
ស្ពែម៉ាតូសូអ៊ីតមានតួនាទីសំខាន់ក្នុងការស្វែងរកស៊ុតរបស់ស្ត្រីដើម្បីបង្កកំណើតជាគភ៌។ ដូច្នេះ តើទឹកកាមបុរសធ្វើដំណើរទៅកន្លែងណាខ្លះ?
កំណើតរបស់ស្ពែម៉ាតូសូអ៊ីត
យោងតាមការចេញផ្សាយរបស់ Huffington បានឲ្យដឹងថា កោសិកាស្ពែម៉ាតូសូអ៊ីតមានប្រវែងប្រហែល ៥០មីក្រុប (០.០៥មីលីម៉ែត្រ)។ វាជាកោសិកាតូចបំផុតដែលអ្នកអាចមើលឃើញដោយភ្នែកត្រឹមតែប្រហែល ០.១មីលីម៉ែត្រប៉ុណ្ណោះ។ ដូច្នេះ ដើម្បីអាចឲ្យមើលស្ពែម៉ាតូសូអ៊ីតឃើញត្រូវប្រើឧបករណ៍មីក្រូទស្សន៍។ ស្ពែម៉ាតូសូអ៊ីតកើតឡើងពីកោសិកាតូចៗហៅថា សតិសុខុមសត្វ។
កោសិកាស្ពែម៉ាតូសូអ៊ីតនីមួយៗចែកចេញជា ៣ផ្នែក៖ ផ្នែកទី១ (ដែលមានផ្ទុកនូវសេនេទិច DNA), កណ្តាល (ផ្តល់ថាមពលដល់ផ្នែកខាងក្រោយ) និងផ្នែកកន្ទុយ។
តើស្ពែម៉ាតូសូអ៊ីតធ្វើចលនាដូចម្តេច?
ស្ពែម៉ាតូសូអ៊ីតជាង ២០-១០០ លានក្បាលនៅក្នុងទឹកកាមត្រូវបានបញ្ចេញមកក្រៅ នៅពេលបុរសសម្រុកចូល។ បុរសនឹងផលិតទឹកកាមពី ១.៥មល ទៅ ៥មល ក្នុងពេលសម្រុកចូលម្តង។
កោសិកាស្ពែម៉ាតូសូអ៊ីតហែលបានចម្ងាយប្រហែល ៥មមក្នុង ១វិនាទី។ ទោះបីជាការធ្វើដំណើររបស់វាយឺតក៏ពិតមែន តែវាមិនតូចណាស់ណាទេ បើធៀបនឹងទំហំរបស់ស្ពែម៉ាតូសូអ៊ីត។ ប្រសិនបើកោសិកាស្ពែម៉ាតូសូអ៊ីតធំអាចធ្វើចលនាបានលឿនដូចនឹងស្ពែម៉ាតូសូអ៊ីតដែរ វាអាចហែលបានល្បឿន ២៤ ១៤០គម ក្នុង១ម៉ោង។ កន្ទុយស្ពែម៉ាតូសូអ៊ីតមានទម្រង់ជាសរសៃវែងៗ, ងាយនឹងដាច់, មានសមត្ថភាពអាចបានសងខាង ទាំងទៅមុខ និងទៅក្រោយ។
ក្នុងពេលកំពុងប្រព្រឹត្តរឿងលើគ្រែ, កំពុងតែមានក្តីសុខនឹងការរួមភេទ, ស្បូនចាប់ផ្តើមរួមខ្លី អាចស្រូបយកស្ពែម៉ាតូសូអ៊ីតចូលទៅក្នុងស្បូនបាន, ជួយបង្រួមពេលវេលានៃការធ្វើដំណើររបស់ស្ពែម៉ាតូសូអ៊ីត។
អ្នកវិទ្យាសាស្ត្រជាច្រើនជឿជាក់ថា ការធ្វើដំណើររបស់កោសិកាស្ពែម៉ាតូសូអ៊ីតទៅរកស៊ុត ត្រូវជួបនឹងប្រព័ន្ធស្មុគស្មាញចំនួន ២គឺ សមត្ថភាពហែលឆ្ពោះទៅរកម៉ូលេគុលដែលផលិតចេញពីស៊ុត និងសមត្ថភាពឆ្ពោះទៅរកក្រពេញបង្កកំណើតដែលមានសីតុណ្ហភាពខ្ពស់របស់ស្ត្រី រួចទើបឆ្ពោះទៅរកស្បូន។ កោសិកាស្ពែម៉ាតូសូអ៊ីតមិនជ្រៀតចូលក្នុងស្បូនឡើយ ពួកវានឹងត្រលប់មករករាងកាយបុរសវិញ។
តើស្ពែម៉ាតូសូអ៊ីតអាចរស់បានយូរប៉ុណ្ណា?
ករណីនេះអាស្រ័យលើកន្លែងដែលពួកវារស់នៅ។ ប្រសិនបើពួកវារស់នៅខាងក្នុងបំពង់បង្កកំណើតស្ត្រី, ស្ពែម៉ាតូសូអ៊ីតអាចរស់បានចំនួន ៥ថ្ងៃ។ ប្រសិនបើពួកវានៅខាងក្រៅបរិយាកាស ពួកវាអាចរស់បានត្រឹមតែ ២-៣ម៉ោងតែប៉ុណ្ណោះ៕
No comments:
Post a Comment