ទី
ភ្នាក់ងារអវកាសអឺរ៉ុបមានគម្រោងសាងសង់ស្ថានីយអវកាសថ្មីមួយនៅ
លើភពព្រះចន្ទជំនួសឲ្យស្ថានីយអវកាសអន្តរជាតិ
ដែលស្ថិតនៅលើគន្លងតារាវិថីនៅពេលបច្ចុប្បន្ន
ដែលស្ថានីយថ្មីនេះមានលក្ខណៈដូចផ្ទះរបស់រឿងតុក្កតា Teletubbies
។
លោក
សាស្ត្រាចារ្យ Jan Woerner
ដែលនឹងក្លាយជាប្រធានទីភ្នាក់ងារអវកាសអឺរ៉ុបនៅពេលខាងមុខបាន
និយាយថា ការសាងសង់ស្ថានីយថ្មីឈ្មោះ Lunarville
នឹងជំនួសឲ្យស្ថានីយអវកាសដែលនឹងប្រព្រឹត្តទៅនៅក្នុងឆ្នាំ ២០២៤ ។
ជំហាន
ដំបូងនៃការសាងសង់ គឺនាំគ្រឿងបរិក្ខារ និងអាហារមុន
បន្ទាប់មកទៀតគឺការបង្កើតទឹកពីឧស្ម័នអ៊ីដ្រូសែន
ហើយចុងក្រោយការដាំដុះនឹងធ្វើឡើងនៅក្នុងផ្ទះបៃតង
(Greenhouses) នេះតែម្តង។
សម្រាប់ក្រុមអ្នកស្រាវជ្រាវនឹងបន្តនៅទីនោះជាច្រើនខែនៅពេលជា
មួយគ្នានោះ ហើយពួកគេមានយានចម្លងមួយបង្កើតឡើងដើម្បី
ធ្វើការជួយសង្គ្រោះបន្ទាន់ប្រសិនមានករណីគ្រោះថ្នាក់ណាមួយកើត
ឡើង ។

ស្ថានីយអវកាសនៅពេលអនាគត
សម្រាប់
ថវិកាចំណាយលើការសាងសង់ស្ថានីយនៅលើឋានព្រះចន្ទគឺច្រើនជាង
១១៤,៥៥ ពាន់លានដុល្លារ
ហើយភូមិនៅលើឋានព្រះចន្ទនោះគឺអាចមានតម្លៃច្រើនជាងនោះ ។
នាពេលបច្ចុប្បន្នការធ្វើដំណើរពីផែនដីទៅកាន់ឋានព្រះចន្ទគឺ
ចំណាយពេលប្រមាណជា ២ ថ្ងៃ ដែលមានចម្ងាយ ៣៧០ ១៤៩ គីឡូម៉ែត្រ
ពីផែនដី៕
No comments:
Post a Comment