ទឹកដូងក៏មានគ្រោះថ្នាក់ដល់សុខភាពដែរ

ទឹកគឺជាភេជ្ជៈធម្មជាតិមួយប្រភេទដែលមានភាពពេញនិយមខ្លាំងបំផុតនៅរដូវក្តៅ។ នៅក្នុងទឹកដូងមានវីតាមីនច្រើនដូចជា ប៉ូតាស្យូម, កាល់ស្យូម, ក្លរូ និងសារធាតុចិញ្ចឹមដទៃទៀតដែលរាងកាយត្រូវការ។ បើយោងតាមឱសថស្ថានប៉ែកអាស៊ីបានបង្ហាញថា ទឹកដូងមានប្រសិទ្ធិភាពជួយឲ្យរាងកាយមានភាពត្រជាក់ ហើយវាក៏ត្រូវបានគេប្រើដើម្បីព្យាបាលជំងឺផងដែរ។
ត្បិតតែទឹកដូងផ្តល់នូវជីវជាតិខ្លាំងក៏ពិតមែន ប៉ុន្តែអ្នកវិទ្យាសាស្ត្របានធ្វើការព្រមានចំពោះផលប៉ះពាល់នៃការប្រើប្រាស់ទឹកដូងមិនបានត្រឹមត្រូវ៖
១. ផឹកទឹកដូងពេលត្រូវពន្លឺព្រះអាទិត្យ
ទឹកដូងគេផឹកនៅពេលដែលត្រជាកប៉ុណ្ណោះ ប៉ុន្តែទឹកដូងមិនត្រូវបានគេណែនាំឲ្យផឹកនៅពេលត្រូវកំដៅព្រះអាទិត្យនោះទេ។ ជាពិសេសប្រសិនបើអ្នកឈរលេងកីឡា ឬធ្វើការងារធ្ងន់, អស់កម្លាំង កុំបរិភោគទឹកដូងភ្លាមៗព្រោះវាអាចធ្វើឲ្យអវយវៈញ័រ និងបាត់បង់ភាពរហ័សរហួន។ ដូច្នេះបើអ្នកចង់ទឹកដូងត្រូវតែរងចាំរាងកាយបានសម្រាកបាត់ហត់ ហើយកំុផឹកច្រើនពេក។
២. គ្រោះដល់សុខភាពប្រសិនបើផឹកទឹកដូងច្រើនពេក
អ្នកជំនាញបានព្រមានថា ការផឹកទឹកដូងច្រើន ៣-៤ ផ្លែក្នុងមួយថ្ងៃ អាចធ្វើឲ្យគ្រោះថ្នាក់ដល់សុខភាព។ ជាពិសេសអ្នកដែលមានជំងឺធ្លាក់ទឹកចិត្ត, សម្ពាធឈាមទាបគួរតែកាត់បន្ថយ។
ដូច្នេះប្រសិនបើទឹកដូងប្រើហួសកម្រិតជារៀងរាល់ថ្ងៃនឹងធ្វើឲ្យសុខភាពចុះខ្សោយ, សម្ពាធឈាមចុះទាប និងមានគ្រោះថ្នាក់ខ្លាំងបំផុត។ ចំពោះអ្នកដែលមានសម្ពាធឈាមទាបស្រាប់, ផ្តាសាយ, ឈឺសន្លាក់ឆ្អឹង, ឬសដូងបាត... មិនគួរប្រើច្រើនពេកទេព្រោះវាអាចមានគ្រោះថ្នាក់មិននឹកស្មានដល់។
៣. អ្នកដែលមិនគួរបរិភោគទឹកដូង
- មនុស្សដែលខ្សោយសរីរាង្គ៖ មនុស្សទាំងនេះជាញឹកញាប់មានរាងកាយចុះខ្សោយ, ស្បែកស្លេកស្លាំង, សាច់ដុំទន់ជ្រាយ, ជើងដៃមានសភាពត្រជាក់, ពិបាករំលាយអាហារ, ងាយមានជំងឺរាគរូស...។
- អ្នកដែលមានជំងឺ ឬសដូងបាត, សម្ពាធឈាមទាប, ជំងឺរលាកសន្លាក់, បេះដូងដំណើរការមិនប្រក្រតី...។
- ស្ត្រីមានផ្ទៃពោះ ៣ ខែដំបូង៖ ជាធម្មតាស្ត្រីមានផ្ទៃពោះដែលផឹកទឹកដូងជាញឹកញាប់មិនមែនជារឿងល្អនោះទេ។ ជាការពិត ទឹកដូងលំបាកក្នុងការរំលាយ, ធ្វើឲ្យរោគសញ្ញានៃជំងឺកាន់តែធ្ងន់ធ្ងរ សម្រាប់ស្ត្រីមានផ្ទៃពោះ ៣ ខែលើកដំបូង៕
No comments:
Post a Comment