ខេម ផ្ទុះសំឡេងរិះគន់ ពីក្នុងផលិតកម្ម លើអត្តចរឹតឆ្មើងឆ្មៃ
TYPOGRAPHY
ភ្នំពេញ៖ តារាចម្រៀងប្រុសឈរលំដាប់កំពូល របស់ផលិតកម្មថោន លោក ខេម ហាក់បានល្បីល្បាញយ៉ាងរហ័ស ព្រោះមួយរយៈ
ចុងក្រោយនេះ បទចម្រៀងរបស់លោក លោតឡើងខ្ពស់ លើសពីការរំពឹងទុក ។ គេសង្កេតឃើញថា ទៅណាមកណា ឮតែបទចម្រៀងខេម រងំពេញប្រទេសពិសេសបទ «ទឹកភ្នែកក្មេងពាល» ដែលជាបទល្បីល្បាញ ចុងក្រោយ របស់លោក ។
ខេម មិនត្រឹមតែល្បីល្បាញ រឿងកេរ្តិ៍ឈ្មោះទេ អត្តចរឹក ឫកពារក៏ឡើង តាមកេរ្តិ៍ឈ្មោះផងដែរ ពិសេសភាពក្រអើតក្រទម ក៏កើនឡើងទ្វេដង ស្ទើរមិនគួរឲ្យជឿ ។ ប្រភពពីក្នុងផលិតកម្មថោន បាននិយាយថា លោក ខេម ពិតជាតារាធ្វើឲ្យ ផលិតកម្មល្បីល្បាញខ្លាំង តែលោកបែរជាប្រែប្រួល ៣៦០ដឺក្រេ ពីមនុស្សសាមញ្ញ មកកំពូលតារាចម្រៀងល្បី ប្រចាំផលិតកម្ម។ ខេម លែងរវល់អើរពើ ជាមួយមនុស្ស ដែលមានឋានៈទាបជាងខ្លួន ពិសេសមិនសូវឲ្យតំលែ ទៅលើមនុស្ស ជុំវិញខ្លួនលោកឡើយ ។ ថ្មីៗនេះ លេចឮថា លោកបានបោះពាក្យសម្ដី ឲ្យអ្នកនិពន្ធ ក្នុងផលិតកម្មថា លោកច្រៀងបទ ក្មេងថា្នក់ទី៥ ក៏ល្បីល្បាញដែរ មិនចាំបាច់ឲ្យអ្នកនិពន្ធ ណាមកសរសេរក៏បាន ។ លោកមិនច្រៀងបទ អ្នកនិពន្ធម្នាក់នោះឡើយ ។
សម្ដីរបស់តារាចម្រៀង ខេម បានវាយប្រហារទឹកចិត្ត អ្នកនិពន្ធរូបនោះមិនតិចទេ ។ អ្នកនិពន្ធរូបនោះ ក៏បាននិយាយថា លោកមិនហ៊ានសរសេរ បទចម្រៀងឲ្យតារាល្បី ដូចខេមទៀតដែរ ទោះបទលោកគ្មានអ្នកច្រៀង សុខចិត្តសរសេរចោល។ ចំណែកឯអ្នកធ្វើការ នៅក្នុងក្រុមការងារ ថោន បាននិយាយថា នៅពេលពិធីជប់លៀងក្រុមហ៊ុនម្ដងៗ ឬក៏មានកម្មវិធី ដែលតម្រូវឲ្យតារា ចូលរួមវត្តមាន លោក ខេម មិនបាត់ទេ ប៉ុន្តែលោកមិនខ្ចីមើលមុខអ្នកណា ក្រៅពីម្ចាស់ផលិតកម្ម ឬ អ្នកស្និទ្ធស្នាល ។ ក្រៅពីនោះ លោកមិនយកភ្នែកមើលឡើយ ។ បុគ្គលតូចតាចមួយចំនួនរិះគន់ថា ខេម ឆ្មើងឆ្មៃ ហួសកម្រិតទទួលយកបាន ព្រោះអ្នកល្បីជាងលោក ខេម ជាច្រើន តែគេមិនលេងចរឹកបែបហ្នឹងទេ តែនេះបុគ្គលមានចេតនា បង្ហាញចេញមកតែម្ដង ។
តារាចម្រៀង ខេម មិនអាចសុំការបំភ្លឺបានទេ នៅពេលនេះ នឹងរង់ចាំការបំភ្លឺពីលោក ដោយក្ដីរីករាយ ខណៈសំឡេងរិះគន់ហាក់ខ្លាំងក្លា មិនធម្មតាឡើយ ដែលហាក់ដូចជា ចេតនា វាយប្រហារ ទៅលើរូបលោកយ៉ាងខ្លាំង ហើយវាអាចជះឥទ្ធិពល ទៅលើកេរ្តិ៍ឈ្មោះ ជាតារាចម្រៀងល្បី ដូចជារូបលោកទៀតផង។
តារាចម្រៀង ខេម មិនអាចសុំការបំភ្លឺបានទេ នៅពេលនេះ នឹងរង់ចាំការបំភ្លឺពីលោក ដោយក្ដីរីករាយ ខណៈសំឡេងរិះគន់ហាក់ខ្លាំងក្លា មិនធម្មតាឡើយ ដែលហាក់ដូចជា ចេតនា វាយប្រហារ ទៅលើរូបលោកយ៉ាងខ្លាំង ហើយវាអាចជះឥទ្ធិពល ទៅលើកេរ្តិ៍ឈ្មោះ ជាតារាចម្រៀងល្បី ដូចជារូបលោកទៀតផង។
No comments:
Post a Comment