំគ្នា​ដែល​អ្នក​គួរ​មាន​។​

​លោក​បន្ត​ថា ក្រៅពី​ចំណុច​ត្រួសៗ​ខាងលើ អ្នក​ដែល​ចង់​ក្លាយ​ជា​​អ្នក​វាយតម្លៃ​​អចលនទ្រព្យ ដាច់ខាត ត្រូវតែ​ឆ្លងកាត់​ការ​បណ្ដុះ​បណ្ដា​ជាមួយ​អ្នក​ជំនាញ​មិន​ថា នៅ​ក្នុង​ស្រុក ឬ​ក្រៅ​ប្រទេស ។ ដោយ​ការ​បណ្ដុះ​បណ្ដា​រយៈពេល​ខ្លីៗ​នោះ នឹង​បង្ហាត់បង្ហាញ​អ្នក​អំពី វិធីសាស្ត្រ​ក្នុងការ​វាយតម្លៃ​។​


ដោយឡែក​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ឧកញ៉ា ចេង ខេង​ឆ្លា​ប់​ផ្ដល់​ការ​យល់​ឃើញ​ថា នៅ​ពេល​បច្ចុប្បន្ន អ្នក​រកស៊ី​ផ្នែក​អចលនទ្រព្យ​មាន​ចំនួន​ច្រើន ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​ពិតប្រាកដ​ពាក់ព័ន្ធ​ទៅ នឹង​ផ្លូវច្បាប់ ឬ​វិធីសាស្ត្រ​ក្នុង​ការ​ទាក់ទាញ​អតិថិជន នៅ​មាន​កម្រិត​។

​លោក​បន្តថា អ្នក​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ ពិតជា​ទទួល​ប្រាក់ចំណេញ​ខ្ពស់ ប៉ុន្តែ​ដើម្បីឱ្យ​ជោគជ័យ​កាន់តែ​ប្រសើរ ពួកគាត់​ត្រូវតែ​អញ្ជើញ​មក​ទទួល​ការបណ្ដុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ បន្ថែមទៀត លើ​ចំណុច​ខ្វះខាត ហើយ​ត្រូវ​រៀនសូត្រ​ពី​រៀមច្បង ដែលជា​អ្នកមាន​បង​ពិសោធន៍​៕
























































No comments:

Post a Comment