Saturday, June 20, 2015

ទៅ​លេង​អូស្ត្រាលី​ កុំ​ភ្លេច​ទៅ​ទស្សនា​តំបន់​ស្រស់​ស្អាត​​បំផុត​​ចំនួន ១០ នេះ

ត​​បំផុត​​ចំនួន ១០ នេះ

ទូល​យ៉ូ​លូ​រ៉ូ (Uluru)ប្រភព៖​ spiritland.net
 ថ្វីត្បិត​តែ​ប្រទេស​អូស្ត្រាលី​ជា​ប្រទេស​មួយ​ដែល​មាន​អាកាសធាតុ​ក្តៅ ក៏ប៉ុន្តែ​នៅ​តាម​តំបន់​មួយ​ចំនួន​មិន​ដូច​អ្វី​ដែល​លោក​អ្នក​រំពឹង​ទុក​នោះ​ទេ។ ប្រទេស​ដ៏​ជឿនលឿន​ស្ថិត​នៅ​ភាគ​ខាងត្បូង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​មួយ​នេះ ​នៅ​មាន​តំបន់​ស្រស់​ស្អាត​​ទាំង​​ធម្មជាតិ និង ទីក្រុង​ដែល​មាន​ភាព​ទាក់ទាញ​ដល់​​ភ្ញៀវទេសចរ​អន្តរជាតិ​ទៅ​ទស្សនា​​គ្មាន​ដែន​កំណត់។ ដូច្នេះ​បើ​បាន​ទៅ​លេង​ប្រទេស​នេះ​ សូម​​កុំ​​មើល​រំលង​តំបន់​ទេសចរណ៍​​​ទាំង ១០​នេះ!

១០) ឧទ្យាន​ជាតិ​កា​កា​ដ៉ូ (Kakadu National Park)កា​កា​ដ៉ូ គឺជា​ឧទ្យាន​ជាតិ​ដ៏​ធំ​បំផុត​ និង​ជា​តំបន់​ទេសចរណ៍​យ៉ាង​សម្បូរ​បែប​ដែល​មាន​សត្វព្រៃ​ច្រើន​ប្រភេទ និង​ដំ​ថ្ម Aboriginal ធំៗ​ច្រើន​សន្ធឹក​សន្ធាប់​។ វា​គឺជា​ឋានសួគ៌​ធម្មជាតិ​ដ៏​អ​ស្ចារ​​មួយ​។ អ្នកទេសចរ​​អាច​ទស្សនា​ទឹក​ដែល​មាន​ផ្ទៃ​ពណ៌​​លឿង តំបន់​ទឹកធ្លាក់ Arnhem Lane  តំបន់​ទឹក Gunlow Plunge និង តំបន់​ទឹក Billabong ទៀត​ផង​។ 


៩) បា​រ៉ូ​ស​សា (Barossa) កន្លែង​ផលិត​ស្រា​ទំពាំងបាយជូរ​​បា​រ៉ូ​ស​សា គឺជា​កន្លែង​ផលិត​ស្រា​ទំពាំងបាយជូរ​សម្រាប់​គូស្នេហ៍​យ៉ាង​ពិសេស​។ វា​ក៏​មាន​សាល​សិល្បៈ​ និង មហោស្រព​ប្រចាំ​ឆ្នាំ ដែល​មាន​​ការ​រាំរែក អាហារ​ដ៏​ល្អ​បែប​ប្រពៃណី ភ្លក់​រសជាតិ​ស្រា​ទំពាំងបាយជូរ និង​ហាង​លក់​វត្ថុ​បុរាណ​ដទៃ​ទៀត ជាពិសេស​គឺ​ខែ មេសា អ្នកទេសចរ​អាច​រីករាយ​ជាមួយ​មហោស្រព​​នៅ​ទី​នេះ​​ផង​ដែរ​។​


៨) កោះ Fraser (Fraser Island)ដោយ​មាន​​ផ្ទៃដី​ប្រមាណ ១២០ គីឡូ​ម៉ែត្រការ៉េ​  ​កោះ Fraser ​ជា​កន្លែង​មាន​​ឆ្នេរ​ដ៏​ស្រស់​ស្អាត និង​ជា​តំបន់​ព្រៃ​ទឹកភ្លៀង ជា​មួយ​នឹង​ឆ្នេរ​ខ្សាច់ លម្អ​​​ទៅ​ដោយ បក្សី សត្វព្រៃ ត្រី​ទាំង​គូៗ​ជាច្រើន និង​បឹង McKenzie ដែល​មាន​ខ្សាច់​ពណ៌​ស ហើយ​មាន​ខ្យល់​បរិសុទ្ធ​បាន​ធ្វើ​ឲ្យ​ទីនោះ​ក្លាយ​ជា​ឋានសួគ៌​នៅ​លើ​ដី​​សម្រាប់​អ្នកទេសចរ​។



៧) ព្រៃ​ទឹកភ្លៀង (Daintree Rainforest)​រដ្ឋ Queensland គឺ​មាន​ព្រៃ​ទឹក​​ដ៏​ធំ​បំផុត​មួយ​ដែល​អាច​ឲ្យ​ភ្ញៀវ​ទេសចរណ៍​មានឱកាស​គយគន់​សម្រស់​ធម្មជាតិ ធ្វើដំណើរ​ផ្សងព្រេង ដំណើរ​កម្សាន្ត​តាម​ទូក​មើល​សត្វ​ក្រពើ​ទៀត​ផង​។ ទីនោះ​គឺ​ល្អ​បំផុត​សម្រាប់​អ្នក​ស្រលាញ់​​ធម្មជាតិ និង​សត្វព្រៃ​។ អ្នកទេសចរ​​ក៏​អាច​ភ្លក់​រសជាតិ​ផ្លែឈើ ដូចជា​ផ្លែ​សូកូឡា និង​ផ្លែ Pie ជាដើម​។


៦) ផ្លូវ​សមុទ្រ​ដ៏​អស្ចារ្យ (The Great Ocean Road)(The Great Ocean Road គឺ​ជា​ឆ្នេរសមុទ្រ​ដែល​មាន​ទេសភាព​ដ៏​អស្ចារ្យ​មួយ​មាន​ទំហំ​ប្រហែល ២៥០ គីឡូម៉ែត្រ តាម​បណ្តោយ​​ឆ្នេរសមុទ្រ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អូស្ត្រាលី​។ វា​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​ឆ្នាំ ១៩៣០ តំណាង​ឲ្យ​ទាហាន​ចំនួន ១២ នាក់​ដែល​បាន​លះបង់​ជីវិត​នៅ​ទីនោះ​។​ បើ​បាន​ទៅ​អូស្ត្រាលី កុំ​ភ្លេច​ទៅ​ទស្សនា​កន្លែង​​នេះ។​


៥) កោះ​តាស​ម៉ា​នៀរ (Tasmania)​កោះ​តាស​ម៉ា​នៀរ នៅ​ភាគខាងត្បូង​ប្រទេស​អូស្ដ្រាលី​ មាន​​តំបន់ភ្នំ Mount Ossa ដែល​ជា​ភ្នំ​ខ្ពស់​ជា​គេ ហើយ​គេ​ឲ្យ​ឈ្មោះ​ទីនោះ​ថា​ជា​កោះ​នៃ​ដូង​ព្រលឹង​​ពី​ព្រោះតែ​សម្រស់​ធម្មជាតិ​របស់​វា​។ ទីនោះ​ក៏​មាន​ព្រៃ​ក្រាស់​ ទន្លេ នឹង​ទឹកជ្រោះ​ដ៏​ស្រស់​ស្អា​ត់​ផង​ដែរ​។ វា​គឺជា​កន្លែង​ដ៏​អស្ចារ្យ​សម្រាប់​ភ្ញៀវ​ទេសចរ។​


៤) យ៉ូ​លូ​រ៉ូ (Uluru)​ខែ​កក្កដា​ដល់​ខែ​កញ្ញា​ជា​ពេលវេលា​ដ៏​ល្អ​បំផុត​សម្រាប់​ទស្សនា យ៉ូ​លូ​រ៉ូ ដែល​ថ្ម​​​ប្តូរ​​ពណ៌​នៅ​ពេល​ថ្ងៃ​រះ​ និង​ពេល​ថ្ងៃ​លិច​។ វា​​មាន​កម្ពស់ ៣៤៨ ម៉ែត្រ ហើយ​វា​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​កន្លែង​ដ៏​ពិសិដ្ឋ​របស់​ជន​ជាតិដើម និង​ជា​និមិត្តសញ្ញា​របស់​ប្រទេស​អូស្ត្រាលី​ទៀត​ផង​។ វា​ក៏​ជា​ផ្នែក​មួយ​​ដែល​ត្រូវ​បាន​ការពារ​ដោយ​​អង្គការ​យូណេស្កូ ជា​អង្គការ​បេតិកភណ្ឌ​ពិភពលោក​ដែរ​។​


៣) ទីក្រុង​មែ​ល​ប៊ឺ​ន (Melbourne)ទីក្រុង​មែ​ល​ប៊ឺ​ន​បាន​ក្លាយ​ជា​កន្លែង​វិចិត្រសាល​សិល្បៈ​ដ៏​ល្បីល្បាញ ដែល​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ទេសចរ​​យ៉ាង​ច្រើន​។ មួយវិញទៀត​ទីក្រុង​នេះ​មាន​អគារ​ដ៏​សំខាន់​ជាច្រើន ដូចជា ផ្ទះ Parliament  បណ្ណាល័យ​រដ្ឋ ពន្ធ​ធនាគារ​​ទីក្រុង​មែ​ល​ប៊ឺ​ន​ចាស់ និង​សាលាក្រុង​មែ​ល​ប៊ឺ​ន​។ ខែ​មីនា ​គឺជា​ខែ​ក្កៅ ល្អ​បំផុត​ក្នុង​កា​ទស្សនា​ទីក្រុង​មែ​ល​ប៊ឺ​ន ព្រោះ​វា​បាន​ផ្តល់​ភាព​កក់ក្តៅ​ដល់​ភ្ញៀវទេសចរ​​នៅ​ក្នុង​ខែ​នេះ។​


២) ទីក្រុង​ស៊ីដនី (Sydney)​ទីក្រុង​ស៊ីដនី​មាន​កន្លែង​ដ៏​អស្ចារ្យ​ជាច្រើន​ដែល​ធ្វើ​ឲ្យ​អ្នកទស្សនា​មិន​ចង់​ចាកចេញ​ប្រសិនបើ​ពួកគេ​មាន​លុយ​គ្រប់គ្រាន់​នោះ​។ ស្ពាន Harbour ផ្ទះ Opera សួនសត្វ Taronga និង​ឆ្នេរ Bondi គឺជា​កន្លែង​ដែល​អ្នកទស្សនា​មិន​អាច​រំលង​បាន​ឡើយ ជាពិសេស​នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ​សាកល​​។​



១) តំបន់​ផ្កាថ្ម និង​ថ្ម​ប៉ប្រះ​ទឹក​ដ៏​អស្ចារ្យ (Great Barrier Reef)​តំបន់​ផ្កាថ្ម និង​ថ្ម​ប៉ប្រះ​ទឹក​  គឺ​មាន​ទំហំ​​ធំ​ជាងគេ​​​បំផុត​នៅ​លើ​ពិភពលោក​ដែល​មាន​ផ្ទៃដី ២ ៦០០ គីឡូម៉ែត្រ ហើយ​មាន​អាយុ​កាល​ ២០ ០០០​ឆ្នាំ​មក​ហើយ​​។ វា​ជា​ជម្រក​នៃ​សត្វ​និង​រុក្ខជាតិ​ច្រើន​ប្រភេទ​ដែល​ជិត​ផុត​ពូជ​តែមួយគត់​។ កោះ Whitsunday គឺជា​កន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​ការកម្សាន្ត​ដ៏​អស្ចារ្យ​តាមរយៈ​ការ​មុជ ​និង​ទស្សនា​ទេសភាព​ក្នុង​ទឹក​៕

No comments:

Post a Comment