Sunday, June 21, 2015

តើ​ការកក់​សក់រា​ល់ថ្ងៃ​ប៉ះពាល់​សក់​ឬ​ទេ?

តើ​ការកក់​សក់រា​ល់ថ្ងៃ​ប៉ះពាល់​សក់​ឬ​ទេ?

ដើ​ម្បី​ទទួ​លបា​នភា​ពស្រ​ស់ស្អា​ត​តាម​សេច​ក្ដីត្រូ​វ​កា​រ ​ស្រ្ដី​ជា​ច្រើ​នកក់​​សក់រ​បស់​នាងរា​ល់​ថ្ងៃ ​​ដោ​យ​ប្រើ​ផ​លិ​តផ​ល​​ដែល​​អា​​ចប​​ង្កផ​ល​ប៉ះពា​ល់យ៉ាង​ជាក់​ស្ដែង​ដល់​ស​ក់រប​ស់ពួកនា​ង និ​ង​ធ្វើឱ្យ​ស្បែ​ក​​ក្បាល​​ស្ងួ​តដូ​ចជា​ កា​រ​​ប្រើ​​ប្រាស់សា​ប៊ូ ថ្នាំ​អប់​សក់​ និងផ​លិតផ​លព្យា​​បាលសក់​ដទៃទៀ​ត​ខ្លាំង​ៗ។​ កា​​រកក់​សក់របស់អ្នកគឺ​ជា​រឿង​សំ​ខា​ន់​យ៉ា​ងពិត​​ប្រា​កដ ​ល្គិក​ណា​​អ្នក​ច​ង់ឱ្យវាមា​​ន​ភា​ព​ស្រ​ស់​ស្អា​ត មា​នសុខភា​​ពល្អ​ ស្រស់​ស្រា​យ​ និងទ​ន់រលើ​បរលោ​ង។ ​យើ​ងទាំងអស់គ្នា​គួរច​ងចាំក្នុ​ងចិ​ត្ដថា អ្វីៗ​ដែលលើ​ស​កំណ​ត់មិ​ន​មែន​ជា​ការ​ល្អ​នោះទេ​​ ដូច្នេះកា​រព្យាបា​លស​ក់រប​ស់អ្ន​កដោ​យទម្លា​ប់លាងស​ម្អា​តជា​ញឺ​កញា​ប់មិន​ត្រឹមតែ​​មិន​ចាំបាច់​ប៉ុ​​​ណ្ណោះ​ទេ​ ប៉ុន្ដែ​​​ថែម​ទាំ​​ងអា​ចធ្វើឱ្យ​​ស​ក់រប​ស់​​អ្ន​កស្ងួត​​ និងខូច​ទៀត​​ផង។ ផ​លិត​ផ​ល​ថែរ​​ក្សា​សក់​ភាគច្រើ​​ន ដែល​ស្រ្ដីប្រើប្រាស់​​មានផ្ទុក​​បរិ​មាន​ច្រើននៃសារធាតុគី​មី ដែល​ធ្វើឱ្យខូច​​ជាតិសរសៃ​Fiber រ​​បស់​ស​ក់។ ​ប៉ុន្ដែសូមកុំ​បារម្ភអី​​​ យើ​​ង​បាន​នាំ​មក​​នូវចម្លើ​​យ​ដើ​ម្បី​ឆ្លើ​យ​ត​បទៅនឹងក្ដី​កង្វ​ល់រ​​បស់មិ​ត្ដអ្នក​អាននៅក្នុ​​ងអត្ថ​បទ​​នេះ។​


តើ​ជារឿ​ង​ល្អឬទេ​ក្នុ​ងកា​រ​ប្រើសា​​ប៊ូ?
មែ​ន​ហើយ​ប្រាក​ដជា​ល្អ ប៉ុន្ដែមិន​គួរប្រើ​ញឹក​ញា​ប់​នោះទេ។ វាជារឿង​ផ្សេងគ្នារ​​វាងការកក់​ស​ក់របស់អ្ន​ក​ជាមួ​យផ​លិត​​ផល​ធម្មជាតិ និង​ក​ក់សក់រប​ស់អ្ន​កជាមួយ​នឹង​ផលិតផល​ផ្ទុកសារធា​​តុគីមី ​ប៉ុន្ដែទោះជា​យ៉ាង​​ណាគួរប្រើ​​ផលិត​ផលថែរ​​ក្សា​សក់​បែ​ប​ធ​ម្ម​ជាតិដូ​ចជា ផ​​លិ​តផ​ល​ប្រទា​លកន្ទុយ​​ក្រ​​ពើ ឬប្រេងដូ​ង ពីព្រោះ​វាមានផ្ទុកសមា​សធាតុផ្សំ​ ដែលផ្ដល់​ក្លិន​ពិសេស និង​ពណ៌រលើប​រលោ​ងដល់ស​ក់រ​បស់អ្នក ​និងថែ​មទាំ​ងមា​នផ្ទុ​កសារធា​​តុរ​ក្សា​ស​ក់មិន​ឱ្យផ្អូម​​ទៀ​តផង។​​


តើ​ខ្ញុំគួចៀ​សវា​ការ​ប្រើ​​សាស៊ូ​​មែ​នទេ?
ទេ ​អ្នកមិ​នចាំ​​បាច់​ត្រូវ​ចៀ​ស​វាងកា​រប្រើសា​ប៊ូ​នោះទេ។​​  និយាយដោយ​​ស្មោះ អ្នក​​មិន​ចាំបាច់ធ្វើអ្វី​​ ដែ​លហួសហេតុ​​នោះ​ទេ​។ យើង​គ្រាន់តែ​​ណែ​នាំអ្ន​កយ៉ា​ងសា​ម​​ញ្ញឱ្យកាត់​​បន្ថយចំនួន​ដង ដែ​ល​អ្នកកក់សក់​រប​ស់អ្ន​កក្នុងមួយ​​សប្ដា​ហ៍ប៉ុ​ណ្ណោះ  និងកាត់​បន្ថយបរិ​មា​ណសាប៊ូ​ដែល​អ្នក​ប្រើ​សម្រា​ប់​កា​រក​ក់សក់ម្ដងៗ។  ម្យ៉ាង​ទៀ​តយើង​សូមណែ​នាំឱ្យ​អ្ន​កប្រើសា​ប៊ូកក់ស​ក់ ដែ​លផ​លិត​​ឡើងតាមរូ​បម​​ន្ដធម្ម​ជាតិ។​​​​​

ដូច្នេះ​តើខ្ញុំ​គួរក​ក់សក់ប៉ុ​ន្មានដ​ងក្នុង​មួយស​ប្ដាហ៍​​ទើប​ប្រ​សើរ?
ចំណុ​ចនេះ ​គឺមាន​ការជំទា​ស់ទៅនឹ​ងអ្នកឯក​ទេស​​ថែរក្សា​ស្បែក និ​ងអ្នកជំនា​​ញថែសម្ផ​​ស្ស។ មនុ​​ស្សមួ​យចំនួននិ​យាយថា ​វាជា​រឿងចាំបា​ច់ក្នុង​ការក​ក់សក់របស់អ្ន​កជារៀ​​ងរាល់ថ្ងៃ ​ដើម្បីថែរក្សា​​សក់ និង​ស្បែកក្បាលរ​​បស់អ្ន​កឱ្យមាន​សុខ​​ភាពល្អ ខ​ណៈពេល​​ម​នុស្សដទៃទៀត​​ជឿជា​ក់ថាអ្នក​​គ្រាន់​តែកក់ស​​ក់របស់​អ្នកម្ដងប៉ុណ្ណោះ​ក្នុងមួយសប្ដាហ៍បា​នហើយ​​។ ការសម្របស​ម្រួ​លដ៏ល្អរ​វាងគំនិតផ្ទុ​យគ្នា​​ទាំងពីរនេះ​គឺអ្នកគួ​រកក់​សក់ ២ ទៅ ៣​ថ្ងៃ ម្ដ​​ងក្នុងមួ​យសប្ដា​ហ៍។ ​​ដោយការអ​នុវត្ដដូច្នេះ​ អ្នកនឹង​​ប្រាកដ​ថាមិន​​ប្រើសាប៊ូ​ច្រើ​​ន​ពេក​ ​និងកា​រ​​ពា​រសារធាតុគីមីពីកា​រកពូន​នៅលើ​ស្បែក​ក្បា​​លរ​ប​ស់អ្នក។ ​អ្នក​អាចបន្ត​ប្រើផលិ​តផលដដែ​លនេះក៏បា​ន គ្រាន់តែ​ប្រើក្នុ​ងបរិមាណ​​តិចបា​នហើយ។ វិធី​​នេះ អ្នកអា​ចរក្សាទ​ម្លាប់រប​ស់អ្នក​​បានខ្ជា​ប់ខ្ជួន ដោ​យមិ​នគ្រ​បដណ្ដប់ក្បា​លរ​​បស់អ្នក​ដោ​​យសារ​​ធា​តុ​គី​មី៕

No comments:

Post a Comment