មានពេលខ្លះលោកអ្នកអាចដឹង និងមើលឃើញបុគ្គលមួយចំនួនមានទ្រព្យសម្បត្តិចតុស្តម្ភនៅជុំវិញលោក ដោយអ្នកអាចដឹងពីមូលហេតុដែលបណ្ដាលឲ្យបុគ្គលទាំងនោះក្លាយជាអ្នកមាន។ ប៉ុន្តែមានពេលខ្លះ លោកអ្នកក៏មិនដឹងដែរពីមូលហេតុ និងកត្តាមួយចំនួនដែលធ្វើឲ្យបុគ្គលទាំងនោះក្លាយជាអ្នកមាន ។
នៅអាមេរិក គេបានរកឃើញកត្តាធំៗចំនួន៤ ដែលជាមូលដ្ឋាននៃភាពជោគជ័យ ក្នុងនោះ បុគ្គលដែលអាចក្លាយជាមហាសេដ្ឋីមានចំនួន ៩៦% កើតចេញពីការខិតខំប្រឹងប្រែង (Hard Work) ខ្ពស់។ លទ្ធផលចំនួន ៩៣% ជាកត្តាកើតចេញពីការអប់រំ ខណៈពេលដែល ៩០% បង្ហាញពីភាពវៃឆ្លាតនៅក្នុងការវិនិយោគ ( Smart investing) ដែលជាវិធីមួយដែរដែលធ្វើឲ្យពួកគេក្លាយជាអ្នកមាន។
សម្រាប់បុគ្គលជាវិនិយោគិនមានទ្រព្យសម្បត្តិលើសលប់ UHNW (Ultra High Net Worth) ត្រូវបានគេបែងចែកភាពជោគជ័យរបស់បុគ្គលទាំងនេះដោយផ្អែកទៅតាមអាយុ ។ ចំនួន ៨១% បង្ហាញថា វិនិយោគិនមានអាយុក្រោម ៤៩ ឆ្នាំ ហើយមានទ្រព្យសម្បត្តិដ៏លើសលប់ បានមកពីការខិតខំប្រឹងប្រែង”Hard Work” របស់ខ្លួន។

នៅក្នុងអាយុ ដដែលនេះបង្ហាញថា វិនិយោគិនចំនួន ៣៨% ទៅ ២៩% មានទ្រព្យសម្បត្តិច្រើនដោយសារការស្នងមរតកពីម្តាយឪពុក “Inheritance ” ហើយចំនួន ៤៦% ទៅ ៣២% ដោយសារការបើកអាជីវកម្មផ្ទាល់ខ្លួន ហើយចំនួន២៣% នៃចំនួនវិនិយោគិននៅវ័យដដែលនេះគឺមានការជួយជ្រោមជ្រែងពីគ្រួសារ “Family Connections” ។
បន្ទាប់ពីកត្តាធំៗទាំង ៣ ជម្រើសដែលជាកត្តាទទួលបានជោគជ័យមួយទៀតគឺ ការសន្សំសំចៃ “Frugality” មានចំនួន ៨១% នៃវិនិយោគិន ហើយ ចំនួន៨៦% សម្រាប់វិនិយោគិនមានអាយុច្រើនជាង ៦៤ ឆ្នាំ ។ កត្តាមួយផ្សេងទៀតមានចំនួន ៧០% បង្ហាញពីភាពហានប្រថុយ “Taking risk” របស់វិនិយោគិន ។
សម្រាប់វិនិយោគិនចំនួន៦១% បានបង្ហាញថាការជ្រើសរើសទីកន្លែងត្រឹមត្រូវ និង ពេលវេលាត្រឹមត្រូវបានដើរតួយ៉ាងសំខាន់ក្នុងចំណូលរបស់ពួកគេ ខណៈពេលវិនិយោគិន ៥៧% ទៀតនិយាយថាសំណាង “Luck” ជាកត្តានៃភាពជោគជ័យរបស់ខ្លួនផងដែរ ។
ចុងក្រោយវិនិយោគិន ចំនួន ៤៣% បង្ហាញថា ការសម្រេចចិត្តពីអ្នកផ្តល់ប្រឹក្សាខាងផ្នែកហិរញ្ញវត្ថុជាកត្តាធ្វើឲ្យខ្លួនមានចំណូលកាក់កប៕
ចុងក្រោយវិនិយោគិន ចំនួន ៤៣% បង្ហាញថា ការសម្រេចចិត្តពីអ្នកផ្តល់ប្រឹក្សាខាងផ្នែកហិរញ្ញវត្ថុជាកត្តាធ្វើឲ្យខ្លួនមានចំណូលកាក់កប៕
No comments:
Post a Comment