Friday, June 26, 2015

ក្រោយ​ភាព​តាន​តឹង​៖​ មេ​ដឹក​នាំ​កំពូល​អាមេ​រិក​ និង​មេ​ដឹក​នាំ​កំពូល​រុស្ស៊ី​ជួប​ជជែក​គ្នា​តា​ម​ខ្សែ​​រទូរស័ព្ទ

ក្រោយ​ភាព​តាន​តឹង​៖​ មេ​ដឹក​នាំ​កំពូល​អាមេ​រិក​ និង​មេ​ដឹក​នាំ​កំពូល​រុស្ស៊ី​ជួប​ជជែក​គ្នា​តា​ម​ខ្សែ​​រទូរស័ព្ទ


​បើ​តាម​កា​រ​បញ្ជាក់​ពី​មន្ត្រី​សេតវិមាន​អាមេរិក​បាន​ឱ្យ​ដឹង​ថា​ លោក​ប្រធានា​ធិបតី​ ប៉ារ៉ាក់​ អូបាមា​ របស់​សហរដ្ឋ​អាមេរិក ​និង​លោក​ប្រធានា ​ធិបតី​ វ្លាឌីមា ​ពូទីន​របស់​​សហព័ន្ធរុស្ស៊ី​ បាន​លើក​យក​រឿង​សំខាន់ៗ​ជា​ច្រើន​មក​​ជជែកជា​មួយ​គ្នា​តាម​ខ្សែ​​ទូរស័ព្ទ ក្នុង​នោះ​មាន​ដូច​​ជារឿ​ង​ស្វែង​រក​កិច្ច​​ព្រមព្រាង​នុយ​ក្លេអ៊ែរអីរ៉ង់​ រឿង​សង្គ្រាម​ស៊ី​វិល​ដ៏​រាំ​រ៉ៃ​នៅ​ស៊ីរី ​រឿង​ក្រុម​អង្គកា​រ​​រដ្ឋឥស្លាម​ជីហាដដ៏ជ្រុល​និយម​នៅ​អីរ៉ាក ​និង​ស៊ីរី ​និង​ជា​​ពិសេសគឺ​រឿង​វិបត្តិ​នយោបាយ​ដ៏​​យ៉ាប់យឺន​របស់​ប្រទេស​អ៊ុយ​ក្រែន​​ និងដែល​​កំពុង​ធ្វើឱ្យ​អា​មេរិក​​ និងរុស្ស៊ី​ផ្ទុះ​សង្គ្រាម​ពាក្យ​សម្ដី​ដាក់​គ្នា​។​


មន្រ្តី​​សេតវិមាន​ខាង​លើ​បន្ត​ថា ​មេ​ដឹក​នាំ​កំពូល​ទាំង​ពីរ​រូប​នោះ​​ បានពិភាក្សា​គ្នា​ពី​ស្ថាន​ភាព​កាន់​តែ​គ្រោះ​ថ្នាក់​​នៅ​ក្នុងប្រទេស​ស៊ីរី ​និង​ថែម​ទាំង​បាន​គូស​បញ្ជាក់​ពី​សារៈ​​សំខាន់នៃ​​ការ​​រួ​មគ្នា​ក្នុ​ង​កិច្ច​ចរ​ចា​នា​ពេល​ខាង​មុខ​ដើម្បី​ទប់​ស្កាត់​កុំ​ឱ្យ​ប្រទេស​ អីរ៉ង់​ផលិត​អាវុធ​​នុយ​ក្លេអ៊ែរ​។ ​ជា​មួយ​គ្នានោះ​លោក​​ប្រធានា​ធិបតី​ ប៉ារ៉ាក់​ អូបាមា​ ក៏​មិន​បាន​ភ្លេច​ឆ្លៀត​ប្រាប់​ទៅ​ដល់​លោក​ប្រធានា​ធិបតី​ វ្លាឌីមា​ ពូទីនថា ​ប្រទេស​រុស្ស៊ី​ត្រូវ​ធ្វើ​យ៉ាង​ណា​រក្សា​ឱ្យបាន​ នូវ​កិច្ច​ព្រម​ព្រាង​បទ​ឈប់​បាញ់​គ្នា​ជាមួ​​យ​ប្រទេស​អ៊ុយ​ក្រែន​។ ​ក្នុង​នោះ​រុស្ស៊ីក៏​ត្រូវ​ដក​កង​ទ័ព​ និង​អាវុធ​របស់​រុស្ស៊ី​ ចេញ​ពី​​ទឹកដី​របស់​ប្រទេស​អ៊ុយ​ក្រែន​ផង​ដែរ​។​

​ការ​ជួប​ជជែក​គ្នា​រវាង​លោក​អូបាមា​ និង​លោក​ពូទី​ន​​នេះ​ គឺ​ជា​លើក​ទី​មួយ​ហើយ​ចាប់​តាំង​ពី​ខែ​កុម្ភៈមក​ដែល​ពួក​គេ​ទាំង​ពីរ​ខាន​ជួប​និយាយ​គ្នា​បែប​នេះ​។​ ម្យ៉ាង​វិញ​ទៀត​ ការ​ពិ​ភាក្សា​រវាង​មេ​ដឹក​នាំ​ទាំង​ពីរ​ខាង​លើ​នោះ ​ត្រូ​វ​បាន​គេ​មើល​​ឃើញ​ថា​ កើត​ឡើង​ស្រប​ពេល​ដែល​អាមេរិក​ និង​រុស្ស៊ី​កំពុង​ព្រួយ​បារម្ភ​​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ខ្លាច​ថា​សង្គ្រា​ម​ត្រជាក់​នឹង​អាច​ផ្ទុះ​ឡើង​សារ​ជា​ថ្មី​ទៀត​ បន្ទាប់​ពី​ប្រទេស​រុស្ស៊ី​បាន​ប្រកាស​ថា​ ខ្លួន​នឹង​អាចបំ​​ពាក់​គ្រាប់​មីស្ស៊ី​ លបរ​មាណូ​អន្ត​រ​ទ្វីប​ចំនួន​៤០​ដើម​បន្ថែម​ទៀត​ ដែល​អា​ច​មាន​សមត្ថភាព​ បាញ់​ទៅ​ដល់​គោល​ដៅ​របស់​ខ្លួន​ ។ រី​ឯ​អាមេរិក​វិញ​ ក្រោយ​ពី​រុស្ស៊ី​គម្រោង​ដូច្នោះ​ហើយ​ ក៏​បាន​ប្រកាស​ពី​កា​រត្រៀម​ខ្លួន​បញ្ជួន​អាវុធ​​ទៅ​កាន់​ប្រទេស​អឺរ៉ុប​ខាង​កើត​ផង​ដែរ​ដើម្បី​ទប់​ទល់​ជា​មួយ​រុស្ស៊ី​។​ទោះជា​​យ៉ាង​ណា​ក៏​ដោយ​ បើ​តាម​ការ​លើក​ឡើង​ពី​អគ្គលេ​​ខា​ធិការ​អង្គ​ការ​ណាតូ​បាន​បញ្ជាក់​ថា ​ថ្វី​ដ្បិត​ខ្លួន​បានរៀ​​ប​ចំ​អាវុធ​ទំនើប​នៅ​តាម​ក្រុម​ប្រទេស​អឺរ៉ុប​ខាង​កើត​ជាប់​ព្រំដែន​ជា​មួយ​ប្រទេស​រុស្ស៊ី​ យ៉ាង​ណា​ក៏​ដោយ​ ក៏​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​រវាង​សម្ព័ន្ធ​មិត្តណា​តូ​ និង​រុស្ស៊ី​ មិន​អាច​កើត​ឡើង​នា​ពេល​ខាង​មុខ​ឡើយ​៕​ 

Thursday, June 25, 2015

កំហុសនៃការគ្រប់គ្រងសាច់ប្រាក់ទាំង ៥ របៀបដែលធ្វើឱ្យអាជីវកម្មត្រូវក្ស័យធន

កំហុសនៃការគ្រប់គ្រងសាច់ប្រាក់ទាំង ៥ របៀបដែលធ្វើឱ្យអាជីវកម្មត្រូវក្ស័យធន

a.aaa-I-want-to-have-this-money
ចំនេះដឹងខ្ពស់ក្នុងការគ្រប់គ្រងសាច់ប្រាក់ក្នុងអាជីវកម្ម គឺវាមានសារ:សំខាន់ស្មើរទៅនឹងចំនេះដឹងនៃការលក់ និងការគ្រប់គ្រង។ មានអាជីវកម្មមិនតិចឡើយដែលបានក្ស័យធនដោយសារតែសហគ្រិនមានការខ្វះខាតនូវចំនេះដឹងផ្នែកហិរញ្ញវត្ថុ។ សហគ្រិនមួយចំនួនធំគិតថាមានតែយុទ្ធសាស្ត្រក្នុងការលក់មួយគត់ដែលពួកគេគួរតែមានការយកចិត្តទុកដាក់ ព្រោះការលក់ជាប្រភពនៃប្រាក់ចំណូលរបស់អាជីវកម្ម ផ្ទុយមកវិញពួកគេបានធ្វេសប្រហែសអំពីការគ្រប់គ្រងសាច់ប្រាក់ដែលបានទទួលមកពីការលក់នោះ។ ការធ្វេសប្រហែសចំពោះចំនុចនេះវាពិតជាមានគ្រោះថ្នាក់ដែលនឹងនាំអាជីវកម្មឈានទៅរកភាពបរាជ័យ។ ដើម្បីទប់ស្កាត់នូវបញ្ហានេះ យើងសូមលើកយកនូវកំហុសទាំង ៥ យ៉ាងនៃការគ្រប់គ្រងសាច់ប្រាក់មកធ្វើការបរិយាយ។
ខ្វះខាតទុនសំរាប់អាជីវកម្ម
ការខ្វះទុនក្នុងអាជីវកម្មគឺជាកត្តាចំបងដែលបានធ្វើឱ្យអាជីវកម្មបរាជ័យ។ ដើម្បីជៀសវាងនូវចំនុចនេះអ្នកត្រូវប្រាកដថា អ្នកមានប្រាក់គ្រប់គ្រាន់ក្នុងការចំណាយសំរាប់ប្រតិបត្តិការអាជីវកម្មយ៉ាងតិចចំនួន ៦ ខែ។ កត្តាមួយទៀតគឺការគ្រប់គ្រងការចំណាយមិនមានប្រសិទ្ធិភាព។ ការគ្រប់គ្រងការចំណាយនេះគឺមានសារ:សំខាន់បំផុត ហើយបើអ្នកមានការធ្វេសប្រហែសចំពោះវាអាជីវកម្មរបស់អ្នកនឹងដួលរលំដោយមិនដឹងខ្លួនទោះបីជាអ្នកមានចំណូលពីការលក់ច្រើនយ៉ាងណាក៏ដោយ។
គ្មានរបាយការណ៏ហិរញ្ញវត្ថុត្រឹមត្រូវក្នុងការទទួលកំចី
ម្ចាស់អាជីវកម្មខ្នាតតូចមួយចំនួនធំគិតថាការខ្ចីបំណុលមកធ្វើអាជីវកម្មគឺជារឿងមួយមិនល្អឡើយ ព្រោះពួកគាត់គិតថាបើសិនជាអាជីវកម្មរបស់ខ្លួនមានបញ្ហានោះគាត់នឹងមិនមានលទ្ធភាពសងប្រាក់ដែលខ្ចីនោះត្រលប់ទៅម្ចាស់បំណុលឡើយ។ ការគិតបែបនេះហើយដែលបានធ្វើឱ្យអាជីវកម្មដួលរលំដោយមិនមានទុនសំរាប់បង្វិល។ ផ្ទុយមកវិញសំរាប់ម្ចាស់អាជីវកម្មដែលមានការយល់ដឹងនូវចំនុចនេះតែងមានការខិតខំប្រឹងប្រែងដើម្បីបានទទួលទុនសំរាប់ធ្វើការពង្រីក និងធ្វើឱ្យមានស្ថេរភាពនៃអាជីវកម្មរបស់ខ្លួន។ ទោះបីជាយ៉ាងណាមិនប្រាកដថាអាជីវកម្មទាំងអស់សុទ្ធតែត្រូវទទួលបានកំចីឡើយ បើសិនជាពួកគេមិនមានរបាយការណ៏ហិរញ្ញវត្ថុច្បាស់លាស់នោះ។ កត្តានៃការមិនមានរបាយការណ៏ហិរញ្ញច្បាស់លាស់នេះនឹងធ្វើឱ្យពួកគេមិនអាចមានលទ្ធភាពទទួលកំចី ហើយអាជីវកម្មរបស់ពួកគេនឹងមានបញ្ហាផ្នែកហិរញ្ញវត្ថុដែលនឹងឈានទៅរកការបិទអាជីវកម្ម។
យកប្រាក់អាជីវកម្មប្រើប្រាស់ផ្ទាល់ខ្លួន
នៅពេលដែលអ្នកចាប់ផ្តើមអាជីវកម្មការប្រើប្រាស់មូលធនរបស់អាជីវកម្មសំរាប់ប្រើប្រាស់ផ្ទាល់ខ្លួនគឺជាមហន្តរាយមួយរបស់អាជីវកម្មក្នុងពេលអនាគតដ៏ខ្លី។ អ្នកអាចធ្វើការស្រមៃមើលថាអ្នកចូលទៅកាន់ផ្សារទំនើបហើយទិញទំនិញជាច្រើនជាមួយនឹងគណនេយ្យធនាគាររបស់ក្រុមហ៊ុនអ្នក តើអ្នកគិតថាការធ្វើបែបនេះយូៗទៅអាចជួយឱ្យអាជីវកម្មរបស់អ្នករីកធំធាត់ដែរ ឫទេ។ វាច្បាស់ណាស់ថាមិនអាចរីកចំរើនបានឡើយ ហើយថែមទាំងកំពុងដើរទៅកាន់ផ្លូវមរណាទៀតផង ព្រោះថាគ្រប់ពេលដែលអ្នកប្រើប្រាស់សាច់ប្រាក់របស់ក្រុមហ៊ុន ការចំណាយនឹងមានការកើនឡើងហើយអាជីវកម្មរបស់អ្នកនឹងមិនអាចរកឃើញផលចំណេញបានឡើយព្រមជាមួយនឹងការធ្លាក់ចុះនូវមូលធនពីមួយថ្ងៃទៅមួយថ្ងៃទៀតផង។
គ្មានការកត់ត្រាអំពីបំណុលរបស់អតិថិជនច្បាស់លាស់ 
ការធ្វើអាជីវកម្មគឺជៀសមិនផុតពីការឱ្យអតិថិជនជំពាក់នោះទេ។ ការឱ្យអតិថិជនជំពាក់ច្រើនពេកហើយមិនមានការកត់ត្រារច្បាស់លាស់នោះ អាជីវកម្មរបស់អ្នកនឹងនៅទ្រឹង ឫថយក្រោយដោយសារតែការលក់មានកំណើន ប៉ុន្តែមិនមានចំណូល ហើយជួនកាលខាតទៀតក៏មាន។ ដូច្នេះក្នុងនាមអ្នកជាម្ចាស់អាជីវកម្មគឺចាំបាច់ត្រូវមានការកត់ត្រារឱ្យបានច្បាស់លាស់ និងមានការរៀបចំវិធីសាស្ត្រក្នុងការទារប្រាក់នោះត្រលប់មកវិញ។
ការកំណត់ថ្លៃលក់របស់ផលិតផល ឫសេវាកម្ម
ការកំណត់ថ្លៃលក់ដែលត្រឹមត្រូវគឺពិតជាមានសារ:សំខាន់ណាស់ក្នុងអាជីវកម្ម នៅពេលដែលអ្នកធ្វើការកំណត់ថ្លៃខ្ពស់ពេកអ្នកនឹងមានការប្រឈមមុខក្នុងការបាត់បង់អតិថិជន ផ្ទុយទៅវិញនៅពេលដែលអ្នកធ្វើការកំណត់ថ្លៃទាបពេកអ្នកអាចនឹងមានការខាត ឫបាត់បង់ប្រាក់ចំណូល។ វិធីសាស្ត្រដែលអាចធ្វើការកំណត់ថ្លៃបានល្អបំផុតនោះគឺការប្រើប្រាស់របាយការណ៏ចំណាយប្រចាំខែ មកធ្វើការប្រៀបធៀបនឹងចំនួនលក់ប្រចាំខែ នោះអ្នកនឹងដឹងថាតើអ្នកគួរដាក់លក់ក្នុងតំលៃប៉ុន្មានដែលអ្នកអាចទទួលបានប្រាក់ចំណេញពីអាជីវកម្ម។

អ្នក​វិភាគ​រិះគន់​ការ​តែងតាំង​ទីប្រឹក្សា​និង​បញ្ចប់​តំណែង​ទីប្រឹក្សា​របស់​លោក ជា ស៊ីម

អ្នក​វិភាគ​រិះគន់​ការ​តែងតាំង​ទីប្រឹក្សា​និង​បញ្ចប់​តំណែង​ទីប្រឹក្សា​របស់​លោក ជា ស៊ីម

ព្រឹទ្ធសភា​កម្ពុជា
ព្រឹទ្ធសភា​កម្ពុជា
Photo: RFA

របស់ លោក សាយ ឈុំ ប្រធាន​ថ្មី​នៃ​ព្រឹទ្ធសភា ជា​ការ​ធ្វើ​ឲ្យ​ខាតបង់​ថវិកា​ជាតិ​ជាច្រើន។ ក្រុម​អ្នក​ឃ្លាំ​មើល​ការ​វិវឌ្ឍ​នយោបាយ

លើស​ពី​នេះ​ទៀត ការ​តែង​តាំង​ទីប្រឹក្សា និង​ជំនួយ​ការ​នាយក និង​នាយក​រង​ដ៏​ច្រើន​ស្អេកស្កះ​បន្ថែម​​នៅ​កម្ពុជា រិះគន់​ចំពោះ​ការ​បញ្ចប់​មុខងារ​ជា​ទីប្រឹក្សា និង​ជំនួយ​ការ​របស់​អតីត​ប្រធាន​ព្រឹទ្ធសភា លោក ជា ស៊ីម ដោយ​ចាត់​ទុក​ថា គឺ​ធ្វើ​ឡើង​ដោយ​មិន​ស្មើ​ភាព ខណៈ​ទីប្រឹក្សា​ជាច្រើន​រូប​ទៀត​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល នៅ​បន្ត​ក្នុង​មុខ​តំណែង​នៅ​ឡើយ។
ក្រុម​អ្នក​វិភាគ​សង្គម​យល់​ឃើញ​ថា ព្រះរាជក្រឹត្យ​បញ្ចប់​មុខងារ​ដែល​ជា​ទីប្រឹក្សា និង​ជំនួយ​ការ​ទាំង​ស្រុង​របស់​អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ថា​វា​ជា​រឿង​ដ៏​សោកសៅ និង​អយុត្តិធម៌។
ក្នុង​ពេល​កន្លង​ទៅ​នេះ ទីប្រឹក្សា ជំនួយ​ការ និង​អង្គរក្ស​ផ្ទាល់​របស់​អតីត​ប្រធាន​ព្រឹទ្ធសភា លោក ជា ស៊ីម ត្រូវ​បាន​គេ​ដក​តំណែង និង​មាន​អ្នក​ខ្លះ​ត្រូវ​ប្រឈម​មុខ​នឹង​ប្រព័ន្ធ​តុលាការ​ថែម​ទៀត​ផង។ បញ្ហា​ទាំង​នេះ ត្រូវ​បាន​ក្រុម​អ្នក​ឃ្លាំ​មើល​ការ​វិវឌ្ឍ​នយោបាយ​យល់​ឃើញ​ថា ប្រហែល​ជា​មាន​ការ​ប្រេះឆា ឬ​ភាព​មិន​ស៊ី​សង្វាក់​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា។
ចំណែក​ការ​ត្រាស់​បង្គាប់​ផ្ដល់​តួនាទី​ជា​ទីប្រឹក្សា និង​ជំនួយ​ការ​ឲ្យ លោក សាយ ឈុំ ប្រធាន​ថ្មី​នៃ​ព្រឹទ្ធសភា ជំនួស លោក ជា ស៊ីម បន្ថែម​វិញ​នោះ គឺ​ជា​ការ​ចំណាយ​លុយ​របស់​រដ្ឋ​ខុស​គោលដៅ។
ការ​រិះគន់​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​អ្នក​វិភាគ​សង្គម​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​២២ ខែ​មិថុនា របស់​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ បរមនាថ នរោត្តម សីហមុនី ដែល​ព្រះអង្គ​ទ្រង់​បាន​ត្រាស់​បង្គាប់​តែងតាំង​មន្ត្រី ៣៨​រូប ជា​ទីប្រឹក្សា និង​ជា​ជំនួយ​ការ​របស់ លោក សាយ ឈុំ ជំនួស​ឲ្យ​ការ​បញ្ចប់​មុខងារ​ជា​ទីប្រឹក្សា និង​ជំនួយ​ការ​ជា​ស្ថាពរ​របស់​អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម ក្រោយ​លោក​ទទួល​មរណភាព។
បើ​ទោះ​ជា​បែប​ណា ទីប្រឹក្សា ជំនួយ​ការ នាយក នាយក​រង និង​ជំនួយ​ការ​ខុទ្ទកាល័យ​របស់ លោក ជា ស៊ីម ក្រោយ​ពី​បញ្ចប់​មុខ​តំណែង​ហើយ ក្នុង​ព្រះរាជក្រឹត្យ​ពុំ​បាន​បញ្ជាក់​ថា ពួក​គេ​នឹង​ត្រូវ​ទទួល​មុខងារ​អ្វី​ថ្មី​នៅ​ឡើយ​នោះ​ទេ។
លោក អ៊ូ វីរៈ ប្រធាន​អង្គការ​វេទិកា​អនាគត ថ្លែង​ថា ការ​ពិត​ទីប្រឹក្សា​នេះ​ហាក់​ពុំ​បាន​បម្រើ​ឲ្យ​ផល​ប្រយោជន៍​ច្រើន​នោះ​ទេ។ ជាង​នេះ​ទៀត ស្ថាប័ន​ព្រឹទ្ធសភា​នេះ​ទៀតសោត លោក​យល់​ឃើញ​ថា គួរ​រំលាយ​ចេញ​វិញ​ល្អ​ជាង ព្រោះ​ស្ថាប័ន​មួយ​នេះ​កើត​ឡើង​ដោយ​ការ​ចរចា​ដើម្បី​រំងាប់​ការ​ប្រេះឆា និង​ភាព​ស្ងប់​ចិត្ត​រវាង លោក ហ៊ុន សែន និង​លោក ជា ស៊ីម កន្លង​មក​ប៉ុណ្ណោះ។ លើស​ពី​នេះ​ទៀត ការ​តែងតាំង​ទីប្រឹក្សា ជំនួយ​ការ នាយក នាយក​រង និង​ជំនួយ​ការ​ខុទ្ទកាល័យ​ក្នុង​ពេល​កន្លង​ទៅ ភាគ​ច្រើន​ណាស់​ធ្វើ​ដើម្បី​បក្ស ហើយ​ពេល​បាន​មុខងារ​នេះ គឺ​ងាយ​នឹង​ចុះ​ពង្រឹង​មូលដ្ឋាន​នៅ​តាម​ឃុំ​សង្កាត់។ ហេតុ​នេះ មន្ត្រី​ដែល​មាន​មុខងារ និង​តំណែង​ធំៗ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល តែង​ត្រូវ​ការ​ទីប្រឹក្សា​ដ៏​ច្រើន​ស្អេកស្កះ​បែប​នេះ៖ «អ៊ីចឹង​បើ​សិន​ជា​ព្រឹទ្ធសភា​ទាំង​មូល​មិន​មាន​តួនាទី​អី​ប៉ុន្មាន​ទេ ​ទីប្រឹក្សា​ទាំង​ស្រុង​ក៏​គ្មាន​បាន​ការ​ដែរ»
កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ កន្លង​ទៅ​នេះ ព្រះមហាក្សត្រ​ព្រះអង្គ​ក៏​បាន​ត្រាស់​បង្គាប់​តែងតាំង​មន្ត្រី​ចំនួន ២៤​រូប​ដែរ​ជា​ទីប្រឹក្សា​រដ្ឋាភិបាល មាន​ឋានៈ​ស្មើ​ចាប់​ពី​អនុរដ្ឋលេខាធិការ រហូត​ដល់​រដ្ឋមន្ត្រី។ ពាក់ព័ន្ធ​រឿង​នេះ​ដែរ កាល​ពី​ខែ​តុលា ឆ្នាំ​២០១៣ ព្រះមហាក្សត្រ​ព្រះអង្គ​បាន​ត្រាស់​បង្គាប់​តែងតាំង​ទីប្រឹក្សា និង​ជំនួយ​ការ​របស់ លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ចំនួន ៦២​នាក់។ ចំនួន​ទីប្រឹក្សា និង​ជា​ជំនួយ​ការ​នេះ នៅ​មិន​គិត​ដល់​ទីប្រឹក្សា​ដែល​មាន​ស្រាប់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ដទៃ​ទៀត​នៅ​ឡើយ​ផង។
ថ្វី​បើ​រហូត​មក​ដល់​ពេល​នេះ ពុំ​ទាន់​មាន​ការ​សិក្សា​ពី​ទំហំ​នៃ​ការ​ចំណាយ​ថវិកា​ជាតិ​ទៅ​លើ​ទីប្រឹក្សា និង​ជំនួយ​ការ​នេះ​យ៉ាង​ណា​ក៏ដោយ​ចុះ ក៏ លោក កែម ឡី ប៉ាន់​ប្រមាណ​ថា ទីប្រឹក្សា និង​ជំនួយ​ការ​ក្នុង​ម្នាក់ៗ​អាច​ចំណាយ​ប្រាក់​ខែ​ចន្លោះ​ប្រហែល​ពី ២០០​ដុល្លារ ទៅ​ជិត ៨០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ខែ​ដែរ។
វិទ្យុ​អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ​ពី​ព្រឹទ្ធសភា បាន​ភ្លាមៗ​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា។
បើ​ទោះ​ជា លោក ជា ស៊ីម អតីត​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា មាន​កូន​ដល់​ទៅ ៧​នាក់ ក៏ប៉ុន្តែ​គេ​រក​ពុំ​ឃើញ​ថា សាច់ញាតិ​របស់ លោក ជា ស៊ីម មាន​មុខងារ​ធំ​ដុំ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល ដូចជា​កូន​របស់​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដទៃ​ទៀត​ទេ ដែល​កូន​របស់​មន្ត្រី​ដទៃៗ​ទៀត គឺ​អ្នក​ខ្លះ​ជា​រដ្ឋមន្ត្រី ជា​រដ្ឋលេខាធិការ ឬ​ជា​តំណាង​រាស្ត្រ​ក៏​មាន​ដែរ។
ដោយឡែក លោក កែម ឡី អ្នក​ស្រាវជ្រាវ​ឯករាជ្យ​នៃ​ការ​អភិវឌ្ឍ​សង្គម​យល់​ឃើញ​ថា ការ​បញ្ចប់​ទៅ​នូវ​មុខងារ​ជា​ទីប្រឹក្សា និង​ជំនួយ​ការ​ខុទ្ទកាល័យ លោក ជា ស៊ីម នៅ​ពេល​នេះ គឺ​ជា​រឿង​ដ៏​អយុត្តិធម៌។ លោក​អះអាង​ថា ប្រសិន​បើ​រដ្ឋាភិបាល​ពិត​ជា​ចង់​បាន​កំណែ​ទម្រង់​មួយ​ដ៏​ស៊ី​ជម្រៅ​មែន គួរ​ធ្វើ​ដោយ​ស្មើ​ភាព​ចំពោះ​មន្ត្រី​នៅ​តាម​ស្ថាប័ន​ដទៃ​ទៀត​ដូច្នេះ​ដែរ៖ «ប្រសិន​ជា​ចង់​បញ្ចប់​វា​ទាល់​តែ​យើង​ពិនិត្យ​មើល​ប្រព័ន្ធ​សង្គម​ទាំង​មូល ព្រោះ​កន្លង​មក​ការ​តែងតាំង​ទាំង​មូល​ហ្នឹង វា​គ្រាន់​តែ​ជា​ការ​ប្រមូល​កម្លាំង​ទេ។ វា​គ្រាន់​តែ​​ជា​ការ​ផ្ដល់​តំណែង​ជា​លក្ខណៈ​នយោបាយ»
បើ​ទោះ​ជា​បែប​ណា អង្គការ​មិន​មែន​រដ្ឋាភិបាល កន្លង​ទៅ​បាន​ប្រៀបធៀប និង​រិះគន់​រដ្ឋាភិបាល​របស់ លោក ហ៊ុន សែន ថា​ជា​រដ្ឋាភិបាល​ដែល​មាន​ក្បាល​ធំ​ជាង​ខ្លួន៕

ខេម ផ្ទុះ​សំឡេង​រិះគន់ ពី​​ក្នុង​​ផលិត​កម្ម លើ​​អត្ត​​ចរឹត​​ឆ្មើង​​ឆ្មៃ

ខេម ផ្ទុះ​សំឡេង​រិះគន់ ពី​​ក្នុង​​ផលិត​កម្ម លើ​​អត្ត​​ចរឹត​​ឆ្មើង​​ឆ្មៃ


សិល្បៈ​ និងកម្សាន្ត
TYPOGRAPHY
  • MEDIUM
  • DEFAULT
ភ្នំពេញ៖ តារាចម្រៀងប្រុសឈរលំដាប់កំពូល របស់ផលិតកម្មថោន លោក ខេម ហាក់បានល្បីល្បាញយ៉ាងរហ័ស ព្រោះមួយរយៈ
ចុងក្រោយនេះ បទចម្រៀងរបស់លោក លោតឡើងខ្ពស់ លើសពីការរំពឹងទុក ។ គេសង្កេតឃើញថា ទៅណាមកណា ឮតែបទចម្រៀងខេម រងំពេញប្រទេសពិសេសបទ «ទឹកភ្នែកក្មេងពាល» ដែលជាបទល្បីល្បាញ ចុងក្រោយ របស់លោក ។
ខេម មិនត្រឹមតែល្បីល្បាញ រឿងកេរ្តិ៍ឈ្មោះទេ អត្តចរឹក ឫកពារក៏ឡើង តាមកេរ្តិ៍ឈ្មោះផងដែរ ពិសេសភាពក្រអើតក្រទម ក៏កើនឡើងទ្វេដង ស្ទើរមិនគួរឲ្យជឿ ។ ប្រភពពីក្នុងផលិតកម្មថោន បាននិយាយថា លោក ខេម ពិតជាតារាធ្វើឲ្យ ផលិតកម្មល្បីល្បាញខ្លាំង តែលោកបែរជាប្រែប្រួល ៣៦០ដឺក្រេ ពីមនុស្សសាមញ្ញ មកកំពូលតារាចម្រៀងល្បី ប្រចាំផលិតកម្ម។ ខេម លែងរវល់អើរពើ ជាមួយមនុស្ស ដែលមានឋានៈទាបជាងខ្លួន ពិសេសមិនសូវឲ្យតំលែ ទៅលើមនុស្ស ជុំវិញខ្លួនលោកឡើយ ។ ថ្មីៗនេះ លេចឮថា លោកបានបោះពាក្យសម្ដី ឲ្យអ្នកនិពន្ធ ក្នុងផលិតកម្មថា លោកច្រៀងបទ ក្មេងថា្នក់ទី៥ ក៏ល្បីល្បាញដែរ មិនចាំបាច់ឲ្យអ្នកនិពន្ធ ណាមកសរសេរក៏បាន ។ លោកមិនច្រៀងបទ អ្នកនិពន្ធម្នាក់នោះឡើយ ។
សម្ដីរបស់តារាចម្រៀង ខេម បានវាយប្រហារទឹកចិត្ត អ្នកនិពន្ធរូបនោះមិនតិចទេ ។ អ្នកនិពន្ធរូបនោះ ក៏បាននិយាយថា លោកមិនហ៊ានសរសេរ បទចម្រៀងឲ្យតារាល្បី ដូចខេមទៀតដែរ ទោះបទលោកគ្មានអ្នកច្រៀង សុខចិត្តសរសេរចោល។ ចំណែកឯអ្នកធ្វើការ នៅក្នុងក្រុមការងារ ថោន បាននិយាយថា នៅពេលពិធីជប់លៀងក្រុមហ៊ុនម្ដងៗ ឬក៏មានកម្មវិធី ដែលតម្រូវឲ្យតារា ចូលរួមវត្តមាន លោក ខេម មិនបាត់ទេ ប៉ុន្តែលោកមិនខ្ចីមើលមុខអ្នកណា ក្រៅពីម្ចាស់ផលិតកម្ម ឬ អ្នកស្និទ្ធស្នាល ។ ក្រៅពីនោះ លោកមិនយកភ្នែកមើលឡើយ ។ បុគ្គលតូចតាចមួយចំនួនរិះគន់ថា ខេម ឆ្មើងឆ្មៃ ហួសកម្រិតទទួលយកបាន ព្រោះអ្នកល្បីជាងលោក ខេម ជាច្រើន តែគេមិនលេងចរឹកបែបហ្នឹងទេ តែនេះបុគ្គលមានចេតនា បង្ហាញចេញមកតែម្ដង ។
 
តារាចម្រៀង ខេម មិនអាចសុំការបំភ្លឺបានទេ នៅពេលនេះ នឹងរង់ចាំការបំភ្លឺពីលោក ដោយក្ដីរីករាយ ខណៈសំឡេងរិះគន់ហាក់ខ្លាំងក្លា មិនធម្មតាឡើយ ដែលហាក់ដូចជា ចេតនា វាយប្រហារ ទៅលើរូបលោកយ៉ាងខ្លាំង ហើយវាអាចជះឥទ្ធិពល ទៅលើកេរ្តិ៍ឈ្មោះ ជាតារាចម្រៀងល្បី ដូចជារូបលោកទៀតផង។

ឱសថធម្មជាតិ ដ៏ស័ក្កសិទ្ធ ក្នុងការព្យាបាល ជំងឺមហារីកសុដន់

ឱសថធម្មជាតិ ដ៏ស័ក្កសិទ្ធ ក្នុងការព្យាបាល ជំងឺមហារីកសុដន់



bc-Custom
ជំងឺមហារីកសុដន់ គឺជាជំងឺដ៏កាច សាហាវមួយប្រភេទ ដែលកើតឡើង ក្នុងចំណោមស្ត្រី។ ចំណែកឯការ ព្យាបាលតាមបែប វេជ្ជសាស្រ្តវិញ ក៏មិនងាយ ស្រួលដែរ ត្រូវចំណាយ លុយច្រើន ហើយវាមានផលប៉ះពាល់ ដល់សុខភាព ច្រើនទៀតផង។ យ៉ាងណាក៏ដោយ ការសិក្សាមួយ បានធ្វើនៅ ក្នុងឆ្នាំ 2013 នៅមជ្ឈមណ្ឌល វិទ្យាសាស្ត្រ សុខាភិបាល LSU មួយបានបញ្ជាក់ថា ការទទួលទានអាហារសុខភាព មានដូចជា បន្លែ គ្រឿងទេស ឬសរុក្ខជាតិមូយចំនួន និងផ្លែឈើ អាចមានប្រសិទ្ធ ព្យបាលជំងឺមហារីកបាន 100% ដោយគ្មានផល ប៉ះពាល់អ្វីទាំងអស់។
ការធ្វើពិសោធណ៏ មួយទៅលើ ផ្លែទំពាំងបាយជូរ រមៀត ខាត់ណា ផ្លែប៉ោម និងតៅហ៊ូ បានបង្ហាញថា ក្រុមអាហារសុខភាព ទាំងនេះមាន សមាសធាតុដ៏សំខាន់ ដែលអាចសម្លាប់ កោសិកាជំងឺមហារីកបានយ៉ាងមាន ប្រសិទ្ធភាព 100%។ នេះជាដំណឹងដ៏ល្អ មួយសម្រប់អ្នកចង់ ការពារខ្លួនពីជំងឺមហារីក ជាពិសេសស្រ្តី ដែលចង់ការពារ ខ្លួនពីជំងឺមហារីកសុដន់ ដោយគ្រាន់តែទទួលទានប្រភេទអាហារសុខភាពខាងលើជាប្រចាំគឺវាគ្របគ្រាន់ ដើម្បីការពារអ្នកជំងឺមហារីកបានហើយ៕

អ្នកស្រី​ កែវ ច័ន្ទបូរណ៍ ទម្លាយអតីតកាល របស់ យុ​ត្ថា​រ៉ា ឆា​នី​ មុនពេលលែងលះ

អ្នកស្រី​ កែវ ច័ន្ទបូរណ៍ ទម្លាយអតីតកាល របស់ យុ​ត្ថា​រ៉ា ឆា​នី​ មុនពេលលែងលះ



20187_10205060291601340_4496953052451912164_n copy
ទាក់ទងនឹងរឿង លោក យុត្ថារ៉ា ឆានី និង អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានមហាជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង មិនចាញ់រឿង របស់ លោក យ៉ែម សំអូន ប៉ុន្មានទេ។ មកទល់នឹងពេលនេះ មានការ រិះគន់ជាច្រើន ទៅលើ អ្នកនាង ចន ច័ន្ទលក្ខិណា ជាមួយនឹងគូស្នេហ៍ថ្មីរបស់នាង ប៉ុន្តែ យើងងាកមកមើល ការបកស្រាយ របស់អ្នកស្រី កែវ ច័ន្ទបូរណ៍ វិញ ដែលលោកស្រី ធ្វើការ រៀបរាប់ ពីអតីតភាព របស់លោក យុត្ថារ៉ា ឆានី កាលពីអំឡុងឆ្នាំ ២០០៦ ដែលគាត់ជួបប្រទះ រឿងរ៉ាវ មួយយ៉ាងចៃដន្ត្រ បំផុត។ ក្នុងនោះអ្នកស្រីបានរៀបរាប់ នៅលើបណ្តាញ Facebook ផ្ទាល់ខ្លួន ថា ៖
” ប៉ុន្មានថ្ងៃនេះ ខ្ញុំឃើញគេផ្សាយពត៌មាន ទាក់ទងនឹងតារា ចនច័ន្ទលក្ខិណា និង យុទ្ធារ៉ាឆានី ក៏នឹកឃើញ ដល់ហេតុការណ៍ចៃដន្យមួយ “ដែលខ្ញុំបានជួបប្រទះ ដោយផ្ទាល់” កាលពីខែ៦ ឆ្នាំ២០០៦ នៅទឹកជ្រោះក្បាលឆាយ កំពង់សោម ពេលខ្ញុំ ទៅលេង ស្រុកខ្មែរ។ កាលនោះ ខ្ញុំបាននាំញាតិមិត្តច្រើននាក់ ទៅលេងទឹកជ្រោះក្បាលឆាយ ហើយបានជួលរាន ក្នុងរោងស្បូវមួយ ជិតកន្លែងចតឡាន សម្រាកលេង ទទួលទានអាហារខ្មែរ។
កំពុងតែអង្គុយយោលអង្រឹងលេង ស្រាប់តែមានក្មេងស្រីអាយុប្រហែល១០ឆ្នាំ ជាកូនរបស់ម្ចាស់តូប នាំបុរសស្រី្ត ស្អាតៗពីររូប មកដល់រានអង្គុយលេង ជាប់នឹងរានរបស់ខ្ញុំ ហើយឃើញមនុស្សម្នា ជ្រួលជ្រើម ចោមរោមអើតអើម ដកកសម្លឹងមើល មិនដាក់ភ្នែក គ្រប់ៗគ្នា។ ភ្លាមនោះ ញាតិរបស់ខ្ញុំលាន់មាត់ឡើងថា បុរសស្អាតនោះ ជាយុទ្ធារ៉ាឆានី តែស្រ្តីស្អាតនោះ មិនមែនចនច័ន្ទលក្ខិណាទេ។
មួយសន្ទុះក្រោយមក ឃើញក្មេងស្រីកូនរបស់ម្ចាស់តូបនោះ លើកអាហារឆ្ងាញ់ៗ ជាច្រើនមុខ មកអោយបុរសស្រ្តីស្អាត ទាំងពីររូប។ ខ្ញុំឃើញហើយ បែរមុខចេញ មិនមាត់មិនស្តីអ្វីទេ ព្រោះជារឿង ពេលវេលា ផ្ទាល់ខ្លួនរបស់គេ មិនត្រូវមាន យោបល់អ្វីឡើយ ហើយក៏បិទភ្នែក សម្ងំស្តាប់ចម្រៀងខ្មែរ ដែលគេចាក់ ពីតូបក្បែរនោះ ឮគ្រលួច សែនពិរោះត្រជាក់ចិត្ត។
មិនដឹងថា ខ្ញុំគេងលើអង្រឹង បិទភ្នែកស្តាប់ចម្រៀង ភ្លេចខ្លួន អស់ប៉ុន្មានបទទេ ស្រាប់តែខ្ញុំុឮ ក្មេងស្រីយំង៉ោងឡើងយ៉ាងខ្លាំង ហើយឮសម្លេងស្រ្តីចាស់ ជេរមិនបណ្តាក់មាត់ នូវពាក្យយ៉ាងអសុរស ព្រមទាំងឮសម្លេង ខ្វាប់ៗ។ ខ្ញុំភ្ញាក់ព្រើត បើកភ្នែកឡើង ឃើញម្ចាស់តូប កំពុងលើករំពាត់ឬស្សី វាយកូនស្រីរបស់ខ្លួន ដោយកំសួលកំហឹង យ៉ាងខ្លាំងគួរអោយខ្លាច។ ឃើញក្មេងរងកន្ទួល មានឈាមហូររឹមៗចេញពីស្បែក ដែលប៉ោងឡើង ធ្វើអោយខ្ញុំ នឹកស្រណោះក្នុងចិត្តយ៉ាងខ្លាំង ស្ទើរស្រក់ទឹកភ្នែកខ្លួនឯង ក៏ស្ទុះទៅឃាត់ ស្រាប់តែគាត់លើករំពាត់ ចង្អុលមុខស្តី ហើយអោយខ្ញុំថា ៖
– អ៊ីឯងមកចេះឃាត់អីដែរ? មីមួយនេះ (គាត់យកដៃចង្អុលកូនស្រីរបស់គាត់) វាបម្រើភ្ញៀវ អោយភ្ញៀវរត់បាត់ មិនគិតលុយ។ ភ្ញៀវវាកុំម៉ង់ម្ហូប អស់ជាង១៥ដុល្លារ អាលូវវាឡើងឡានទៅបាត់ តើអោយខ្ញុំទៅយកលុយពីក្បាលអាណាបាន? ត្រូវតែវ៉ៃ មីមួយនេះ អោយវារាង! វាធ្វើការពព្លីពព្លើណាស់ មិនចេះទារលុយភ្ញៀវ ពេលម៉ែវារវល់ក្នុងចង្រ្កាន។
កូនស្រីរបស់គាត់ ក៏ឆ្លើយវិញ ទាំងយំអណ្តឺតអណ្តក់ថា ៖
– ញ៉ុមទារគាត់តើហ៍ម៉ែ! តែគាត់ថា ចុះទៅលេងទឹកម៉ាភ្លែត បន្តិចទៀត គាត់យកលុយមកអោយហើយ។ ស្រាប់តែញ៉ុមឃើញគាត់ទាំងពីរ ឡើងឡានត្រុយទៅ រត់តាមអត់ទាន់។
– មីល្ងង់! ល្ងង់ណាមីល្ងង់!! ល្ងើសែនល្ងើ ភ្លើរបៀបហ្នឹង បានអីស៊ីថ្ងៃនេះ??ហ្អ៎ា!!!
ស្ត្រីនោះស្រែកជេរគំហកខ្លាំងជាងមុន ព្រមទាំងលើករំពាត់ ប្រុងវាយ កូនស្រីថែមទៀត។ ទ្រាំមិនបាន ខ្ញុំក៏យកដៃ ចាប់រំពាត់ ឃាត់មិនអោយវាយហើយស្តីតបវិញថា ៖
– ប្អូនស្រីឈប់វ៉ៃកូនទៅ បានទេ? បងសុំចិត្តប្អូនចុះ!! ចាំខ្ញុំជូន ប្អូនស្រី ២០ដុល្លារ!!! (ខ្ញុុំដកប្រាក់ហុចទៅគាត់) ប៉ុន្តែ នេះមិនមែនបានន៌យថា ខ្ញុំចេញប្រាក់ថ្លៃបាយ អោយបុរសស្រ្តីស្អាតពីរនាក់នោះទេណា៎!! គឺខ្ញុំ ជូនប្អូនស្រី $15 សម្រាប់បំពេញ ការខាតបង់របស់ប្អូន ថ្ងៃនេះ អោយស្មើដើមវិញ។ ចំណែក $5 ទៀត ខ្ញុំទុកអោយប្អូន ទិញក្រមួនក្រឡា និងថ្នាំបំបាត់ការឈឺចាប់ អោយកូនលេប ទម្រាំជារបួស។ ហើយសូមឈប់វ៉ៃកូន បញ្ជោះបន្សោក ដោយសារខឹងអ្នកដទៃប្រព្រឹត្តកំហុស ដូច្នេះតទៅទៀត ព្រោះនាងក៏ជាជនរងគ្រោះ ដូចប្អូនអញ្ចឹងដែរ គឺបម្រើអាហារបាត់កម្រៃ ថែមទាំងទទួលរងទណ្ឌកម្មពីម្តាយ ថែមមួយជាន់ទៀត ពិតជាគួរអោយស្រណោះណាស់!!!
នៅពេលស្រ្តីនោះទទួលប្រាក់ពីខ្ញុំហើយ ស្រាប់តែគាត់រលីងរលោងទឹកភ្នែក ចាប់កូនស្រីលើកឡើងអោប ទ្រហោរយំហ៊ូ ៖
– មីអូនអើយ! អញខឹងពេក បានអញវ៉ៃឯង តែអញស្រឡាញ់ឯងទេ ឯងកុំខឹងនឹងម៉ែអីណា៎កូន!!!
នៅពេលនោះ អ្នកស្រុកឈរចោមរោម មើលខ្ញុំ រួចមើលទៅ ម្តាយកូនពីររូបនោះ រួចហើយក៏រលីងរលោងទឹកភ្នែក គ្រវីក្បាលគ្រប់ៗគ្នា។
ព្រលប់សន្ធិយាក៏ឈានចូលមកដល់ ប៉ុន្តែ… ខ្ញុំពុំបានឃើញ បុរសស្រ្តីស្អាតពីររូបនោះ វិលវិញមកសងប្រាក់ ថ្លៃអាហាររបស់ខ្លួនឡើយ។ បន្តិចមក ខ្ញុំក៏កូកហៅ បងប្អូនខ្ញុំទាំងអស់គ្នា លាម្ចាស់តូប ត្រឡប់ទៅផ្ទះ ដោយពាំនាំ ទាំងអារម្មណ៍ ស្រងូតស្រងាត់ស្រងោចចិត្ត នឹកស្រណោះម្តាយកូនពីររូបនោះ ជាប់ក្នុងដួងចិត្ត មិនអស់មិនហើយ រហូតមកទល់សព្វថ្ងៃនេះ…
ចាប់តាំងពីថ្ងៃនោះមក ខ្ញុំឈប់មើលវិឌីអូ សម្តែងរបស់ លោក យុទ្ធារ៉ាឆានី ព្រោះអោយតែខ្ញុំឃើញតារានេះ ដងណា ខ្ញុំតែងរំដួលចិត្ត នឹកឃើញដល់ក្មេងស្រីតូច មួយរូបនោះដងហ្នឹង មិនដែលខាន ហើយក៏រលីងរលោង ស្រក់ទឹកភ្នែកម្នាក់ឯង ព្រោះខ្ញុំពុំមានសមត្ថភាព ទៅដោះស្រាយជីវិតក្នុងសង្គម ប្រសើរជាងអ្វី ដែលខ្ញុំបានធ្វើរួចហើយ នោះឡើយ។
ម៉្យាងទៀត រឿងបុរសស្ត្រីស្អាត មិនបានបង់ប្រាក់ ក៏អាចមាន ករណីមូលហេតុ ច្រើនយើង ដែលយើងគួរពិចារណា ៖
១- បុគ្គលនោះ ប្រហែលជា មានការប្រញាប់ពេក ទើបងើបចេញទៅ ភ្លេចបង់ប្រាក់?
២- ភរិយា បានលេចធ្លោ មកដល់ទីនោះដែរ ក៏មិនដឹង
៣- អ្នកស្រុកជាញាតិក្បែរនោះ ចូលបន្លំខ្លួនគិតលុយជំនួសម្ចាស់តូប យកប្រាក់ហើយ បាត់ខ្លួន
៤- មូលហេតុផ្សេងទៀត ដែលយើងគិតមិនបានដល់
សូមអានរឿងខាងលើ ដោយប្រើការពិចារណា ដោយបញ្ញា មិនមែន ដោយការប្រើអារម្មណ៍ល្អក់កករ ឬ សេចក្តីស្រឡាញ់លំអៀង ដើម្បីវិភាគសេចក្តី និង អត្ថន័យក្នុងហេតុការណ៍ ដែលខ្ញុំបានប្រទះ ខាងលើនេះ។”

ទឹកដូងមានគ្រោះថ្នាក់ដល់សុខភាពដែរ

ទឹកដូងក៏មានគ្រោះថ្នាក់ដល់សុខភាពដែរ





ទឹកគឺជាភេជ្ជៈធម្មជាតិ​មួយប្រភេទដែលមាន​ភាព​ពេញនិយម​ខ្លាំងបំផុត​នៅរដូវក្តៅ។ នៅក្នុង​ទឹកដូង​មានវីតាមីនច្រើនដូចជា ប៉ូតាស្យូម, កាល់ស្យូម, ក្លរូ និង​សារធាតុចិញ្ចឹម​ដទៃទៀត​ដែលរាងកាយ​ត្រូវការ។ បើយោង​តាមឱសថស្ថានប៉ែកអាស៊ីបានបង្ហាញថា ទឹកដូង​មាន​ប្រសិទ្ធិភាព​ជួយឲ្យ​រាងកាយ​មាន​ភាព​ត្រជាក់ ហើយ​វា​ក៏​ត្រូវបាន​គេ​ប្រើ​ដើម្បីព្យាបាលជំងឺផងដែរ។

ត្បិតតែទឹកដូង​ផ្តល់​នូវ​ជីវជាតិខ្លាំងក៏ពិតមែន ប៉ុន្តែ​អ្នកវិទ្យាសាស្ត្របាន​ធ្វើការ​ព្រមានចំពោះ​ផលប៉ះពាល់នៃការ​ប្រើប្រាស់ទឹកដូងមិនបាន​ត្រឹមត្រូវ៖

១. ផឹកទឹកដូងពេល​ត្រូវពន្លឺព្រះអាទិត្យ
​ទឹកដូងគេផឹកនៅពេល​ដែលត្រជាកប៉ុណ្ណោះ ប៉ុន្តែ​ទឹកដូងមិនត្រូវបាន​គេណែនាំ​ឲ្យ​ផឹកនៅពេល​ត្រូវកំដៅព្រះអាទិត្យនោះទេ។ ជាពិសេស​ប្រសិនបើអ្នកឈរលេងកីឡា ឬធ្វើការងារធ្ងន់, អស់កម្លាំង កុំបរិភោគទឹកដូងភ្លាមៗ​ព្រោះវាអាចធ្វើឲ្យអវយវៈញ័រ និង​បាត់បង់ភាព​រហ័សរហួន។ ដូច្នេះ​បើ​អ្នក​ចង់​ទឹក​ដូង​ត្រូវ​តែរងចាំរាងកាយ​បាន​សម្រាកបាត់​ហត់ ហើយ​កំុ​ផឹកច្រើនពេក។

២. គ្រោះដល់សុខភាពប្រសិនបើ​ផឹកទឹកដូងច្រើនពេក
អ្នកជំនាញ​បាន​ព្រមាន​ថា ការ​ផឹក​ទឹក​ដូង​ច្រើន​ ៣-៤ ផ្លែក្នុងមួយថ្ងៃ អាច​ធ្វើឲ្យ​គ្រោះថ្នាក់ដល់សុខភាព។ ជាពិសេស​អ្នកដែលមាន​ជំងឺធ្លាក់ទឹកចិត្ត, សម្ពាធឈាម​ទាបគួរតែ​កាត់បន្ថយ។

ដូច្នេះប្រសិនបើ​ទឹកដូងប្រើហួសកម្រិត​ជារៀង​រាល់ថ្ងៃនឹងធ្វើឲ្យសុខភាព​ចុះខ្សោយ, សម្ពាធឈាមចុះ​ទាប និង​មាន​គ្រោះថ្នាក់ខ្លាំងបំផុត។ ចំពោះ​អ្នក​ដែល​មាន​សម្ពាធឈាម​ទាបស្រាប់, ផ្តាសាយ, ឈឺសន្លាក់ឆ្អឹង​, ឬសដូងបាត... មិន​គួរប្រើច្រើន​ពេក​ទេព្រោះវាអាចមាន​គ្រោះថ្នាក់មិននឹកស្មានដល់។

៣. អ្នកដែលមិនគួរបរិភោគទឹកដូង
- មនុស្សដែល​ខ្សោយ​សរីរាង្គ៖ មនុស្សទាំងនេះ​ជាញឹកញាប់មាន​រាងកាយ​ចុះខ្សោយ, ស្បែកស្លេកស្លាំង, សាច់ដុំទន់ជ្រាយ, ជើងដៃមាន​សភាពត្រជាក់, ពិបាក​រំលាយអាហារ, ងាយ​មានជំងឺរាគរូស...។​
- អ្នកដែលមាន​ជំងឺ ឬសដូង​បាត, សម្ពាធឈាមទាប, ជំងឺរលាកសន្លាក់, បេះដូង​ដំណើរការមិន​ប្រក្រតី...។
- ស្ត្រីមាន​ផ្ទៃពោះ ៣ ខែដំបូង៖ ជាធម្មតាស្ត្រីមាន​ផ្ទៃពោះ​ដែលផឹកទឹកដូង​ជាញឹកញាប់មិន​មែន​ជារឿង​ល្អនោះទេ។ ជាការពិត ទឹកដូង​លំបាក​ក្នុងការរំលាយ, ធ្វើឲ្យ​រោគសញ្ញានៃជំងឺកាន់តែធ្ងន់ធ្ងរ សម្រាប់ស្ត្រី​មាន​ផ្ទៃពោះ​ ៣ ខែលើកដំបូង៕
 

Tuesday, June 23, 2015

chanloun.com: សេវាកម្មដឹកភ្ញៀវទេសចរណ៏ ទៅអង្គរវត្ដ



chanloun.com: សេវាកម្មដឹកភ្ញៀវទេសចរណ៏ ទៅអង្គរវត្ដ: គ្រុមហ៊ុនយើងមានសេវាកម្មដឹកអ្នកភ្ញៀវទេសចរណ៏ សម្រាប់ដំណើរកំសាន្ដនៅខេត្ដសៀមរាប។ ដំណើរកំសាន្ដនៅ អង្គវត្ដ និង​ ភ្នំគូលែន ព្រមទាំងគ្រប់ប្រាសា...

សេវាកម្មដឹកភ្ញៀវទេសចរណ៏ ទៅអង្គរវត្ដ

បើសិនជាមានចំណាប់អារម្មណ៏សូមសួរពត៏មាន 
Email       chanlounleng@outlook.com
                lounlimeleng@gmail.com
Facebook        chanloun
Twitter            chanloun
Skype             lounlime


សេវាកម្មដឹកភ្ញៀវទេសចរណ៏សម្រាប់ដំណើរកំសាន្ដនៅប្រាសាទ អង្គវត្ដ និង​ ប្រាសាទជាច្រើនទៀត

 សេវាកម្មដឹកភ្ញៀវទេសចរណ៏ សម្រាប់ដំណើរកំសាន្ដ​ នៅជំវិញប្រាសាទ អង្គវត្ដ និងប្រាសាទជា ច្រើនទៀតនៅខេត្ដសៀមរាប ។ ប្រសិនជាលោកអ្នកមានបំណងចង់មកទស្សនានៅខេត្ដសៀបរាប តែមិនមានឡានសម្រាប់ដំណើេរកំសាន្ដ លោកអ្នកអាចជួល ឡាន និង​​ ម៉ូតូកងបី ពីគ្រុមហ៊ុនរបស់ យើងនិងនាំអ្នកដើរកំសាន្ដនៅគ្រប់ប្រាសាទដែលនៅក្នុងខេត្ដសៀមរាប ។ ហើយគ្រុមហ៊ុនយើងក៏ មានសេវាកម្មដឹកអ្នកដំណើរទៅទស្សនានៅតំបន់ផ្សេងៗជាទៀតនៅក្នុង ប្រទេសកម្ពុជា។
បើមានចំណាប់អារម្មណ៏ត្រូវការឡានសូមទំនាក់ទំនង
Email            chanlounleng@outlook.com
                      lounlimeleng@gmail.com
Face book       chan loun
Twitter            chanloun
skype              lounlime
Telephome      0973282322  / 015341558









 





Monday, June 22, 2015

ព្រះច័ន្ទទីតាននៃភព​សៅរ៍ មាន​​ចរន្ត​​​ខ្យល់​​​នៅ​​​ប៉ូល ដូច​​ផែន​ដី

ព្រះច័ន្ទទីតាននៃភព​សៅរ៍ មាន​​ចរន្ត​​​ខ្យល់​​​នៅ​​​ប៉ូល ដូច​​ផែន​ដី


វិទ្យាសាស្រ្ត
ណាសា៖ យោងតាមទីភ្នាក់ងារអវកាសណាសា បានឲ្យដឹងនាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥នេះថា ភពផែនដី និង
ព្រះច័ន្ទទីតានរបស់ភពសៅរ៍ មានស្រទាប់បរិយាកាសក្រាស់ ថ្មក្រោមដី និង ប្រព័ន្ធតិចតូនិចដូចគ្នា។ ដោយឡែក បច្ចុប្បន្នក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា វាមានចរន្តខ្យល់ប៉ូលដូចគ្នា ដែលអាចរុញច្រានពពួកឧស្ម័នផ្សេងៗ ចេញពីបរិយាកាសរបស់វា ទៅកាន់លំហអាកាស។
ព្រះច័ន្ទដ៏ធំបំផុតរបស់ភពសៅរ៍ ឈ្មោះទីតាន (Titan) ត្រូវបានស្គាល់ជាលើកដំបូងថា ដូចជាភពមួយ ដែលអាចមាន ចរន្តខ្យល់ប៉ូលយ៉ាងពិសេស។ ជាមួយគ្នានេះដែរ យានរុករក កាសានី របស់ ភ្នាក់ងារអវកាសណាសា ដែលបាន សិក្សាអំពីភពសៅរ៍កាលពីឆ្នាំ ២០០៤ បានរកឃើញភស្តុតាងមួយនៃចរន្តខ្យល់ ដែលបានឆ្លងកាត់បរិយាកាស របស់ព្រះច័ន្ទទីតាន និង កន្ទុយនៃដែនម៉ាញ៉េទិចរបស់វា។
ជាក់ស្តែង ភស្តុតាងនេះត្រូវបានរកឃើញ នៅក្នុងទំរង់អេឡិចត្រុង ២៤,១ វ៉ុល នៃថាមពល ជាក់លាក់មួយ ដែលក្រុមអ្នកស្រាវជ្រាវ បានដឹងថាវា ជាទំនាក់ទំនងកើតឡើង រវាង ភាគល្អិតតូចៗ និងពន្លឺ។ ទោះបីជា ព្រះច័ន្ទទីតានមានចំងាយ ឆ្ងាយពីព្រះអាទិត្យ តែស្រទាប់ បរិយាកាសរបស់វា នៅតែទទួលពន្លឺពីព្រះអាទិត្យ គ្រាន់តែមានកម្រិតទាបប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា នៅលើភពផែនដី ក៏មានឥទ្ធិពលនៃភាគល្អិតតូច ៗនៅក្នុងស្រទាប់ បរិយាកាសដូចគ្នា ដោយវាតែងតែមានទំនាក់ទំនង ជាមួយនឹងដែនម៉ាញេទិចរបស់ផែនដី ជាហេតុបង្កឲ្យមានបរិយាស ស្រោបជុំវិញផ្ទៃផែនដីទាំងមូល និង អាចឲ្យជីវិតរស់នៅបាន។

ភោជនីយដ្ឋាន​​មួយ​​យក​​ស្រី​​ស្អាតៗ​ ​ស្លៀក​​ឈុត​​ប៊ី​គី​នី​​ ​រត់​​តុ

ភោជនីយដ្ឋាន​​មួយ​​យក​​ស្រី​​ស្អាតៗ​ ​ស្លៀក​​ឈុត​​ប៊ី​គី​នី​​ ​រត់​​តុ


សិល្បៈ​ និងកម្សាន្ត
ភោជនីយដ្ឋាន​ដែល​ទាក់​ទាញ​ អតិថិជន​ជា​ច្រើន​នេះ បាន​បើក​សម្ពោធ​កាល​ ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ហើយ​ភាព​ល្បីល្បាញ ចាប់​ផ្ដើម​រីក​ដុះ​ដាល​យ៉ាង​ឆាប់​រហ័ស បន្ទាប់​ពី​រូបភាព​នារី​បម្រើ​​ដ៏​សិចស៊ី​ បង្ហោះ​តាម​បណ្ដាញ​សង្គម។
​តាម​សារព័ត៌មាន Apple HK បាន​ឲ្យ​ដឹង​ថា ភោជនីយដ្ឋាន​ដែល​ទើប​បើក​ទ្វារ​នេះ ស្ថិត​នៅ​ក្រុង Liaoning​ ខេត្ត Liaoning ប្រទេស​ចិន។ បុរស​ជា​ច្រើន​បាន​បញ្ចេញ​មតិ​ថា ភោជនីយដ្ឋាន​ហាក់​ដូច​ជា ​កំពុង​លក់​រូប​សម្រស់​ស្រី​ៗ មិន​មែន​លក់​អាហារ​ឡើយ។
12
6
11
9
7
2
1

អា​ជ្ញាធ​រអប្ស​រាចាត់​វិធានកា​​ររឹតបន្ដឹង​ភ្ញៀ​វទេសច​​រណ៍​ បរ​ទេសដែ​លម​កលេ​ងអង្គ​រ

អា​ជ្ញាធ​រអប្ស​រាចាត់​វិធានកា​​ររឹតបន្ដឹង​ភ្ញៀ​វទេសច​​រណ៍​ បរ​ទេសដែ​លម​កលេ​ងអង្គ​រ


អា​ជ្ញាធរ​អប្សរាបា​​នប្រកាស​ចាត់វិ​ធានកា​រតឹង​រ៉ឹង ដ​ល់​ភ្ញៀវ​ទេស​ចរ​ណ៍ណាដែ​លនៅ​តែរឹង​ទទឺងមិនអ​នុវត្តន៍តាម​ស្លាកស​ញ្ញា និងកា​រណែនាំរបស់​អាជ្ញា​ធរអ​ប្សរា។​ ភាពរឹ​ងទទឹង​​ដែល​ភ្ញៀវទេស​ចរណ៍ភាគ​ច្រើនគឺជា​ជន​ជាតិបរ​ទេស ហើ​យម​កទ​ស្សនាតំបន់​អង្គរ​ប្រាកចា​កពីគោ​ល​ការណ៍​ទេសចរ​ណ៍​របស់ព្រះ​រាជា​ណាច​ក្រក​ម្ពុជា។​​


តាម​រយៈទំព័​រហ្វេសបុ​កផ្លូវ​ការរប​ស់អា​​ជ្ញាធរ​អប្សរាបានប​ង្ហោះនៅប៉ុន្មា​​នម៉ោងមុននេះនូវប្រ​សាសន៍​របស់ឯកឧ​ត្តមសុខ ស​ង្វារ អគ្គ​នាយក​រងអាជ្ញាធ​រអប្ស​រា និង​ជាប្រ​ធានក្រុ​មកា​រងារអនុវ​ត្តផែនកា​រគ្រប់គ្រ​ងទេសចរ​ណ៍ បា​នបង្ហា​ញថា​ ចាប់ពី​អំ​ណេះត​ទៅភ្ញៀវទេ​សចរណ៍នឹង​មិន​អា​ចធ្វើអ្វី​​​ស្រេចតាម​តែចិ​ត្តនៅក្នុង​តំបន់​អង្គរបានទៀ​​តនោះ​ទេ ព្រោះបទប​ញ្ញាត្តិផ្សេ​ងៗនឹងត្រូ​វពង្រីកកា​រផ្សព្វ​ផ្សាយឲ្យដ​​ល់ភ្ញៀវទេ​​សចរណ៍ផ្ទា​​ល់ ហើយម្យ៉ាងទៀ​​ត អាជ្ញាធរអ​​ប្សរានឹងបង្កើតក្រុម​​ប្រតិប​ត្តិអង្គរដើម្បីគ្រ​​ប់គ្រង និងចាត់​វិធានការ​ភ្លាមៗ នៅពេ​ល​ភ្ញៀវទេសច​រណ៍ណានៅ​តែគឃ្លី​ននឹ​ងប​ទ​បញ្ញា​ត្តិ​ក្នុងតំបន់​អង្គរ។


គួរក​ត់សម្គាល់​ថា ​នៅរយៈ​ពេល​ប៉ុន្មា​នខែ​ចុងក្រោ​យនេះ​ អា​ជ្ញាធរ​អប្សរារងកា​ររិះគន់យ៉ាង​ចាស់​ដៃថាបាន​ធ្វេស​ប្រហែ​សប​ណ្ដែតបណ្ដោ​យឲ្យ​ភ្ញៀវ​ទេសចរ​ណ៍អន្ត​រជាតិ​មួយចំ​នួន​ បានលួ​ចថត​ស្រាតនៅ​ក្នុងប្រ​​សាទបុរាណក្នុងតំ​បន់អង្គ​​រ។ ប៉ុន្តែទន្ទឹមនឹ​ង​នោះ អា​ជ្ញាធរ​អប្សរាបា​នចាត់​វិធានកា​រភ្លា​ម​ៗដែរ ដោ​យបានបញ្ជូ​នជនបរទេស​ទាំងនោះ​ទៅតុលា​ការ និងបា​​នបណ្ដេញ​ចេញពីទឹក​ដីព្រះរា​ជាណា​ចក្រកម្ពុ​ជា ជាផ្លូវ​ការដែរ។ អ្វីទាំ​​ងអស់នៅមិនទាន់ត្រូវ​បានបញ្ច​ប់ត្រឹមហ្នឹ​​ងនោះ​ទេ ដោយនៅពេល​​នេះ ​អាជ្ញាធរអ​ប្សរានឹងមា​នវិធានការប​ន្ថែម ​និងតឹ​ងរ៉ឹង​ជាងមុន​ដើម្បីជៀ​សវាងករណី​បទ​ល្មើស​ណា​មួយកើត​ឡើង៕


វៀតណាម​មិន​ទាន់​ឆ្លើយ​តប​កំណត់​ទូត​រដ្ឋាភិបាល​កម្ពុជា​រឿង​ព្រំដែន

វៀតណាម​មិន​ទាន់​ឆ្លើយ​តប​កំណត់​ទូត​រដ្ឋាភិបាល​កម្ពុជា​រឿង​ព្រំដែន

ជីក​ស្រះ​នៅ​រតនគិរី ៦២០
សកម្មភាព​ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ ព្រះសង្ឃ និស្សិត និង​ប្រជាពលរដ្ឋ​ខ្មែរ ប្រឈម​មុខ​នឹង​កង​កម្លាំង​ការពារ​ព្រំដែន និង​ប្រជាពលរដ្ឋ​វៀតណាម ករណី​វៀតណាម ជីក​ស្រះ​ចូល​ក្នុង​តំបន់​ហាម​ឃាត់​នៅ​ខេត្ត​រតនគិរី កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Ratha Visal
រដ្ឋាភិបាល​វៀតណាម មិន​ទាន់​ឆ្លើយ​តប​ចំពោះ​កំណត់​ទូត​របស់​រដ្ឋាភិបាល​កម្ពុជា ពី​បញ្ហា​រំលោភ​បំពាន​ព្រំដែន​នៅ​ឡើយ​ទេ រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​២១ មិថុនា។ ចំណែក​បក្ស​ប្រឆាំង​វិញ ជំរុញ​ឲ្យ​រដ្ឋាភិបាល ពន្លឿន​នីតិវិធី​ប្ដឹង​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ឲ្យ​បាន​ឆាប់​រហ័ស។
បើ​ទោះ​ជា​រដ្ឋាភិបាល​កម្ពុជា បាន​ផ្ញើ​កំណត់​ទូត​ចំនួន​បី​ដង​ផ្ទួនៗ​គ្នា​ទៅ​កាន់​រដ្ឋាភិបាល​វៀតណាម ដើម្បី​ឲ្យ​អាជ្ញាធរ​វៀតណាម បញ្ឈប់​ការ​រំលោភ​បំពាន​ចូល​ក្នុង​ទឹក​ដី​ប្រទេស​កម្ពុជា ក្តី ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម មិន​ទាន់​ឆ្លើយ​តប​នៅ​ឡើយ​សូម្បី​តែ​មួយ​ម៉ាត់។
ក្នុង​ចំណោម​កំណត់​ទូត​ចំនួន​៣ ដែល​ផ្ញើ​ទៅ​កាន់​ស្ថានទូត​វៀតណាម ក្នុង​ពេល​ផ្សេងៗ​គ្នា គឺ​នៅ​ថ្ងៃ​ទី​១២ ទី​១៤ និង​ទី​១៧ មិថុនា ក្នុង​នោះ​កំណត់​ទូត​ចំនួន​២ គឺ​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​អាជ្ញាធរ​វៀតណាម ជីក​ស្រះ​ចំនួន​៨ ចូល​ក្នុង​ទឹក​ដី​កម្ពុជា ដែល​មាន​ចម្ងាយ​ពី ៣៨០​ម៉ែត្រ ដល់ ៥៤៥​ម៉ែត្រ​ពី​ព្រំដែន​នៅ​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី និង​កំណត់​ទូត​មួយ​ទៀត គឺ​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​វៀតណាម ជីក​ដី​ធ្វើ​គ្រឹះ​សម្រាប់​សាងសង់​ប៉ុស្តិ៍​យោធា នៅ​ភូមិ​ព្រែកស្បូវ ឃុំ​សំពៅពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល។
រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ខ្សែ​ព្រំដែន​នៅ​ទីតាំង​ទាំងអស់​នោះ​មិន​ត្រូវ​បាន​បោះ​បង្គោល​ខណ្ឌ​សីមា​នៅ​ឡើយ ហើយ​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម គោរព​កិច្ច​ព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ និង​បញ្ឈប់​សកម្មភាព​រំលោភ​បំពាន​ជា​បន្ទាន់​រហូត​ដល់​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា-វៀតណាម បោះ​បង្គោល​ព្រំដែន​ក្នុង​តំបន់​ទាំង​នោះ​ចប់​ជា​ស្ថាពរ។
យ៉ាង​ណា​ក៏ដោយ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សន្ទរី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២១ មិថុនា ថា លោក​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល​វៀតណាម នៅ​ឡើយ​ចំពោះ​កំណត់​ទូត​របស់​កម្ពុជា។ លោក​ថា ចំពោះ​ស្ថានភាព​ជាក់ស្តែង​នៅ​តំបន់​ទាំង​នោះ ថា​តើ​អាជ្ញាធរ​វៀតណាម បញ្ឈប់​ការ​រំលោភ​បំពាន ឬ​នៅ​បន្ត ឬ​មាន​ការ​ប្រែប្រួល​យ៉ាង​ណា​នោះ ក្រសួង​ការ​បរទេស ក៏​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​បន្ថែម​ពី​អាជ្ញាធរ​ដែនដី ឬ​ពី​គណៈកម្មាធិការ​ជាតិ​ព្រំដែន​នោះ​ដែរ៖ «តើ​វា​មាន​សភាព​ប្រែប្រួល​យ៉ាង​ម៉េច គឺ​វា​អាស្រ័យ​លើ​អាជ្ញាធរ​ដែនដី អាជ្ញាធរ​ដែនដី គឺ​រាយការណ៍​មក​ក្រសួង​មហាផ្ទៃ ហើយ​ក្រសួង​មហាផ្ទៃ ធ្វើ​របាយការណ៍​ទៅ​ក្រសួង​ការ​បរទេស បាន​ក្រសួង​ការ​បរទេស ធ្វើ​សកម្មភាព​កំណត់​ទូត​តវ៉ា ឬ​ធ្វើ​អ្វីៗ​ទៀត គឺ​ផ្អែក​លើ​របាយការណ៍​ដែល​យើង​ទទួល​បាន តែ​ឲ្យ​យើង​មាន​កម្លាំង​ចុះ​ទៅ​ដល់​តំបន់​នោះ គឺ​ក្រសួង​ការ​បរទេស អត់​មាន​ទេ»
វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែងរក​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា បាន​នៅ​ឡើយ​ទេ​ចំពោះ​ករណី​នេះ។
ចាប់​ពី​មាន​ការ​កក្រើក​ឡើង​វិញ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម តាំង​ពី​ខែ​មេសា មក តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង យុវជន និង​សង្គម​ស៊ីវិល បាន​នាំ​គ្នា​ចុះ​ពិនិត្យ​មើល​តំបន់​ព្រំដែន​ដែល​មាន​បញ្ហា​ជា​បន្តបន្ទាប់ ហើយ​ពេល​ខ្លះ​ពួក​គេ​បាន​ប្រឈម​ត​ទល់​ជាមួយ​អាជ្ញាធរ​វៀតណាម ទៀត​ផង ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​សេចក្តី​រាយការណ៍​ណា​មួយ ថា​មាន​ផ្ទុះ​អំពើ​ហិង្សា​នៅ​ឡើយ​ទេ។
តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​អះអាង​ថា ការ​រំលោភ​បំពាន គឺ​មាន​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-វៀតណាម គឺ​មាន​នៅ​តំបន់​តន់ហន់ ខេត្ត​កំពត ភ្នំ​ដិន ខេត្ត​តាកែវ រំដួល ខេត្ត​ស្វាយរៀង មេមត់ ខេត្ត​ត្បូងឃ្មុំ ភូមិ​ឡំ ខេត្ត​រតនគិរី ហើយ​នៅ​ពេល​នេះ​ទៀត គឺ​នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល។
តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ចាត់​ទុក​សកម្មភាព​រំលោភ​បំពាន​របស់​វៀតណាម ថា​ជា​មហិច្ឆតា​របស់​វៀតណាម ដើម្បី​លេប​ត្របាក់​ទឹក​ដី​ខ្មែរ ហើយ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា រៀបចំ​នីតិវិធី​ឲ្យ​ឆាប់​រហ័ស ដើម្បី​ប្ដឹង​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ កុំ​ឲ្យ​វៀតណាម ចូល​រំលោភ​បំពាន​ទឹក​ដី​ខ្មែរ​បន្ត​ទៀត។
យ៉ាង​ណា​ក៏ដោយ លោក ជុំ សន្ទរី មាន​ប្រសាសន៍​ថា ក្នុង​ដំណាក់​ការ​នេះ រដ្ឋាភិបាល​ត្រូវ​ស្វែងរក​ដំណោះស្រាយ​តាម​ផ្លូវ​ការទូត​ជា​មុន គឺ​តាម​រយៈ​ការ​ធ្វើ​កំណត់​ទូត តាម​រយៈ​យន្តការ​ទ្វេ​ភាគី ដូចជា​តាម​រយៈ​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន​ប្រទេស​ទាំង​ពីរ ឬ​តាម​រយៈ​ទំនាក់ទំនង​អាជ្ញាធរ​ដែនដី​ប្រទេស​ទាំង​ពីរ ជាដើម។ លោក​ថា គេ​ត្រូវ​រង់ចាំ​មើល​លទ្ធផល​យន្តការ​ទ្វេ​ភាគី​ជា​មុន​សិន មុន​នឹង​ប្រើប្រាស់​យន្តការ​ដទៃ​ទៀត។
អ្នក​វិភាគ​យល់​ឃើញ​ថា ប្រសិន​បើ​វៀតណាម មិន​ព្រម​ឆ្លើយ​តប ហើយ​នៅ​តែ​បន្ត​ចូល​រំលោភ​បំពាន​ទឹក​ដី​ខ្មែរ កម្ពុជា អាច​ចាត់​វិធានការ​ជា​ឯកតោ​ភាគី ដោយ​ចូល​លុប​ស្រះ​ទាំងអស់​វិញ​តែ​ម្តង រួច​ត្រូវ​ស្វែងរក​អន្តរាគមន៍​ពី​ភាគី​ទី​បី​ជា​បន្ទាន់ ក្នុង​នោះ​មាន​ដូចជា ប្រទេស​បារាំង ដែល​ជា​អតីត​អាណានិគម​របស់​ខ្មែរ សមាគម​អាស៊ាន និង​ជាពិសេស គឺ​តុលាការ​យុត្តិធម៌​អន្តរជាតិ៕

គន្លឹះ​ទទួល​ទាន​អា​ហារ​ឱ្យស​មស្រ​ប ដើម្បី​ទទួល​បាន​រា​ងស្ល៊ីម

គន្លឹះ​ទទួល​ទាន​អា​ហារ​ឱ្យស​មស្រ​ប ដើម្បី​ទទួល​បាន​រា​ងស្ល៊ីម


កុំអាក់​ខានការទ​ទួលទា​នអា​ហារ ៖ ចូរទ​ទួលទាន​អាហារយ៉ា​ងតិច បី​ដង ឬ៤ដ​ង ក្នុងក​ម្រិតតិចឱ្យ​ត្រូវពេល ​ជារៀ​ងរាល់ថ្ងៃ​។ អាហា​រអ្នកទទូ​លទានគួររួម​បញ្ចូល នូ​វប្រ​ភេទអាហា​រមួយ​ចំនួន​ដូចជា ធញ្ញ​ជាតិ ប្រភេ​ទអាហារសម្បូ​រសារធា​តុប្រូតេអ៊ី​ន បន្លែ ​និងផ្លែឈើ​។ អ្នកជំនា​ញរបបអា​ហារបានថ្លែង​ថា ប្រសិ​នបើអ្ន​កអាកខានមិ​នទទួ​លទាន​អា​ហារវាមិ​នត្រឹមតែធ្វើ​ឱ្យកម្រិតបំ​ប្លែងអាហា​រទៅជាថាម​ពលធ្លាក់​ចុះប៉ុ​ណ្ណោះទេ ប៉ុន្ដែថែ​មទាំងធ្វើឱ្យ​អ្នកទទួល​ទានអា​ហារបាន​ច្រើន នៅ​ពេល​បន្ទាប់ទៀ​តផង។


ត្រូវឱ្យ​មាន​តុល្យភាព​ ចំពោះកា​រទទួ​លទានអា​ហារ៖ ​វាជាប្រកា​រដ៏ឆ្លាតវៃ ក្នុងការ​ជ្រើសរើស​ការទទួ​លទានលា​យបញ្ចូលគ្នា នូវប​ន្លែ សារ​ធាតុ​ប្រូតេអ៊ីន ​ធញ្ញជា​តិ សារ​ធាតុរ៉ែ ផ្លែឈើ​ និងត្រី​ ដែលស​ម្បូរដោយ​អាស៊ីដ​ធាត់ Om​ega3 មា​នប្រសិ​ទ្ធភាពជួយ​ការពារ ជំងឺ​បេះដូង​។

ចូ​រកុំទទួល​ទានឱ្យច្រើ​នហួសប្រ​មាណ៖ ​អ្នកជំនាញ​បានលើក​ឡើងថា​ ការចា​ប់ផ្ដើមដ៏​យស្រួ​​ល ក្នុងកា​រទទួល​ទានអា​ហារដ៏សមស្រ​ប គឺការអ​នុវត្ដន៍ការ​គ្រប់គ្រងប​រិមាណ​អាហារ។ ការប្រើចា​នអាហារតូ​ច គឺជាប្រការ​ដ៏ឆ្លាតវៃ​ នឹង​មិនធ្វើ​ឱ្យអ្នកទទួ​លទានអា​ហារ​ច្រើនហួ​សប្រ​មាណ។


ទទួ​លទាន​អាហារស​ម្រន់ប្រកប​ដោយភាព​ឆ្លាតវៃ៖ កា​រសិក្សាស្រាវជ្រា​វមួយលើកឡើ​ងថា ​ទទួលនអាហា​រសម្រន់ដូចជា ដំ​ឡូងបារាំងចៀ​ន ឬស្ករ​សូកូឡា អាច​កាត់បន្ថយ​ចំណង់ទទូលទា​នអាហារច្រើនៗ។ អ្នកជំនា​ញ​ខាងអាហារូបត្ថម្ភផ្ដ​ល់អនុសាសន៍ឱ្យទទួ​លទានអាហារស​ម្រន់ដូចជា កា​រ៉ុតស្រស់ ឬផ្លែ​ក្រៀម នៅពេ​លអ្នកមានអា​រម្មណ៍ច​ង់ទទួលទា​នអាហារក្រៅ​ពេល។ ម្យ៉ា​ងទៀត ការទទួលទាន​ផ្លែឈើក៏ជាជ​ម្រើសដ៏ប្រសើ​រផងដែរ​៕ 

Sunday, June 21, 2015

ឱសថធម្មជាតិ ១០​យ៉ាង សម្រាប់ព្យាបាល ការកើនឡើង ជាតិអាស៊ីត និងដំបៅក្នុងក្រពះ

ឱសថធម្មជាតិ ១០​យ៉ាង សម្រាប់ព្យាបាល ការកើនឡើង ជាតិអាស៊ីត និងដំបៅក្នុងក្រពះ


Acid-Reflux-and-Ulcers
រោគសញ្ញាដំបូងនៃការកើនឡើងជាតិអាស៊ីត គឺវាបណ្តាលឲ្យមានអាការក្រហាយទ្រូង ពិសេសក្រហាយនៅពីក្រោយឆ្អឹងទ្រូង។ មានហេតុផល ជាប្រើនដែលបណ្តាលឲ្យមានជាតិអាស៊ីតនេះ កើតឡើង នោះ គឺការប្រើប្រាស់ថ្នាំបំបាត់ការ ថប់អារម្មណ៏ បញ្ហាសម្ពាធឈាម និងការប្រើថ្នាំ បំបាត់ការឈឺចាប់ផ្សេងៗទៀតច្រើនហួសហេតុ ការទទទួលជាតិអាហារដែលមានជាតិ កាហ្វេអ៊ីនច្រើន និងជាពិសេសនោះគឺការទទួល ទានស្រាតែម្តង។ ប្រសិនបើប្រិយមិត្តជួបប្រទះនឹងបញ្ហាសុខភាពខាងលើ មិនបាច់ព្រួយបារម្មណ៏ទេ ព្រោះថាឱសថ ខាងក្រោមនេះអាចជួយលោកអ្នកបាន៖
១. ទឹកខ្មេះផ្លែប៉ោមដែលមិនទាន់ច្រោះ៖ ទទួលទានមួយស្លាបព្រាកាហ្វេរៀងរាល់ថ្ងៃ។
២. ម្សៅសូដា៖ លាយម្សៅសូដាជាមួយទឹកហើយទទួលទានជាប្រចាំ។
៣. ទឹកប្រទាលកន្ទុយក្រពើ៖ ទទួលទានទឹកប្រទាលកន្ទុយក្រពើឲ្យបានញឹកញាប់។
៤. ខ្ញី៖ ការទទួលទានខ្ញីក៏អាចជួយបញ្ចុះជាតិអាស៊ីតបានដែរ។
៥. វីតាមីនD៖ ទទួលទានអាហារដែលមានជាតិចវីតាមីនDឲ្យបានច្រើន។
៦. វីតាមីនB៖ ទទួលទានអាហារដែលមានជាតិចវីតាមីនBឲ្យបានច្រើន។
៧. ទឹកដោះគោ៖ ញាំទឹកដោះគោឲ្យបានទៀងទាត់ក៏អាចជួយអ្នកបានផងដែរ។
៨. ម្សៅGlutamine៖ ប្រើប្រាស់ម្សៅ Glutamine ជាប្រចាំ។
៩. មេឡានីន៖ ជាតិមេឡានីនក៏ត្រូវបានគេប្រើប្រាស់សម្រាប់ព្យាបាលការកើនឡើងជាតិអាស៊ីតបានផងដែរ។
១០. តែ Chamomile៖ ទទួលទានតែChamomileមុនពេលចូលគេងឲ្យបានទៀតទាត់៕