ការស្រាវជ្រាវ៖ ប្រជាជនកូរ៉េខាងត្បូង អាចនឹងសាបសូន្យពីភពផែនដីនៅក្នុងឆ្នាំ ២ ៧៥០

ស្របពេលដែលប្រទេសជឿនលឿននានាកំពុងព្រួយបារម្ភពីអត្រាប្រជាជនបានធ្លាក់ចុះជាបន្តបន្ទាប់ ឥឡូវនេះប្រទេសកូរ៉េខាងត្បូងកំពុងក្លាយជាប្រជាជាតិមួយទៀតដែលត្រូវបានគេព្យាករណ៍ថា ប្រជាពលរដ្ឋរបស់ខ្លួននឹងសាបសូន្យពីភពផែនដីនៅក្នុងឆ្នាំ ២ ៧៥០។
យោងតាមរបាយការណ៍ស្រាវជ្រាវរបស់វិទ្យាស្ថាន Brookings Institute បានឲ្យដឹងថា ចំនួនទារកមានត្រឹមតែ ៨ នាក់ប៉ុណ្ណោះបានកើតក្នុងចំណោមប្រជាជនកូរ៉េដែលអាចបង្កកំណើតបាន ១ ០០០នាក់កាលពីឆ្នាំ ២០១៣កន្លងទៅនេះ ខណៈចំនួននារីមិនចង់រៀបការចេះតែកើនឡើងជាបន្តបន្ទាប់។ ក្នុងអំឡុងពេលដូចគ្នានេះ អត្រាកំណើនប្រជាជនកូរ៉េបានធ្លាក់ចុះ ៩,៩% ដែលជាការធ្លាក់ចុះខ្ពស់ជាងគេបំផុតមួយនៅពេលបច្ចុប្បន្ន។
ក្រោមការបញ្ជាផ្ទាល់ពីសភាជាតិរបស់ខ្លួនរបាយការណ៍របស់វិទ្យាស្ថានខាងលើបានឲ្យដឹងទៀតថា មាននារីកូរ៉េខាងត្បូងគិតជាមធ្យមចង់បានកូនត្រឹមតែ ១,១៨ នាក់ប៉ុណ្ណោះក្នុងមួយជីវិតរបស់ពួកគេ។ សម្រាប់ការព្យាករណ៍នៅពេលអនាគតវិញបានបញ្ជាក់ថា ប្រជាជនកូរ៉េខាងត្បូងនឹងធ្លាក់ចុះ ពី ៥០,២ លាននាក់នៅពេលបច្ចុប្បន្នមកត្រឹមតែ ៣០,២ លាននាក់ប៉ុណ្ណោះនៅចុងសតវត្សទី២១នេះ។
ទីក្រុងដែលត្រូវបានគេព្យាករណ៍ថាបាត់បង់ប្រជាជនច្រើនជាងគេក្នុងនោះរួមមាន ប្រជាជនទីក្រុងប៊ូសាន ( Busan) នឹងសាបសូន្យនៅក្នុងឆ្នាំ ២ ៤១៣ និង ប្រជាជនទីក្រុងសេអ៊ូលដែលរស់នៅក្នុងរដ្ឋធានីធំជាងគេរបស់ខ្លួនមួយនេះ នឹងសាបសូន្យដែរនៅក្នុងឆ្នាំ ២ ៥០៥។
យ៉ាងណាមិញទោះបីជារដ្ឋាភិបាលកូរ៉េខាងត្បូងមិនសប្បាយចិត្តទៅនឹងលទ្ធផលនេះដែលជាក្តីកង្វល់របស់ខ្លួននៅពេលអនាគតក៏ដោយ ក៏អ្នកវិភាគជាច្រើនលើកឡើងថា កូរ៉េខាងត្បូងនឹងមានជម្រើសជាច្រើនទៀតនៅពេលនោះ ព្រោះថាក្នុងរយៈពេល ៧៣៥ ឆ្នាំទៀតវិទ្យាសាស្ត្រនឹងមានការវិវត្តជឿនលឿនជាងនេះ និង យន្តការនានានឹងត្រូវបានដាក់ស្នើឡើងអាចដោះស្រាយបញ្ហានេះបាន៕
No comments:
Post a Comment