ធ្វើយ៉ាងណា ដើម្បីបង្កើនការចងចាំបានល្អ?

មនុស្សគ្រប់រូបនៅលើលោកនេះ អ្នកណាក៏តែងតែមានការ ភ្លេចភ្លាំងដែរជាពិសេសចាប់ពីអាយុ២៥ឆ្នាំ ឡើងទៅដោយសារតែការ ចុះខ្សោយកោសិកាសរសៃប្រសាទខួរក្បាល ដែលជាដើមហេតុធ្វើឲ្យការចងចាំរបស់ យើងថយចុះ ។
ការប្រឈមមុខនឹងបញ្ហានេះ ខាងវេជ្ជសាស្រ្តមិនមានវិធីព្យាបាល ដើម្បីទទួលបានមកវិញនូវការចងចាំដែលចេះតែ ថយបន្តិចៗម្តងនោះទេ ប៉ុន្តែក៏មានវិធីសាស្រ្ត៧យ៉ាងដែលត្រូវគេប្រើ ដើម្បីធ្វើឲ្យប្រសើរនូវភាពចងចាំផងដែរ មានដូចខាងក្រោម៖
១ – ការហ្វឹកហាត់ការនិយាយរបស់អ្នកក្នុងស្ថានភាពសមរម្យ
អ្នកដឹងហើយថា ការនិយាយរឿង ឬថ្លែងអំពីអ្វីមួយគឺធ្វើឡើងដោយសារការចងចាំ ប៉ុន្តែពេលដល់ថ្ងៃត្រូវនិយាយ មែនទែន ស្រាប់តែភ្លេចនូវចំនុចសំខាន់ៗជាច្រើន ។ តើមកពីមូលហេតុអ្វី? ដោយសារតែ នៅផ្ទះពេលហ្វឹកហាត់ អ្នកស្លៀកពាក់គេងយប់ ឬនៅផ្ទះ ឬកំពុងញុំាអាហារថែមទៀត ។ លោក ហេឡែន ខាសាដេយ អ្នកឯកទេស ខាងចិត្តវិទ្យា បាននិយាយថា អ្នករំលឹកអ្វីមួយមកវិញបានល្អទាល់តែវាស្ថិតនៅក្នុងបរិយាកាសដូចកាលមុន ឬកាលដែលអ្នកហាត់រៀនវា ។

ដូចនេះអ្នកមានជម្រើសដ៏ល្អមួយ ដើម្បីមានជោគជ័យក្នុងការថ្លែងសុទ្ទរកថារបស់អ្នក គឺអ្នកត្រូវហ្វឹកហាត់ ក្នុងសម្លៀកបំពាក់ធ្វើការ ។ ខួរក្បាលរបស់អ្នកឆ្លើយតបនឹងគ្រឿងរំញោចខាងក្រៅ វានឹងរំលឹកព័ត៌មាន ដែលអ្នកបានហាត់រៀនមកវិញ ក្រោមឥទ្ធិពលនៃគ្រឿងរំញោចដូចគ្នា ។
២- ផ្តល់អាហាររំញោចខួរក្បាលអ្នក
យោងទៅតាមការសិក្សាដែលបោះពុម្ពផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្រ្តផ្នែកសរសៃប្រសាទបង្ហាញថា កណ្តុរដែល ចិញ្ចឹមដោយឲ្យស៊ីផ្លែស្រ្តប៊ឺរី និងអេពីណា ដែលជាផ្លែឈើសម្បូរដោយសារជាតិអែនទីអុកស៊ីដែន មានភាពចងចាំល្អ ជាងកណ្តុរដែលស៊ីចំណីធម្មតា ។ សារជាតិ អែនទីអុកស៊ីដែន វាដកហូតអាវុធរ៉ាឌីកាល់ទំនេរពីម៉ូលេគុល ដែលជាអ្នកបំផ្លាញកោសិកាខួរក្បាល ។ ការសិក្សាផ្សេងទៀតរកឃើញវីតាមីន និងសារជាតិខនិជខ្លះ ជួយធ្វើឲ្យប្រសើរនូវការចងចាំដូចវីតាមីន B C E ប៊ែតាការ៉ូតែន កាល់ស្យូម ម៉ាញ៉េស្យូម ស័ង្កសី និងជាតិដែក ហើយ ដែលសារជាតិទាំងនេះមាននៅក្នុងសាឡាដ ការ៉ុត សណ្តែក ផ្កាស្ពៃ សាច់មាន់ និងត្រីធួណា ។

៣- ប្រើអាហារដែលការពារកោសិកាខួរក្បាល
វេជ្ជបណ្ឌិត អាតូនីអូ នៃសាកលវិទ្យាល័យ Bari បានរកឃើញថា ការប្រើប្រាស់ខ្លាញ់ Mono-Unsaturated កាន់តែ ច្រើនលើមនុស្សចាស់ពួកគេហាក់ដូចជាមានការថយចុះការបាត់បង់នូវការចងចាំដែលទាក់ទងទៅនឹងអាយុកាន់តែចាស់។ អាស៊ីតខ្លាញ់នេះ វាអាចជួយថែរក្សារចនាសម្ព័ន្ធរបស់ភ្នាសកោសិកាខួរក្បាល ។ អាស៊ីដខ្លាញ់នេះមាននៅក្នុងប្រេង អូលីវ ត្រីស្បៃកា ត្រីសាឌីនធំៗ ស៊ុត សាច់ជ្រូក សាច់មាន់ និងវ៉ុលណាត់ ។

៤- ធ្វើម្តងមួយៗ
តាមការសិក្សារបស់សាកលវិទ្យាល័យ ចន ចាបឃីនស៍ រកឃើញថា បើអ្នករៀនការងារពីរក្នុងរយៈពេលតែ មួយអ្នកប្រហែលជានឹងភ្លេចការងារទី១ ។ លោកវេជ្ជបណ្ឌិត ហិនរីហុលខុម អ្នកដឹកនាំការសិក្សា បានមានប្រសាសន៍ថា “វាជាការល្អ ប្រសិនបើអ្នកតាមដានយកចិត្តទុកដាក់លើការងាររៀនសូត្រលើកទី១ ឲ្យបាន៥ ទៅ៦ម៉ោងសិន ទើបចាប់រៀនសូត្រនូវការងារទី២ទៀត” ។

៥-ទទូលទានវីតាមីន A ឲ្យបានច្រើន
ការស្រាវជ្រាវដែលបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី Neuro បានរកឃើញថា វីតាមីន A មានសារៈសំខាន់ណាស់ នៅក្នុងការធ្វើឲ្យប្រសើរឡើង និងរក្សាការចងចាំ និងមុខងាររៀនសូត្ររបស់ខួរក្បាល ។ លោក រូណាល់ អេវ៉ាន អ្នកផ្សាយនូវការស្រាវជ្រាវនេះបាននិយាយថា វីតាមីន A គឺជាម៉ូលេគុលគន្លឹះមួយដែលនឹងដោះសា្រយមុខងារ ថាមពលនៃខួរក្បាលរបស់មនុស្ស ។ អ្នកនឹងឃើញវានៅក្នុងទឹកដោះគោ ហ្វ្រូម៉ា ខ្លាញ់ត្រី ស៊ុត ប៉េង ប៉ោះ និងម្រេច ។

ការសិក្សានេះក៏បានបង្ហាញឲ្យឃើញថា វីតាមីន B មានសារៈសំខាន់ចំពោះមុខងាររបស់ខួរក្បាលដែរ ដូចនេះ ចូរញុំា អាហារដូចជាថ្លើម សណ្តែក ក្រលៀន និងបន្លែដែលមានស្លឹកពណ៌បៃតងចាស់ ។
៦- ហាត់ប្រាណ
ការសិក្សាពីរដែលចុះផ្សាយក្នុងទស្សនាវដី្ត Nature Neuroscience បានផ្តល់យោបល់ ការចេញទៅក្រៅហាត់ប្រាណ ឲ្យទៀងទាត់ មានសារៈសំខាន់ណាស់ ដោយជួយភ្ញោចឲ្យមានការរីកចម្រើនកោសិកាខួរក្បាលថ្មី និងពន្យឺតអាយុវាទៀតផង ។

៧- ការហ្វឹកហាត់
វេជ្ជបណ្ឌិត វីល្លៀម ខូន អ្នកនិពន្ធសៀវភៅ “បញ្ឈប់ការបាត់បង់នូវការចងចាំ” បាននិយាយថាមានការហ្វឹកហាត់ ចម្លែក មួយដែលជួយរំលឹកមកវិញនូវអ្វីដែលបានភ្លេចនោះ គឺបិទរន្ធប្រមុះម្ខាងម្តងដោយសង្កត់ពីក្រៅនោះ ខួរក្បាលរបស់យើង ធ្វើតាមកម្មវិធី ៩០នាទី ដូចនេះដំបូងខួរក្បាលពាក់កណ្តាលខាងឆ្វេងមានភាពលើសលប់ ៩០នាទី បន្ទាប់មកប្តូរមក ខួរក្បាលខាងស្តាំម្តងដោយប្តូរការសង្កត់ រន្ធច្រមុះឆ្វេងបើកឡើងនោះ ខួរក្បាលពាក់កណ្តាល មកស្តាំមានភាពខ្លាំងលើសលប់ ហើយផ្ទុយមកវិញ ។ ដោយសារតែទាំងផ្នែកខាងឆ្វេង និងស្តាំនៃខួរក្បាលវាផ្ទុកព័ត៌មានផ្សេងៗគ្នានោះ វាអាច ដឹងថា រកឃើញនូវអ្វីដែលអ្នកភ្លេចវាកំពុងលាក់ខ្លួន នៅក្នុងខួរក្បាលរបស់អ្នក ៕

No comments:
Post a Comment