Sunday, June 14, 2015

ទី​ភ្នាក់​ងារ​អវកាស​អឺរ៉ុប​ មាន​គម្រោង​ចង់​​សាងសង់​ស្ថានីយ​អវកាស​ថ្មី​​លើ​​​ភព​ព្រះចន្ទ​នៅ​​ឆ្នាំ ២០២៤ ខាងមុខ​ (វីដេអូ)


អនាគតស្ថានីយអវកាស​នៅ​​ក្នុង​ឆ្នាំ ២០២៤ ខាងមុខ​ប្រភព៖​ Dailymail
ទី​ភ្នាក់​ងារ​អវកាស​អឺរ៉ុប​មាន​គម្រោង​សាងសង់​ស្ថានីយ​អវកាស​​​​​ថ្មី​មួយ​នៅ​លើ​ភព​ព្រះ​ចន្ទ​ជំនួស​ឲ្យ​ស្ថានីយ​អវកាស​អន្តរជាតិ ដែល​ស្ថិត​នៅ​លើ​គន្លង​​តារាវិថី​នៅ​ពេល​បច្ចុប្បន្ន​ ដែល​ស្ថានីយ​ថ្មី​នេះ​មាន​លក្ខណៈ​ដូច​ផ្ទះ​របស់​រឿង​​តុក្កតា​ Teletubbies ។ 

លោក​សាស្ត្រាចារ្យ​ Jan Woerner ដែល​នឹង​ក្លាយ​ជា​ប្រធាន​ទី​ភ្នាក់ងារ​អវកាស​អឺរ៉ុប​នៅ​ពេល​​​ខាងមុខ​​​បាន​និយាយ​ថា​ ការ​សាងសង់​ស្ថានីយ​ថ្មី​ឈ្មោះ Lunarville នឹង​ជំនួស​ឲ្យ​ស្ថានីយ​អវកាស​​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ក្នុង​ឆ្នាំ ២០២៤ ។

ជំហាន​ដំបូង​នៃ​ការ​សាងសង់​ គឺ​នាំ​គ្រឿង​បរិក្ខារ​ និង​អាហារ​មុន បន្ទាប់​មក​ទៀត​គឺ​ការ​បង្កើត​ទឹក​ពី​ឧស្ម័ន​អ៊ីដ្រូសែន ហើយ​ចុង​ក្រោយ​ការ​ដាំ​ដុះ​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ផ្ទះ​បៃ​តង​ (Greenhouses) ​នេះ​តែម្តង​។ សម្រាប់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​នឹង​​បន្ត​នៅ​ទី​នោះ​ជា​ច្រើន​ខែ​នៅ​ពេល​ជា​មួយ​គ្នា​នោះ ហើយ​ពួក​គេ​មាន​យាន​ចម្លង​មួយ​បង្កើត​ឡើង​ដើម្បី ធ្វើ​ការ​ជួយ​សង្គ្រោះ​បន្ទាន់​ប្រសិន​មាន​ករណី​គ្រោះ​ថ្នាក់​ណា​មួយ​កើត​ឡើង ។

ស្ថានីយអវកាស​​នៅ​ពេល​អនាគត​


សម្រាប់​ថវិកា​ចំណាយ​លើ​ការ​សាងសង់​ស្ថានីយ​នៅ​លើ​ឋាន​ព្រះចន្ទ​គឺ​ច្រើន​ជាង​ ១១៤,៥៥ ពាន់​លាន​ដុល្លារ ហើយ​ភូមិ​នៅ​លើ​ឋាន​ព្រះចន្ទ​នោះ​គឺ​អាច​មាន​តម្លៃ​ច្រើន​ជាង​នោះ ។ នា​ពេល​បច្ចុប្បន្ន​ការ​ធ្វើ​ដំណើរ​ពី​ផែន​ដី​ទៅ​កាន់​ឋាន​ព្រះចន្ទ​គឺ​ចំណាយ​ពេល​ប្រមាណ​ជា ២ ថ្ងៃ ដែល​មាន​ចម្ងាយ ៣៧០ ១៤៩ គីឡូម៉ែត្រ ពី​ផែន​ដី​៕​




No comments:

Post a Comment