Sunday, June 21, 2015

អំបិល អាចកំចាត់មុនក្បាលខ្មៅ យ៉ាងមានប្រសិទ្ធិភាព

តាមពិត អំបិល អាចកំចាត់មុនក្បាលខ្មៅ យ៉ាងមានប្រសិទ្ធិភាព អញ្ចឹងសោះ

blackheads-nose copy
យុវវ័យគ្រប់រូប តែងតែមាន កង្វល់នៅក្នុងចិត្ត ដោយសារតែ មុនក្បាលខ្មៅ កើតមាននៅលើផ្ទៃមុខដ៍ស្រស់ស្អាត របស់ពួកគេ។ ពេលនេះ មិត្តយុវវ័យទាំងអស់អាច នឹងអស់កង្វល់ជាមួយបញ្ហានេះ​ដោយគ្រាន់តែ សាកល្បងប្រើប្រាស់ អំបិល តាមបែបធម្មជាតិ អាចកំចាត់មុនក្បាលខ្មៅ ទាំងនោះយ៉ាងមានប្រសិទ្ធិភាព។ វិធីសាស្រ្ត ក្នុងការប្រើប្រាស់៖
១. អំបិល លាយ ទឹកផ្កាកុលាប
វិធីកំចាត់មុនក្បាលខ្មៅ ដោយប្រើអំបិលលាយជាមួយទឹកផ្កាកុលាបនេះ វាមានប្រសិទ្ធិបំផុត ដោយគ្រាន់តែ យកអំបិលមួយស្លាបព្រាបាយ ដាក់ចូលទៅក្នុងចានស្ងួត ហើយលាយជាមួយទឹកផ្កាកុលាប ចំនួនមួយស្លាបព្រាយបាយដូចគ្នា រួចកូរអោយអំបិល រលាយអស់ ទើបអ្នកអាចយកវា មកម៉ាស្សាលើកន្លែងដែលមាន មុនខ្មៅបាន។ សូមព្យាយាម ធ្វើបែបនេះ ម្តងក្នុងមួយសប្តាហ៍។
២. អំបិល លាយ ស្ករស
លាយអំបិល មួយស្លាបព្រា និង ស្ករស មួយស្លាបព្រា បាយដូចគ្នា ហើយដាក់ទឹកចូលបន្តិចដើម្បីអោយវារលាយចូលគ្នា រួចយកមកម៉ាស្សាថ្មមៗ លើច្រមុះរបស់អ្នក។ សូមទុកវាអោយបាន ១៥ នាទី ហើយយក សំឡីកប្បាសសើមៗ មកជូតសម្អាតជាការស្រេច។
៣. អំបិល លាយ ទឹកឃ្មុំ
ទឹកឃ្មុំ ជា ឱសថ​ធម្មជាតិ ដ៍ពូកែមួយដែល គេទទួលស្គាល់ ហើយទឹកឃ្មុំនេះឯង ក៍អាចយកមកលាយជាមួយអំបិល ដើម្បីព្យាបាល មុនក្បាលខ្មៅនៅលើផ្ទៃមុខបានយ៉ាងមានប្រសិទ្ធិភាព ផងដែរ។ យើងត្រូវលាយទឹកឃ្មុំ មួយស្លាបព្រាបាយ ជាមួយនឹងអំបិល ២ស្លាបព្រាយបាយ រួចយកមកលាប កន្លែងដែលមាន មុនក្បាលខ្មៅ អោយបាន ២ ដងក្នុងមួយសប្តាហ៍ ទើបមានប្រសិទ្ធិខ្ពស់។
៤. អំបិល លាយ ជាមួយទឹកក្រូចឆ្មា
ទឹកក្រូចឆ្មាមានជាតិអាស៊ីត ក្នុងការបំផ្លាញមេរោគផ្សេងៗ ដូច្នេះអ្នកត្រូវយកក្រូចឆ្មា មកលាបលើតំបន់ដែលមាន មុនក្បាលខ្មៅ រួចហើយ យកអំបិលដែល បុកសើមៗបន្តិចៗ មកធ្វើការ ម៉ាស្សា ពីលើតាមក្រោយ។ ១០នាទៅក្រោយមក សូមធ្វើការលាងសម្អាតជាមួយទឹកក្តៅឧណ្ឌៗ ជាការស្រេច។ ចំណាំ៖ ត្រូវប្រើប្រាស់ វិធីសាស្ត្រ នេះម្តងទៀត នៅ ៨ថ្ងៃក្រោយ។
៥. អំបិល លាយ ថ្នាំដុសធ្មេញ
អ្នកប្រាកដាជាមិនដឹងទេថា ថ្នាំដុសធ្មេញ អាចព្យាបាល មុនក្បាលខ្មៅបាន ដោយគ្រាន់តែ លាបថ្នាំដុសធ្មេញ លើតំបន់ដែលមាន មុនក្បាលខ្មៅហើយ យកអំបិលមក ម៉ាស្សាពីលើមួយជាន់ទៀត តែប៉ុននោះ។ ក្រោយមកសូមធ្វើការ លាងសម្អាតចេញ ជាការស្រេច ដោយវា អាចជួយព្យាបាល មុនក្បាលខ្មៅ ស្បែកស្ងួត និង កន្តួលរមាស់ផ្សេងៗបានថែមទៀតផង។
៦. អំបិល លាយ ជាមួយម្សៅ Besan
គន្លឹះបន្ទាត់ទៀត គឺយើងប្រើប្រាស់ អំបិលលាយជាមួយ ម្សៅ Besan ដោយគ្រាន់តែលាយ ម្សៅ besan មួយស្លាបព្រាបាយ ជាមួយទឹកដោះគោ ២ស្លាព្រាបាយ ហើយដាក់អំបិល មួយស្លាបព្រាបាយ បន្ថែមទៀត។ កូរអោយសព្វ ហើយយកមកលាបជាមួយម៉ាស់ មកបិទលើផ្ទៃមុខ ទុកអោយបាន ១៥ នាទី រួចបកវាចេញ អ្នកនឹងទទួលបាន ប្រសិទ្ធិភាពខ្ពស់ ក៍ដូចជាស្បែកតឹងស្អាតផងដែរ។
៧. អំបិល លាយ ទឹកដោះគោយ៉ាអួ
វិធីសាស្ត្រចុងក្រោយ គឺ យកទឹកអំបិលមកលាបលើច្រមុះ ហើយ ១៥នាទីក្រោយមក ធ្វើការ លាបទឹកដោះគោយ៉ាអួ ពីក្រោយបន្ថែម ដើម្បីព្យាបាល និង កំចាត់មុនក្បាលខ្មៅ ចេញពីលើផ្ទៃច្រមុះ របស់យើង៕

No comments:

Post a Comment