Sunday, June 14, 2015

១០ សំនួរ​​នេះ ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​លោក​អ្នក​​​ដើម្បី​ស្វែង​យល់​ពី​បញ្ហា​ហិរញ្ញវត្ថុ​​ប្រចាំ​ថ្ងៃ​​




ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជា​គិត​ថា លោក​អ្នក​មាន​គម្រោង​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន ​ទាំង​ការពិត​លោក​អ្នក​មិន​មាន​អ្វី​សោះ​នោះ ហើយ​ទោះបី​ជា​លោក​អ្នក​ជឿ​ឬ មិន​ជឿ​ការពិត​មួយ​នឹង​បង្ហាញ​ប្រិយមិត្ត​នៅ​ពេល​នេះ។​​​​  ដើម្បី​​អាច​បញ្ជាក់​ថា លោក​អ្នក​មាន​គម្រោង​ហិរញ្ញវត្ថុ​ច្បាស់លាស់​មួយ​ពិតប្រាកដ​ ឬ អត់​ ប្រិយមិត្ត​ត្រូវ​​​​ឆ្លើយ​​សំនួរ​ចំនួន​ចំនួន ១០​ ខាងក្រោម​នេះ​ជា​មុន​សិន៖

តើ​អ្វី​ទៅ​ជា​គម្រោង​ហិរញ្ញវត្ថុ?
ដើម្បី​រៀបចំ​គម្រោង​​ហិរញ្ញវត្ថុ​មួយ​​យ៉ាង​ពិតប្រាកដ លោក​អ្នក​​ត្រូវ​ឆ្លើយ​សំនួរ​​សំខាន់ៗ​ចំនួន ២ ​នេះ៖​​​​
១) ​តើ​លោក​អ្នក​​​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ចំណាយ​ដែរ​ឬទេ​នៅ​ពេល​ខាងមុខ​?
​២) តើ​លោក​អ្នក​មាន​វិធីសាស្ត្រ​​បែប​ណា​ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​របស់​លោក​អ្នក​?​


ប្រសិន​បើ​លោក​អ្នក​អាច​ឆ្លើយ​សំនួរ​​ខាងលើ​នេះ​បាន​ដោយ​វិជ្ជមាន នេះ​មានន័យ​ថា លោក​អ្នក​មាន​គម្រោង​ហិរញ្ញវត្ថុ​មួយ​ច្បាស់​លាស់​ហើយ។​ ប៉ុន្តែ​​សំនួរ​ចំនួន ៨ បន្ថែម​​ខាងក្រោម​នេះ​ ក៏​ចាំបាច់​បំផុត​​ផង​ដែរ​ទាក់ទង​ទៅ​នឹង​បញ្ហា​ហិរញ្ញវត្ថុ​របស់​លោក​អ្នក​៖

១) តើ​​លោក​អ្នក​ទទួល​បាន​ប្រាក់​ចំណូល​ប៉ុន្មាន​នៅ​ពេល​ឥឡូវ​នេះ?
២) តើ​ប្រាក់​ចំណូល​របស់​លោក​អ្នក​ មាន​ការ​កើន​ឡើង​ជា​បន្តបន្ទាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ដែរ​ឬទេ?
៣) គិត​ជា​មធ្យម តើ​លោក​អ្នក​ចំណាយ​ប្រាក់​ប៉ុន្មាន​ក្នុង​មួយ​ខែៗ?​
​​​៤) តើ​លោក​អ្នក​ត្រូវ​ការ​ប្រាក់​ប៉ុន្មាន​សម្រាប់​ចំណាយ​លើ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​នៅ​ពេល​អនាគត?
៥) តើ​លោក​អ្នក​មាន​ប្រាក់​ប៉ុន្មាន​សម្រាប់​ការ​វិនិយោគ? 
៦) តើ​ការ​វិនិយោគ​ណា​មួយ​ដែល​មានតម្លៃ​បំផុត​សម្រាប់​អ្នក​នៅ​ពេល​អនាគត?
៧) តើ​លោ​អ្នក​ទទួល​បាន​ប្រាក់​ចំណូល​ប៉ុន្មាន​ពី​ការ​វិនិយោគ​នោះ?
៨) តើ​លោក​អ្នក​មាន​ប្រាក់​​ប៉ុន្មាន​សម្រាប់​ចាយវាយ​នៅ​ពេល​ចូល​និវត្តន៍? តើ​ប្រភព​ចំណូល​មួយ​នេះ​បាន​មក​ពី​ណា?


ជា​ការ​ពិត​ លោក​អ្នក​ប្រហែល​ជា​មិន​អាច​ឆ្លើយ​សំនួរ​ទាំងអស់​​នេះ​បាន​ទាំងស្រុង​នោះ​ឡើយ។ ​ការ​បង្កើត​គម្រោង​របស់​លោក​អ្នក​​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​ទៅ​លើ​​អតិផរណា​​នៅ​លើ​ទីផ្សារ ការប្រាក់​​នៅ​តាម​ធនាគារ លទ្ធភាព​ចំណូល​ចំណាយ​​ប្រចាំ​ថ្ងៃ និង ការ​ចំណាយ​ផ្សេងៗ​ទៀត​ដែល​មិន​បាន​គ្រោង​ទុក​។​​​

ប្រសិន​បើ​លោក​អ្នក​មិន​អាច​ឆ្លើយ​សំនួរ​ចំនួន​ដំបូង​​​ចំនួន​ពីរ​ ឬ សំនួរ​សំខាន់ៗ​ចំនួន ៨​ខាងលើ​ទេ​នោះ នេះ​បញ្ជាក់​ថា លោក​អ្នក​មិន​មាន​គម្រោង​ហិរញ្ញវត្ថុ​ច្បាស់លាស់​នោះ​ឡើយ។ ការ​មិន​មាន​គម្រោង​ហិរញ្ញវត្ថុ​ច្បាស់លាស់ ប្រៀប​ដូច​ជា​ជិះ​រថយន្ត​​មួយ​គ្រឿង​ឆ្លងកាត់​ព្រិល​ទឹកកក​ដូច្នេះ​ដែរ​ ហើយ​មិន​យូរ​មិន​ឆាប់​អ្នក​នឹង​ធ្លាក់​ផ្លូវ​ ដែល​ត្រូវ​ខាត​​បង់​ពេល​វេលា​កសាង​​ជីវិត​​យ៉ាង​លំបាក​ស្ទើរ​ពេញ​មួយ​ជីវិត​ផង​ក៏​មិន​ដឹង៕

No comments:

Post a Comment