Friday, June 19, 2015

​ដើម្បី​ជៀសវាង​ការ​​​ស្ដាយ​ក្រោយ​ គួរ​​អនុវត្ត​ទម្លាប់​ល្អ ៦ ​យ៉ាង​នេះ​មុន​ពេល​​ឈាន​ដល់​វ័យ​៣០​​​​

រូបតំណាងប្រភព៖​ livestrong
ជា​ទូទៅ​​​វ័យ​ខ្ទង់២០​ គឺ​ភាគច្រើន​​​ចូលចិត្ត​ការ​សប្បាយ និង ​គិត​ធ្វើ​អ្វី​ដែល​ពួកគេ​ចង់​ធ្វើ​ ដោយ​​មិន​​​ចង់​ឲ្យ​​​​អ្នកដទៃ​គាបសង្កត់ ឬ ដាក់​សម្ពាធ​អ្វី​ឡើយ​​​​​។ ​​ប៉ុន្តែ​នៅ​ពេល​ឈាន​ជិត​ដល់​​វ័យ​ខ្ទង៣០ឆ្នាំ ការ​ផ្លាស់ប្ដូរ​​ឥរិយាបថ​ ឬ ទម្លាប់​មួយ​​មិន​ល្អ​មួយ​ចំនួន​គួរ​តែ​ធ្វើ​ឡើង ​បើ​ទោះបីជា​មិន​ចង់​ក្តី។ បើ​គ្មាន​ការ​ផ្លាស់ប្ដូរ​ណា​មួយ​ទេ​នោះ ​អនាគត​​​ដ៏​ល្អ​មួយ​អាច​មិន​ដូច​អ្វី​ជា​ការ​រំពឹង​ទុក​របស់​អ្នក​បាន។​

ដូច្នេះ​ហើយ ​​ប្រសិន​មុន​ពេល​ឈាន​ដល់​វ័យ​ ៣០​ប្លាយ​នេះ អ្នក​ត្រូវតែ​ព្យាយាម​ធ្វើ​បង្កើត​ទម្លាប់​ល្អៗ មួយ​ចំនួន​ខាងក្រោម​ ដើម្បី​អភិវឌ្ឍ​ខ្លួន​ឲ្យ​ប្រសើរ៖

១) ​រៀនសូត្រ​អំពី​ភាព​បរាជ័យ​របស់​ខ្លួន
​​​ទម្រាំ​អ្នក​​ឈានជើង​មកដល់​ថ្ងៃ​នេះ ​គឺ​មាន​ការ​បរាជ័យ​​​ទាំង​តូច​ទាំង​ធំ​ជាច្រើន​​ ​។ ថ្វីត្បិតតែ ​គ្មាន​នរណា​ម្នាក់​ពេញ​ចិត្ត​នឹង​ភាព​បរាជ័យ ប៉ុន្តែ​វា​មិន​ងាយ​នឹង​ជៀស​ផុត​នោះ​ឡើយ​ ព្រោះ​មនុស្ស​​មិនមែន​ជា​ទេវតា​​។ ​អ្វី​ដែល​សំខាន់​បំផុត​ ​ដើម្បី​រៀបចំ​ខ្លួន​ដើរ​ទៅ​រក​ផ្លូវ​ជោគជ័យ​ ​អ្នក​ពិត​ជា​មិនអាច​បដិសេធ​បាន​ឡើយ​ ចំពោះ​ការរៀនសូត្រ​ពី​ភាព​បរាជ័យ​កន្លងមក​។ ​​​​​​ ការ​បរាជ័យ​ មិនអាច​កើតឡើង​នោះ​ទេ​ ប្រសិនបើ​គ្មាន​កំហុស​ឆ្គង​ ឬ ចំណុច​ខ្សោយ​ណាមួយ​ ដូច្នេះ​ហើយ​អ្នក​ត្រូវ​ពិនិត្យ​ឡើង​វិញ ថា​អ្វី​ជា​មូលហេតុ​សំខាន់​ដែល​នាំ​ឲ្យ​អ្នក​បរាជ័យ​នា​ពេល​កន្លងមក​ ហើយ​គួរ​ប្រើ​យុទ្ធសាស្ត្រ​បែប​ណា​ ដើម្បី​កុំ​ឲ្យ​មាន​ប្រវត្តិសាស្ត្រ​ច្រំដែល​។

២) ​គិត​​ឲ្យ​ច្បាស់​មុន​នឹង​សម្រេច​ធ្វើ​អ្វីមួយ​
​​ដើម្បី​ធ្វើអ្វី​មួយ​ឲ្យ​ជោគជ័យ​ វា​ជៀស​មិន​ផុត​អំពី​ការ​ប្រថុយ​នោះ​ទេ ជាពិសេស​សម្រាប់​អ្នក​ដែល​ធ្វើជំនួញ​។ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា ​​អ្នក​ចេះ​តែ​ប្រថុយ​គ្រប់យ៉ាង​ដោយ​គ្មាន​ការ​គិតគូរ​ច្បាស់​លាស់​នោះ​ទេ។ ​មានន័យថា ​មុន​ពេល​សម្រេច​ចិត្ត​ធ្វើ​អ្វីមួយ​ អ្នក​ត្រូវ​តែ​គិតគូរ​ឲ្យ​បាន​វែងឆ្ងាយ​ និង ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​ ព្រោះ​កាលណា​អ្នក​ព្យាយាម​ធ្វើ​បែបនេះ​ ​វា​នឹង​ជួយ​ឲ្យ​បញ្ហា​​ដែល​អាច​កើតឡើង ​ស្ថិត​ក្នុង​កម្រិត​តូចតាច​​ ឬ អាច​គ្រប់គ្រង​បាន​។ ​​បើ​មិន​ធ្វើបែប​នេះ​ទេ នោះ​វា​នឹង​មាន​បញ្ហា​កើតឡើង​ជាច្រើន​មិនខាន ​ហើយ​ពេលខ្លះ​វា​ពិតជា​ពិបាក​ក្នុង​ការ​កែប្រែ​​ស្ថានភាព​ខ្លាំង​ណាស់ ​ស្រប​ពេល​ដែល​វ័យ​កាន់តែ​ចាស់​ជាង​មុន​។

៣) បន្ត​ការ​រៀនសូត្រ​
​គ្មាន​នរណា​ម្នាក់​ ចេះ​គ្រប់យ៉ាង​នោះ​​ទេ។ មនុស្ស​ពិត​ជា​ត្រូវការ​ស្វែងយល់ និង រៀនសូត្រ​បន្ថែម​ជា​រៀង​រាល់​ថ្ងៃ​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​​ស្ថានការណ៍​ដែល​ប្រែប្រួល​មិន​ទៀងទាត់​។​ កាលណា​អ្នក​គ្មាន​ការ​ចេះដឹង​ និង ព័ត៌មាន​ថ្មីៗ​គ្រប់គ្រាន់​ទេ​នោះ ​វា​ពិត​ជា​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ ព្រោះ​បរាជ័យ​អាច​នឹង​កើតឡើង​គ្រប់ពេល​ ដោយសារតែ​ការសម្រេច​ចិត្ត​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។​ ដូច្នេះ​ហើយ ​​អ្នក​ត្រូវ​តែ​បន្ត​ការ​រៀនសូត្រ​ជានិច្ច​ ទោះបីជា​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏ដោយ​។

No comments:

Post a Comment