១. តើមានលុយប៉ុន្មានបានអ្នកយល់ថាជោគជ័យ?

វាជាការពិតណាស់ដែលថា អ្នកចង់រកលុយឱ្យបានច្រើន។ មនុស្សគ្រប់គ្នាក៏មានលក្ខណៈដូចគ្នាផងដែរ ព្រោះវាជាផ្នែកដ៏គួរឱ្យសប្បាយរីករាយបំផុតក្នុងភាពជាសហគ្រិន។ គ្មានអ្នកណាម្នាក់ថ្កោលទោសអ្នកអំពីការរកលុយឱ្យបានច្រើននោះទេ ប៉ុន្តែសូមអ្នកសួរខ្លួនឯងជាប្រចាំថា តើលុយប៉ុណ្ណាដែលអ្នកចាត់ថាជាភាពជោគជ័យរបស់អ្នក។
២. តើភាពជោគជ័យមានន័យថាជាទំនាក់ទំនងឬ? ហើយតើ អ្នកត្រូវចំណាយពេលវេលាប៉ុន្មានដើម្បីទំនាក់ទំនងរបស់អ្នកជារៀងរាល់ថ្ងៃ?
ប្រសិនបើសេចក្ដីស្រឡាញ់គឺជាតម្រូវការរបស់មនុស្ស ដូច្នេះតើអ្នកនឹងចំណាយផ្នែកណាមួយ នៃពេលវេលាសម្រាប់អ្នក ដើម្បីទំនាក់ទំនងទាំងនេះ? ហើយសេចក្ដីស្រឡាញ់នេះទៀតសោត ក៏មិនមែនសំដៅតែលើប្ដីប្រពន្ធ ឬសង្សារនោះឡើយ ប៉ុន្តែសំដៅដល់រាល់ទំនាក់ទំនងដូចជា មិត្តភ័ក្ដិ គ្រួសារ និងមិត្តភាពសំខាន់ៗផ្សេងទៀតផងដែរ។
៣. តើភាពជោគជ័យមានន័យថាជាការបត់បែនបានក្នុងតារាងពេលវេលារបស់អ្នកមែនទេ ហើយតើអ្នកចង់ធ្វើការប៉ុន្មានម៉ោងដើម្បីទទួលបានភាពជោគជ័យ?
នៅពេលដែលអ្នកចាប់ផ្ដើមជំនួញរបស់អ្នកក្នុងដំណាក់កាលដំបូង លោកអ្នកតែងតែមានការខិតខំយ៉ាងខ្លាំង ដោយមិនសូវបានគិតដល់ពេលវេលានៃការធ្វើការ និងការប្រើកម្លាំងកាយរបស់អ្នក ដើម្បីជំរុញឱ្យជំនួញនោះបានទទួលជោគជ័យឡើយ។ ដូច្នេះនេះ សំនួរមួយនេះគឺចង់មានន័យថា តើភាពជោគជ័យរបស់អ្នក គឺជាការកំណត់ឱ្យមានពេលសមស្របមួយសម្រាប់ការងាររបស់អ្នកមែនដែរឬទេ? ហើយតើលោកអ្នកចង់ធ្វើការប៉ុន្មានម៉ោងក្នុងមួយថ្ងៃ ឬមួយសប្ដាហ៍?
៤. តើខ្ញុំមានសុខភាពល្អប៉ុណ្ណានៅពេលដែលខ្ញុំទទួលបានភាពជោគជ័យ?
បញ្ហាសុខភាពគឺជាបញ្ហាដ៏សំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប។ អ្នកមិនអាចស្វែងរកភាពជោគជ័យនៅក្នុងជីវិត ដោយមិនខ្វល់ខ្វាយពីរឿងសុខភាពបានឡើយ។ សំនួរដែលទាក់ទងបន្ថែមទៀតគឺថា តើម្ហូបអាហាររបៀបណាដែលអ្នកចង់ញ៉ាំ យតើការគេងរបស់អ្នកបានគ្រប់គ្រាន់ដែរឬទេ? តើលោកអ្នកមានពេលវេលាគ្រប់គ្រាន់សម្រាប់ការហាត់ប្រាណដែរឬទេ?
៥. តើខ្ញុំមានទស្សនៈវិស័យអ្វីខ្លះដើម្បីសម្រេចបានភាពជោគជ័យ?
តើអ្នកយល់ឃើញយ៉ាងណាចំពោះរបៀបនៃការធ្វើឱ្យបានសម្រេចនូវគោលដៅ ដែលអ្នកបាន ដាក់រួចជាស្រេចនោះ? ហើយតើលោកអ្នកមានសកម្មភាពការងារអ្វីខ្លះដើម្បីទទួលបានភាពជោគជ័យនៅក្នុងជីវិត?
No comments:
Post a Comment