Wednesday, June 17, 2015


2012-02-28-05
កាសិក្សាជាច្រើនបានបង្ហាញថាក្រូចឆ្មារមានគុណប្រយោជន៏ច្រើនណាស់សម្រាប់សុខភាព សូម្បីតែ គ្រាប់ និងសម្បកវាក៏មានប្រយោជន៏ដែរ។ បើនិយាយពីសម្បកវាវិញមានផ្ទុកនូវវីតាមីនច្រើនជាងទឹករហូតពី ៥-១០ ដងឯណោះ។ ហើយការសិក្សាក៏បានបង្ហាញផងដែរថា ​ប្រសិនបើលោកអ្នកយកក្រូចឆ្មារស្រស់ទាំងមូលឬហាន់វាជាចំណិតៗ (មិនបាច់ចិតសម្បក) ហើយយកវាទៅបង្កកសម្រាប់ទទួលទាននោះ លោកអ្នក និងទទួលបានគុណប្រយោជន៏ទ្វេដងពីក្រូចឆ្មារ។ព្រោះថា​ក្រូចឆ្មារដែលបានបង្កកនោះនិងមានឥទ្ធិពលប្រឆាំងនឹងជំងឺមហារីក កំចាត់ជាតិពុលចេញពីរាងកាយការពារការចម្លងរោគ ប្រឆាំងនឹងបាក់តេរី មេរោគផ្សេងៗ ប៉ារ៉ាស៊ីត ជួយគ្រប់គ្រងសម្ពាធឈាម ​​​​និងព្យបាលជំងឺធ្លាក់ទឹកចិត្តបានយ៉ាងមានប្រសិទ្ធភាព។ សូមបញ្ជាក់ថា លោកអ្នកក៏អាចយកក្រូចឆ្មារដែលបានបង្កករួចនោះមកកិនហើយដាក់ក្នុងអាហារផ្សេងៗទៀតបានដែរ៕



No comments:

Post a Comment