Wednesday, June 17, 2015

វិធី​ថែទាំ​ស្បែក​មុខ កុំ​ឲ្យ​កើត​មុន

វិធី​ថែទាំ​ស្បែក​មុខ កុំ​ឲ្យ​កើត​មុន


ជា​ធម្មតា​នៅ​ពេល​ឈាន​ដល់​វ័យ​ជំទង់ ឬ​ពេញវ័យ​តែងតែ​កើត​មុន​។ ដូច្នេះ​អ្នក​គួរ​ចៀសវាង ប្រការ​មួយ​ចំនួន ដើម្បី​បង្ការ​ការ​កើត​មុន​លើ​មុខ ដូច​ខាង ក្រោម​៖

១. ជ្រើស​គ្រឿង​សម្អាត​ល្អ មាន​សុវត្ថិភាព និង​មិន​មាន​ផល​ប៉ះពាល់​ដល់​ស្បែក​:
គ្រឿង​សម្អាត​ត្រូវ​មាន​សមាសធាតុ​ផ្សំ​ដែល​មាន​ប្រ​សឹ​ទ្ធ​ភាព និង​មាន​សុវត្ថិភាព​ចំពោះ​ស្បែក​គ្មាន​ជាតិ ទឹកអប់​លាយឡំ ព្រោះ​ជាតិ​ទឹកអប់​ធ្វើ ឲ្យ​ប៉ះ ពាល់​ដល់​ស្បែក​។ សារធាតុ​គីមី​ដែល លាយឡំ​នៅ​ក្នុង​គ្រឿងសម្អាង ត្រូវ​មាន​តិច​បំផុត សូ​ម្បី​សារធាតុ អាកុល​ក៏​មិន​គួរ​មាន​។ ហើយ​ក៏​មិន​គួរ ប្រថុយ ជាមួយ នឹង​សារធាតុ ធ្វើ​ឲ្យ​ស ដូច​ជា​ថ្នាំ​ស្ពេ​រ៉ូ​អ៊ី​ត ថ្នាំ​ព្យាបាល​ប្រតិកម្ម សារធាតុ​បារត សារធាតុ​ហៃ​ដ្រូ​គី​ណូ​ន ដែល​លាយឡំ នៅ​ក្នុង​សម្អាង​។ ពិនិត្យ​មើល ភាព​គួរ​ឲ្យ​ជឿជាក់​របស់​គ្រឿងសម្អាង តាម​រយៈ​ប្រភព​ឈ្មោះ អា​ស័​យ​ដ្ឋា​ន​ក្រុមហ៊ុន​ផលិត និង​ស្លាក​សញ្ញា បញ្ជាក់​ពី​ការ​ពិនិត្យ គុណភាព​។

២. ការ​រក្សា​អនាម័យ​យ៉ាង​សម​ស្រប​:
បើ​ប្រើ​ក្រែ​ម​ការពារ​កម្តៅថ្ងៃ ឬ​គ្រឿងសម្អាង​ដែល​មាន លាយ​សារធាតុ​ការពារ​កម្តៅថ្ងៃ SPF គ្រប់​ប្រភេទ​រួម​ទាំង ម្សៅ​ផាត់មុខ ម្សៅ​ទ្រនាប់ ម្សៅ​ផាត់​ថ្ពាល់​។ ម្សៅ​ចំណាំង ត្រូវ​សម្អាត​មុខ ២​ជាន់ គឺ​ត្រូវ​ជូត​សម្អាត​ដោយ​ផលិតផល លុបលាង​មុខ​ល្អ​ៗ រួច​សឹម​សម្អាត​ដោយ​ហ្វូ​ម​លាងមុខ ម្តងទៀត​។

៣. ប៉ះ​ស្បែក​មុខ​ដោយ​ដៃ​ថ្នម​ៗ:
ចៀសវាង​ត្រដុស​ខ្លាំង​ៗ និង​មិន​គួរ​ខាត់​មុខ​ញឹកញាប់ ជ្រើស​កន្សែងពោះគោ​ប្រភេទ​ទន់ សម្រាប់​ផ្តិត​ជាតិ​ទឹក​ពី​ផ្ទៃមុខ ឬ​ប្រើ​ក្រដាស​ជូត​មុខ មក​ផ្តិត​ក៏​បាន​។ ការ​ប្រើ​ក្រែ​ម ខាត​ស្បែក ឬ​ការ​ត្រដុស​ស្បែ​ល​ខ្លាំង​ៗ ជា​ការ​ជំរុញ​ឲ្យ​មានការ​ផ្សា ក្រហាយ​ស្បែក និង​ធ្វើ​ឲ្យ​កើត​មុន​។

៤. ចៀសវាង​ការ​ប៉ះពាល់​ផ្ទៃមុខ​ដោយ​មិន​ចាំបាច់​:
មិន​គួរ​ប៉ះពាល់​លើ​ផ្ទៃមុខ ដោយ​មិន​ចាំបាច់ និង​ចៀសវាង​ប៉ះពាល់ ឬ​ញេច​មុន ទើប​មេរោគ​មិន​ចូល ទៅ​ក្នុង​ស្បែក ហើយ​ការ​ញេច​មុន និង​ធ្វើ​ឡើង ផ្លែ​សាច់​។

៥. ប្រយ័ត្ន​សារធាតុ​សេសសល់​លើ​ផ្ទៃមុខ​:
ពេល​កក់សក់​គួរ​ឲ្យ​សាប៊ូ​ហូរ​ទៅ​ខាងក្រោយ ប្រសើរ​ជាង បើ​ឲ្យ​ហូរ​មក​ខាង​មុខ និង​ធ្វើ​ឲ្យ​ស្បែក​មុខ ប៉ះពាល់​និង​មេ ទឹកអប់ និង​ភាព​រអិល​របស់ សាប៊ូ​កក់សក់​វា​អាច ទំ​នៅ​លើ​ផ្ទៃមុខ​បាន ដែល​បង្ក​ជា​ផល​ប៉ះពាល់ ដល់​ស្បែក និង​ធ្វើ​ឲ្យ​កើត​មុន​។ ចំពោះ​អ្នក​ដែល​មិន​មាន ជំ​នាះ​ខាង​ស្បែក​មុខ ពិតប្រាកដ គួរ​ពិគ្រោះ ជាមួយ​អ្នកជំនាញ ឬ​គ្រូពេទ្យ​ស្បែក​៕

No comments:

Post a Comment