ឱសថធម្មជាតិ ១០យ៉ាង សម្រាប់ព្យាបាល ការកើនឡើង ជាតិអាស៊ីត និងដំបៅក្នុងក្រពះ

រោគសញ្ញាដំបូងនៃការកើនឡើងជាតិអាស៊ីត គឺវាបណ្តាលឲ្យមានអាការក្រហាយទ្រូង ពិសេសក្រហាយនៅពីក្រោយឆ្អឹងទ្រូង។ មានហេតុផល ជាប្រើនដែលបណ្តាលឲ្យមានជាតិអាស៊ីតនេះ កើតឡើង នោះ គឺការប្រើប្រាស់ថ្នាំបំបាត់ការ ថប់អារម្មណ៏ បញ្ហាសម្ពាធឈាម និងការប្រើថ្នាំ បំបាត់ការឈឺចាប់ផ្សេងៗទៀតច្រើនហួសហេតុ ការទទទួលជាតិអាហារដែលមានជាតិ កាហ្វេអ៊ីនច្រើន និងជាពិសេសនោះគឺការទទួល ទានស្រាតែម្តង។ ប្រសិនបើប្រិយមិត្តជួបប្រទះនឹងបញ្ហាសុខភាពខាងលើ មិនបាច់ព្រួយបារម្មណ៏ទេ ព្រោះថាឱសថ ខាងក្រោមនេះអាចជួយលោកអ្នកបាន៖
១. ទឹកខ្មេះផ្លែប៉ោមដែលមិនទាន់ច្រោះ៖ ទទួលទានមួយស្លាបព្រាកាហ្វេរៀងរាល់ថ្ងៃ។
២. ម្សៅសូដា៖ លាយម្សៅសូដាជាមួយទឹកហើយទទួលទានជាប្រចាំ។
៣. ទឹកប្រទាលកន្ទុយក្រពើ៖ ទទួលទានទឹកប្រទាលកន្ទុយក្រពើឲ្យបានញឹកញាប់។
៤. ខ្ញី៖ ការទទួលទានខ្ញីក៏អាចជួយបញ្ចុះជាតិអាស៊ីតបានដែរ។
៥. វីតាមីនD៖ ទទួលទានអាហារដែលមានជាតិចវីតាមីនDឲ្យបានច្រើន។
៦. វីតាមីនB៖ ទទួលទានអាហារដែលមានជាតិចវីតាមីនBឲ្យបានច្រើន។
៧. ទឹកដោះគោ៖ ញាំទឹកដោះគោឲ្យបានទៀងទាត់ក៏អាចជួយអ្នកបានផងដែរ។
៨. ម្សៅGlutamine៖ ប្រើប្រាស់ម្សៅ Glutamine ជាប្រចាំ។
៩. មេឡានីន៖ ជាតិមេឡានីនក៏ត្រូវបានគេប្រើប្រាស់សម្រាប់ព្យាបាលការកើនឡើងជាតិអាស៊ីតបានផងដែរ។
១០. តែ Chamomile៖ ទទួលទានតែChamomileមុនពេលចូលគេងឲ្យបានទៀតទាត់៕
No comments:
Post a Comment