អ្នកដឹកនាំ គឺជាមនុស្សដែលមានលក្ខណៈពិសេសលើសពីអ្នកដទៃ ដែលគេពិបាកធ្វើបាន ព្រោះវាមិនមែនជារឿងងាយស្រួលនោះទេ ជាពិសេសការដោះស្រាយបញ្ហារាប់ជំពូក។ មានមនុស្សជាច្រើនយល់ប្រឡំថា ខ្លួនគឺជាអ្នកដឹកនាំ ឬ មានភាពជាអ្នកដឹកនាំដោយសំអាងលើ តួនាទីខ្ពស់ ប៉ុន្តែ ភាពជាអ្នកដឹកនាំ មិនមែនសំដៅលើតួនាទីខ្ពស់តែម្យ៉ាងនោះទេ។
ខាងក្រោមនេះ គឺជាលក្ខណៈមួយចំនួនដែលបញ្ជាក់ថា អ្នកគឺមានភាពជាអ្នកដឹកនាំតាំងពីកំណើត៖
១) អ្នកមានទំនួលខុសត្រូវខ្ពស់
ប្រសិនបើ អ្នកជាមនុស្សដែល មានទំនួលខុសត្រូវខ្ពស់ រាល់ទង្វើដែលបានធ្វើនោះ មានន័យថា អ្នកមានធាតុជាអ្នកដឹកនាំមួយដ៏សំខាន់ពីកំណើត។ ការទទួលខុសត្រូវពិតជាមានសារសំខាន់ ក្នុងការធ្វើកិច្ចការគ្រប់ប្រភេទ ព្រោះវាជាតម្លៃមួយដែលមិនអាចខ្វះបាន។

២) ផ្តល់អ្វីមួយដល់អ្នកដទៃសមនឹងសមត្ថភាព
មានមនុស្សមួយចំនួន មិនទទួលស្គាល់ពីស្នាដៃរបស់អ្នកដទៃឡើយ បើទោះបីជាគេធ្វើបានយ៉ាងល្អប៉ុណ្ណាក៏ដោយ ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងនាមជាអ្នកដឹកនាំ គឺវាពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការវាយតម្លៃ ឬ ឆ្លើយតបទៅនឹងនរណាម្នាក់ឲ្យសមទៅនឹងភាពជាក់ស្ដែង។ បើអ្នកផ្តល់តម្លៃអ្នកដទៃ សមនឹងសមត្ថភាព និង លទ្ធផលការងាររបស់ពួកគេ នោះមានន័យថា អ្នកគឺជាមនុស្សដែលទទួលបានការគោរពពីអ្នកដទៃ ហើយវាគឺជាលក្ខណៈសម្បត្តិរបស់អ្នកដឹកនាំនេះឯង។

៣) ចេះជួយអ្នកដទៃដោយមិនរើសមុខ
មនុស្សតែងតែជួបបញ្ហាផ្សេងៗ ជៀសមិនផុត។ ក្នុងស្ថានភាពនេះ បើសិនអ្នកអាចជួយដោះស្រាយ និង សម្រួលដល់ការលំបាកមនុស្សទាំងអស់នោះបាន វាមានន័យថា អ្នកគឺជាមនុស្សដ៏សំខាន់មួយរូបដែលគ្រប់គ្នាមិនអាចមើលរំលងមិនបាន។ វាជាលក្ខណៈពិសេសមួយដែលមេដឹកនាំគ្រប់រូបមានដែលមនុស្សភាគច្រើនមិនមានដូច។

៤) អ្នកជាមនុស្សដែល ម៉ត់ចត់
រាល់ការធ្វើអ្វីៗទាំងអស់ វាពិតជាទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ ព្រោះចំណុចនេះគឺជាផ្នែក ដ៏សំខាន់ដែលនាំឲ្យទទួលបានលទ្ធផលល្អ។ បើសិនជា អ្នកមានភាពម៉ត់ចត់ខ្ពស់ រាល់ពេលធ្វើកិច្ចការផ្សេងៗបើទោះបីជា មានការលំបាកយ៉ាងណាក៏ដោយ នោះមានន័យថា អ្នកគឺជាមនុស្សម្នាក់ដែលកើតមកដើម្បីសាងភាពអស្ចារ្យដែល អ្នកដទៃពិបាកនឹងធ្វើដូច។

៥) ចេះគោរពអ្នកដទៃ
ការរស់នៅប្រចាំថ្ងៃដែលប្រកបទៅដោយតម្លៃនោះ វាពិតជាទាមទារឲ្យមានការគោរពគ្នាទៅវិញទៅមក។ សម្រាប់អ្នកដឹកនាំនាំឆ្នើម គឺត្រូវតែមានចំណុចនេះជាដាច់ខាត បើទោះបីជា មានមនុស្សជាច្រើន មានសមត្ថភាពមិនស្មើនឹងខ្លួនក៏ដោយ ហើយមិនចូលចិត្តយកអំណាចរបស់ខ្លួនទៅគ្របសង្កត់អ្នកដទៃនោះឡើយ។ ប្រសិនបើអ្នក ចេះគោរពដល់មនុស្សជុំវិញខ្លួននោះ មានន័យថា អ្នកគឺជាមនុស្សម្នាក់ដែលមានភាពជាអ្នកដឹកនាំផងដែរ ព្រោះវាជាគំរូដ៏សំខាន់សម្រាប់អ្នកដទៃចង់រៀនសូត្រតាម៕

No comments:
Post a Comment