
ប្រែសម្រួលដោយ៖ អាយវីន
នៅក្នុងការប្រឆំាងនឹងជំងឺមហារីក សារធាតុធម្មជាតិដូចជាតែបៃតងមាននូវឥទ្ធិពលដ៏អស្ចារ្យក្នុងការសម្លាប់កោសិការមហារីក នេះបើយោងតាមប្រសាសន៍របស់លោកឌុកទ័រ Shallemberger។ ថ្មីៗនេះគាត់រកឃើញផ្លែឈើថ្មីមួយដែលមានឈ្មោះថាម្រះ។ វាមានប្រសិទ្ធភាពខ្លាំងខ្លាក្នុងការប្រឆាំងនឹងកោសិការមហារីក។
ជាឧទាហរណ៏ ទឹកប្រះដែលលាយជាមួយទឹក ៥% ផ្តល់នូវឥទ្ធិពលដ៏គួរអោយភ្ញាក់ផ្អើលក្នុងការសម្លាប់កោសិការមហារីក។ ការសិក្សាជាច្រើនបានបង្ហាញថាទឹកម្រះអាចសម្លាប់កោសិការមហារីករហូតដល់ ៩០ ទៅ ៩៨%។ ជាក់ស្តែងការសិក្សាទាំងនេះទទួលបានជោគជ័យ ប៉ុន្តែមាននូវសនួរចោទឡើងថាតើវាមានប្រសិទ្ធភាពចំពោះសត្វឬមួយក៏មនុស្ស។ ជាភ័ព្វសំណាងលទ្ធផលបានបង្ហាញថាទឹកម្រះពិតជាមានប្រសិទ្ធភាពលើមនុស្ស។ តាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Colorado ដែលបានធ្វើការពិសោធន៍ទៅលើសត្វកណ្តុរនិងបានរកឃើញថាស្ទើរតែ ៦៥% នៃទឹកកោសិការមហារីកត្រូវបានសម្លាប់ដោយពុំមានផលប៉ះពាល់ដល់សត្វកណ្តុរអ្វីឡើយ។ ម្រះក៏អាចជួយដល់ជំងឺទឹកនោមផ្អែមថែមទៀតផង។ អ្នកវិទ្យាសាស្រ្តបានរកឃើញថាម្រះជួយដល់បញ្ហារំលាយអាហារបានល្អប្រសើរដោយសារតែឥទ្ធិពលរបស់វាទៅលើគ្លុយកូសក្នុងការរំលាយអាហារក្នុងរាង្គកាយ។ ជាការពិត ប្រសិនបើអ្នកមានជំងឺមហារីកឬជំងឺទឹកនោមផ្អែម អ្នកគួរជជែកជាមួយគ្រូពេទ្យក្នុងការព្យាបាលដោយម្រះជាមួយនឹងការព្យាបាលដទៃទៀតដើម្បីទទួលបានភាពជោគជ័យកំរិតខ្ពស់ក្នុងការប្រឆាំងនឹងជំងឺមហារីក។
No comments:
Post a Comment