
១. ត្រូវតែមានភាពក្លាហានឱ្យច្រើនជាងភាពភ័យខ្លាច
ដើម្បីទទួលបានភាពជោគជ័យ លោកអ្នកត្រូវតែមានភាពក្លាហាន ហើយភាពក្លាហាននេះតែងតែទទួលបានតាមរយៈការធ្វើអ្វីមួយ ដែលអ្នកដទៃ និងរួមទាំងអ្នកផង គិតថាមិនអាចធ្វើបានសម្រេចនោះឯង។
២. ជឿជាក់លើសមត្ថភាពខ្លួនឯង
ភាពជោគជ័យគឺជាអ្វីដែលអ្នកត្រូវបង្កើត មិនមែនកើតឡើងដោយឯកឯងឡើយ។ ដូច្នេះសូមលោកអ្នកជឿជាក់លើសមត្ថភាពខ្លួនរបស់លោកអ្នក ដើម្បីប្រែក្លាយក្ដីស្រមៃរបស់អ្នកឱ្យទៅជាការពិត។
៣. ជ្រើសរើសអ្នកដែលនៅក្បែរល្អៗ
ការជ្រើសរើសមនុស្សដែលល្អៗនៅជុំវិញខ្លួនអ្នកគឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក នៅពេលដែលអ្នកបោះជំហានលើវិស័យជំនួញ។ នៅពេលដែលមនុស្សនៅជុំវិញអ្នក ជាពិសេសគឺថៅកែរបស់អ្នកគឺជាមនុស្សអវិជ្ជមាននោះ អ្នកនឹងជួបផលលំបាកក្នុងដំណើរឆ្ពោះទៅរកភាព ជោគជ័យជាមិនខាន។
៤. បង្កើតគោលដៅដោយខ្លួនឯង
ការដឹងអំពីគោលដៅច្បាស់លាស់ គឺជារឿងសំខាន់នៅពេល ដែលអ្នកធ្វើដំណើរទៅមុខ។ ហើយបើសិនជាគោលដៅនោះគឺជាគោលដៅដែលអ្នកជ្រើសរើសខ្លួនឯងនោះ លោកអ្នកនឹងមានកម្លាំងចិត្តខ្លាំងជាងគោលដៅដែលគេជ្រើសរើសឱ្យ។
៥. មានគោលបំណង និងទស្សនៈវិស័យ
ការប្រមើលមើលអនាគតគឺជារឿងសំខាន់ណាស់ ព្រោះសកម្មភាពទាំងឡាយតែងតែកើតឡើងបន្ទាប់អំពីគំនិតរបស់អ្នក។ បើអ្នកអាចប្រមើលមើលបានល្អ នោះសកម្មភាពក៏ត្រឹមត្រូវហើយពេលនោះភាពជោគជ័យនឹងមកតាមក្រោយ។
៦. ទទួលយកនូវការប្រកួតប្រជែង
ការប្រកួតប្រជែងគឺជាកត្តាមួយនាំឱ្យទទួលបានភាពជោគជ័យ ក្នុងវិស័យជំនួញ។ ឧបសគ្គដែលរារាំងផ្លូវអ្នកបានផ្ដល់ឱកាសឱ្យអ្នក ក្នុងការបង្កើនសមត្ថភាព និងការប្រុងប្រយ័ត្ន។ ដូច្នេះហើយសូមអ្នកកុំមានការអាក់អន់ចិត្តចំពោះឧបសគ្គទាំងនោះឡើយ។
៧. យល់ដឹងច្បាស់លាស់
លោកអ្នកត្រូវតែគិតឱ្យបានជ្រៅ និងឆ្លាតវៃចំពោះដំណើរឈានឆ្ពោះទៅរកភាពជោគជ័យ នៅលើវិស័យជំនួញរបស់អ្នក។ ការមើលបញ្ហាឱ្យបានយល់ច្បាស់ ដោយការត្រិះរិះពិចារណា យ៉ាងស៊ីជម្រៅនឹងនាំឱ្យអ្នកអាចរៀបផែនការ ដើម្បីសម្រេចគោលដៅនោះបានជាមិនខាន។
៨. ហ៊ានប្រឈមនឹងហានិភ័យ
ដ្បិតតែយើងលើកឡើងនូវគោលការណ៍ផ្សេងៗដើម្បីទទួលបានភាពជោគជ័យ ប៉ុន្តែវាគ្មានមធ្យោបាយ ឬគន្លឹះជាក់លាក់ណាមួយដែលអាចធានានូវភាពជោគជ័យ១០០ភាគរយទេ។ ដូច្នេះហើយ សូមលោកអ្នកត្រៀមខ្លួនឱ្យច្បាស់ថា ហានិភ័យផ្សេងៗនឹងកើតឡើងចំពោះអ្នកគ្រប់ពេល។
៩. ធ្វើអ្វីដែលអ្នកស្រឡាញ់
លោកអ្នកនឹងទទួលបានភាពជោគជ័យ បើសិនជាលោកអ្នកធ្វើអ្វីដែលជាមហិច្ឆតារបស់អ្នក ហើយវាជាក្ដីស្រឡាញ់របស់អ្នកទៀតផងនោះ។
១០. ដឹងគុណ
ក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យរបស់អ្នក ច្បាស់ណាស់ថា លោកអ្នកមិនមែនដើរតែម្នាក់ឯងឡើយ។ ដូច្នេះការសម្ដែងនូវការថ្លែងអំណរគុណចំពោះមនុស្សដែលបានជួយអ្នកទាំងនោះ នឹងបង្ហាញថា លោកអ្នកជាមនុស្សដែលមានការទទួលខុសត្រូវផង និងមានសមានចិត្តល្អផង។
No comments:
Post a Comment