បរិភោគផ្លែធូរេន អាចផ្ដល់ផលប្រយោជន៍ អ្វីខ្លះចំពោះសុខភាព?

ផ្លែធូរេនមានផ្ទុកនូវជាតិសរសៃ ប្រូតេអ៊ីន និងវីតាមីនជាច្រើន ប្រភេទដែលពិតជាចាំបាច់ ណាស់សម្រាប់ជួយ ដល់សុខភាព ។ តើអ្នកដឹងទេថា បរិភោគផ្លែធូរេន អាចជួយផ្ដល់ផលប្រយោជន៍ ល្អអ្វីខ្លះដល់សុខភាពនោះ? ដើម្បីជ្រាប ច្បាស់ សូមអានអត្ថបទ ខាងក្រោមនេះទាំងអស់គ្នា៖
១. ថាមពល
ជារៀងរាល់ថ្ងៃរាងកាយរបស់យើង ត្រូវការជាតិកាបូអ៊ីដ្រាតជាចាំបាច់ ដើម្បីបង្កើតថាមពល ដែលសារជាតិទាំងនេះ សម្បូរណាស់ក្នុងផ្លែធូរេន ។

២. ការពារជំងឺបាក់ទឹកចិត្ត
ប្រសិនបើកម្រិតនៃសារធាតុ Serotonin ក្នុងខ្លួនទាប អាចបង្កឲ្យអ្នកកើតជំងឺបាក់ទឹកចិត្តបាន ។ តាមការសិក្សាបាន បង្ហាញថា ផ្លែធូរេនមានផ្ទុកនូវវីតាមីន B6 ដែលវីតាមីននេះ មានសារៈសំខាន់ណាស់ សម្រាប់ជួយផលិតសារធាតុ Serotonin និងការពារពីការកើតជំងឺបាក់ទឹកចិត្ត ។

៣. ឆ្អឹងរឹងមាំ
ជាតិកាល់ស្យូម ប៉ូតាស្យូម និងវីតាមីន B ក្នុងផ្លែធូរេន អាចជួយធ្វើឲ្យឆ្អឹង និងធ្មេញរបស់អ្នកមានសុខភាពល្អ ។

៤. ពន្យារភាពចាស់
ជាតិវីតាមីន C ត្រូវបានគេរកឃើញក្នុងផ្លែធូរេន ដែលវាជាសារធាតុប្រឆាំង អុកស៊ីតកម្មដ៏ល្អ សម្រាប់ជួយកាត់បន្ថយ ភាពតានតឹង និងពន្យារភាពចាស់មុនអាយុ ។

៥. ជំនួយដល់ប្រព័ន្ធរំលាយអាហារ
ជាតិសរសៃក្នុងផ្លែធូរេន អាចជួយធ្វើឲ្យមានភាពងាយស្រួល ដល់ចលនាពោះវៀន និងសម្រួលដល់ការបន្ទោរបង់ ព្រម ទាំងបង្កើតថាមពល នៃការរំលាយអាហារផងដែរ ។

៦. បង្ការភាពស្លេកសាំង
ប្រភពនៃជាតិប៉ូតាស្យូម ទង់ដែង និងជាតិដែកក្នុងផ្លែធូរេន មិនត្រឹមតែជួយគ្រប់គ្រង កម្រិតជាតិស្ករ ក្នុងឈាមនោះទេ ប៉ុន្តែថែមទាំងជួយបង្ការ ភាពស្លេកសាំងទៀតផង ។

៧. បង្កើនចំណង់ផ្លូវភេទ
តាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា ការបរិភោគផ្លែធូរេន អាចជួយការពារ ជំងឺសរសៃឈាមបេះដូង និងបង្កើនចំណង់ ផ្លូវភេទផងដែរ ៕

No comments:
Post a Comment